ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង

អភិបាលខេត្ត​កំពង់ស្ពឺ ដឹកនាំ​ការ​ទូងស្គរ វាយ​ឃ្មោះ នៅ​វត្ត​ម្យុំ​ខាងជើង ដើម្បី​ក្រើនរំលឹក​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ពី​ជំងឺ​កូវី​ដ​១៩ !

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កំពង់ស្ពឺ​)៖ ឯកឧត្តម វ៉ី សំណាង អភិបាល​នៃ​គណ​:​អភិបាលខេត្ត​កំពង់ស្ពឺ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែ​មីនា ឆ្នាំ​២០២១​នេះ បាន​ដឹកនាំ​មន្ត្រីរាជការ​នៃ​សាលាខេត្ត​កំពង់ស្ពឺ ទូង​ស្គរ វាយ​ឃ្មោះ ក្នុង​វត្ត​ម្យុំ​ខាងជើង ស្ថិត​ក្នុង​ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ ដើម្បី​ជា​កិច្ច​រំលឹក​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ចេះ​ប្រយ័ត្ន​ខ្លួន​ពី​ជំងឺ​កូវី​ដ​-១៩ ទាំងអស់គ្នា ជា​ពិសេស​ត្រូវ​អនុវត្ត តាម​អនុសាសន៍​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា គឺ ៣​ការពារ ៣​កុំ ។​

​ការ​ទូងស្គរ វាយ​ឃ្មោះ របស់​អភិបាលខេត្ត​កំពង់ស្ពឺ​នេះ មិន​ត្រឹមតែ​ដើម្បី​ក្រើនរំលឹក​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ពី​ជំងឺ​កូវី​ដ​១៩ ប៉ុណ្ណោះ​ទេ ថែម​ទាំង​ទូងស្គរ វាយ​ឃ្មោះ​បួស​សួង សុំ​ឱ្យ​ជំងឺ​កូវី​ដ​១៩​នេះ ផុត​រលត់​ទៅ​បាត់​ឱ្យ​ឆ្ងាយ​ពី​ប្រទេស​កម្ពុជា ជាពិសេស​សុំឱ្យ​ប្រជាពលរដ្ឋ​បាន​រួច​ចៀសផុត​ពី​ជំងឺ​កូវី​ដ​១៩ និង​ជំងឺ​អាក្រក់​ទាំងពួង​ផងដែរ​។​

​ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ សង្កត់ធ្ងន់​ថា ការ​ក្រើនរំលឹក​នេះ​គឺជា​សារ​មួយ​ចង់​ឲ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​ខ្ពស់ ត្រូវ​ចេះ​ការពារ​ខ្លួន​ពី​ជំងឺ​កូវី​ដ​-១៩ និង​សហការ​ជាមួយ អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ជាពិសេស​ស្តាប់​ការណែនាំ​ជា​ប្រចាំ​របស់​ក្រសួង​សុខាភិបាល អំពី​សុ​វត្តិភាព ការចម្លង​មេរោគ នៅ​តាម​ទីតាំង​មិន​មាន​សុវត្ថិភាព​មួយចំនួន នៅតាម​មូលដ្ឋាន​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.