ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង

ថ្នាក់ដឹកនាំ​រដ្ឋបាលខេត្ត​តាកែវ អញ្ជើញ​រៀបចំ​ពិធី​បួងសួង​សុំ​សេចក្ដី ពី លោក​តាកែវ លោកយាយ​កែវ ដើម្បី​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ នៅ​ទូទាំង​ខេត្ត ជៀស​ឆ្ងាយ​ពី​ជំងឺ​កូវី​ដ​១៩

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

តាកែវ​៖ នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ១១ រោច ខែ​ចេត្រ ឆ្នាំ​ជូត ទោ​ស័ក ពុទ្ធ​សករាជ ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​៨ ខែ​មេសា ឆ្នាំ​២០២១ ក្នុងឱកាស​ជិត​ឈាន​ចូល​មក​ដល់​ពិធី​បុណ្យចូលឆ្នាំ ប្រពៃណី​ជាតិខ្មែរ ខាងមុខនេះ ឯកឧត្តម យស ណា​ស៊ី ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សា ព្រមទាំង ឯកឧត្តម អ៊ូច ភា អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​លោកជំទាវ ស្រី ប៉ុណ្ណា​ដាវី លោក លោកស្រី អភិបាលរង​ខេត្ត លោក លោកស្រី ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត និង​កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ បាន​អញ្ជើញ​ចូល រួម​រៀបចំ​ពិធី​សែនព្រេន​នៅ​អា​ស្រមណ៍ «« លោក​តាកែវ លោកយាយ​កែវ »» ដើម្បី​សុំ​សេចក្ដី សុខ និង​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ នៅ​ទូទាំង​ខេត្តតាកែវ ជៀស​ឆ្ងាយ​ពី​ជំងឺ​កូវី​ដ​១៩​។​

​ក្នុងឱកាស​នោះ​ដែរ ថ្នាក់ដឹកនាំ​រដ្ឋបាលខេត្ត​តាកែវ ក៏​បាន​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតន ត្រ័យ ទេវតា​ឆ្នាំ​ថ្មី និង​វត្ថុ ស័ក្តិ សិទ្ធិ​ក្នុង​លោក ប្រទាន​ពរ​ជ័យ​សិរី​មង្គល បវរ​មហាប្រសើរ​ដល់ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង ប្រជាពលរដ្ឋ​ក្នុង ក្រុង ស្រុក ខេត្ត​ទាំងអស់ សូម​មាន​សុខភាព ល្អ​ដើម្បី បន្ត​អភិវឌ្ឍន៍​ភូមិ ឃុំ ស្រុក ខេត្ត ឱ្យ​កាន់តែ​ទទួល​បាន​សមិទ្ធផល​ថ្មីៗ​ថែម​ទៀត ។​

​បន្ថែម​ពី​នេះ​ដែរ ថ្នាក់ដឹកនាំ​រដ្ឋបាលខេត្ត ក៏​បាន​បួងសួង​សុំ​សេចក្តីសុខ​ជូន​ថ្នាក់ដឹកនាំ និង ប្រជាពលរដ្ឋ​ទាំងអស់ ឱ្យ​ជៀស​ចាក​ឆ្ងាយ​ពី​ជំងឺ​ទាំងពួង ជាពិសេស​ជំងឺ​កូវី​ដ​-១៩ និង​សូម​ឱ្យ ព្យាបាល​ជំងឺ​ដ៏​កាច​សាហាវ​នេះ មាន​ប្រសិទ្ធភាព កាត់បន្ថយ​អ្នក​រង​គ្រោះថ្នាក់​ដល់​ជីវិត និង​ឲ្យ​មេរោគ​ចង្រៃ​នេះ វិនាស​សាប សូន្យ​ឲ្យអស់​ផងដែរ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.