ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង

​លោក សុខ ពេញវុ​ធ បន្ត​ដឹកនាំ កម្លាំង​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌដូនពេញ ចុះ​អនុវត្ត វិធានការ រដ្ឋបាល​បណ្តោះអាសន្ន ដើម្បី​ទប់ស្កាត់​ក្នុង​ការរីក​រាលដាល​ជម្ងឺ​កូវី​ដ​-១៩ ក្នុង​ភូមិសាស្ត្រ ខណ្ឌដូនពេញ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នៅ​ថ្ងៃ​ពុធ ១០ រោច ខែ​ចេត្រ ឆ្នាំ​ជូត ទោ​ស័ក ពស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​០៧ ខែ​មេសា ឆ្នាំ​២០២១ លោក សុខ ពេញវុ​ធ អភិបាល នៃ​គណ​:​អភិបាលខណ្ឌ​ដូនពេញ បាន​បន្ត​ដឹកនាំ កម្លាំង​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌដូនពេញ ចុះ​អនុវត្ត វិធានការ រដ្ឋបាល​បណ្តោះអាសន្ន ដើម្បី​ទប់ស្កាត់​ក្នុង​ការរីក​រាលដាល​ជម្ងឺ​កូវី​ដ​-១៩ ក្នុង​ភូមិសាស្ត្រ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ដោយ​បាន​ដាក់​គោលដៅ​ត្រួតពិនិត្យ នៅ​បណ្តោយ មហាវិថី​ព្រះ​នរោត្តម ដើម្បី​ត្រួតពិនិត្យ យានជំនិះ​គ្រប់​ប្រភេទ និង ត្រួតពិនិត្យ លិខិតអនុញ្ញាត ។

​ទន្ទឹមគ្នានេះ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល ខណ្ឌ​ក៏​បាន​រៀបចំ​ក្រុម​ល្បាត​ចំនួន​០១​ក្រុម​ទៀត​ដែល​ដឹកនាំ​ដោយ​លោក ចាន់ គន្ថេ​ត អភិបាលរងខណ្ឌ ល្បាត​ត្រួតពិនិត្យ​ក្នុង​ភូមិសាស្ត្រ​ខណ្ឌ​ដូនពេញ ក្នុង​ចន្លោះ ២​ម៉ោង​ម្តង រហូតដល់​ម៉ោង ០៥:០០​នាទី​ទៀបភ្លឺ និង​គណ​:​បញ្ជាការ​ឯកភាព​រដ្ឋ​បាល​សង្កាត់​ទាំង​១១ ក៏​បាន​ម្ចាស់ការ​រៀងៗ​ខ្លួន ដោយ​បន្ត​ចុះ​ល្បាត​និង​ណែនាំ​ដល់​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន អនុវត្ត​តាម​ការជូន​ដំណឹង​របស់​អាជ្ញាធរ អោយបាន​ម៉ឺងម៉ាត់​បំផុត​។​

​ជា​លទ្ធផល : ត្រួតពិនិត្យ រថយន្ត​បាន​ចំនួន ១២ គ្រឿង ឃាត់​រថយន្ត​ចំនួន ០២ គ្រឿង ដែល​ពុំ​មាន​ឯកសារ​ត្រឹមត្រូវ ម៉ូតូ​ចំនួន ១៤៦ គ្រឿង មាន​ឯកសារ​បញ្ជាក់​ត្រឹមត្រូវ និង​បាន​អនុញ្ញាត​អោយ​ពួកគាត់ ធ្វើដំណើរ​បន្ត ។​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.