ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង

​សម្តេច​ប្រធានរដ្ឋសភា គាំទ្រ​ផែនការ​ចាក់​វ៉ាក់សាំង ដែល​ដាក់​ចេញ​ដោយ​សម្តេច​តេជោ ហ៊ុន សែន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ សម្តេច​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​បង្ហាញ​ការគាំទ្រ និង​វាយតម្លៃ​ខ្ពស់​លើ​ការដាក់ចេញ​ផែនការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ជាង ១០​លាន​នាក់ និង​ចាក់​ឱ្យ​បាន ១​លាន​នាក់​ក្នុង​មួយ​ខែ ដែល​ដាក់​ចេញ​ដោយ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​។​

​តាមរយៈ​ទំព័រ Facebook នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​៣០ ខែ​មីនា ឆ្នាំ​២០២១​នេះ សម្តេច​ពញា​ចក្រី ហេង សំរិន បាន​លើកឡើង​ថា នៅ​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវី​ដ​-១៩​នេះ រាជរដ្ឋាភិបាល​បាន​ចេញ​នូវ​វិធានការ​បន្តបន្ទាប់ ទាំង​យន្តការ​សម្រាប់​ស្តារ ការ​ងើប​ឡើងវិញ​នូវ​សេដ្ឋកិច្ច​ជាតិ ជីវភាព​រស់នៅ​របស់​ប្រជាជន​ពលរដ្ឋ និង​សុខភាព​សាធារណៈ​។ នៅ​ក្នុង​ការទប់ស្កាត់​កុំឱ្យ​ជំងឺ​កូវី​ដ​-១៩ បន្ត​រាតត្បាត​សុខុមាលភាព​សង្គមជាតិ​ទៅមុខទៀត រាជរដ្ឋាភិបាល​បាន​កំពុង​កៀរគរ​គ្រប់​មធ្យោបាយ​ដើម្បី​ទទួលបាន​វ៉ាក់សាំង​មកចាក់​ជូន​ប្រជាពលរដ្ឋ ទាំង​ការទទួល​ជំនួយ​ពី​ប្រទេស​ជា​មិត្ត ស្ថាប័ន​ដៃគូ​អន្តរជាតិ និង​ការបញ្ជាទិញ​។​

​សម្តេច​ប្រធានរដ្ឋសភា​បានបញ្ជាក់​ដូច្នេះ «​ក្នុងនាម​ស្ថាប័ន​នីតិប្បញ្ញត្តិ ខ្ញុំ​សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​ឆន្ទៈ​ដ៏​មុះមុត​របស់​រាជរដ្ឋាភិបាល នៅក្នុង​គម្រោង​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​រហូត​ដល់​ជាង ១០​លាន​នាក់ ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​។ ជាពិសេស​ចាប់ពីពេលនេះ បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ឱ្យបាន​យ៉ាងតិច​១​លាន​ដូ​សនៅក្នុង​មួយខែ​។ ពិតជា​មាន​សារៈសំខាន់​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ ប្រកបដោយ​ប្រសិទ្ធភាព និង​ស្តារ​សេដ្ឋកិច្ច​ដែល​រង​ផលប៉ះពាល់​ឱ្យ​ងើប​ឡើងវិញ​បាន​ឆាប់រហ័ស​»​។​

​ទន្ទឹម​នឹង​ការគាំទ្រ​លើ​ផែនការ​ចាក់​វ៉ាក់សាំង​របស់​រាជរដ្ឋាភិបាល​ហើយ​នោះ សម្តេច​ពញា​ចក្រី ហេង សំរិន បាន​លើកឡើង​ផង​ដែរ​ថា វ៉ាក់សាំង​រួម​នឹង​ការអនុវត្ត​វិធានការ​សុខាភិបាល​ឱ្យបាន​ខ្ជាប់ខ្ជួន​ជា​មធ្យោបាយ​ដ៏​សំខាន់​ដែល អាច​នាំ​ឱ្យ​សង្គម​ជាតិ​យើង​វិល​ទៅរ​កស​ភាព​ជា​ធម្មតា​ដូច​មុន​វិញ​បាន​។ សម្តេច​ពញា​ចក្រី បាន​អំពាវនាវ​ដល់ ជនរួមជាតិ​ចូលរួម​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​រាល់​វិធានការ​ដែល​រាជរដ្ឋាភិបាល​បាន​ដាក់ចេញ ជាមួយ​ការទទួលខុសត្រូវ​ខ្ពស់​បំផុត​ចំពោះ​សុខុមាលភាព​សង្គមជាតិ​។​

​សម្តេច​បាន​អំពាវនាវ​ដូច្នេះ «​ខ្ញុំ​នៅតែ​ទទូច​អំពាវនាវ​ដល់​បងប្អូន កូនក្មួយ ប្រជាពលរដ្ឋ​ទាំងអស់​មេត្តា​ចូលរួម​ទប់ស្កាត់ ការពារ​ជំងឺ​កូវី​ដ​-១៩ ទាំងអស់គ្នា ដើម្បី​បញ្ចៀស​ការបាត់បង់​អាយុជីវិត​ដោយសារ​ជំងឺ​រាតត្បាត​ដ៏​កាច​សាហាវ​នេះ​បន្តទៀត ជាពិសេស​ដើម្បី​ជំរុញ​ឱ្យ​សង្គម​ជាតិ​យើង​ឆាប់​មានឱកាស​វិល​ទៅរក​ជីវភាព​ដូច​ធម្មតា​វិញ សំដៅ​ស្តារ​និង កសាង​ប្រទេសជាតិ​យើង​ឲ្យ​កាន់តែ​រីកចម្រើន​ឆាប់រហ័ស​ឡើង​។ សូម​ជនរួមជាតិ​ទាំងអស់​បន្ត​អនុវត្ត​វិធានការ «៣​ការពារ ៣​កុំ​»​ឲ្យបាន​ហ្មត់ចត់​ជាទីបំផុត​»​។​

​សូមបញ្ជាក់​ថា សម្តេច​តេជោ ហ៊ុន សែន នៅ​ថ្ងៃ​ម្សិលមិញ​នេះ បាន​ប្រកាស​ដាក់​ចេញ​ផែនការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​មួយ​លាន​នាក់​ក្នុង​រយៈពេល​មួយ​ខែ​។ ការប្រកាស​បែប​នេះ បន្ទាប់​ពី​កម្ពុជា ទើប​នឹង​ទទួលបាន​វ៉ាក់សាំង ស៊ីណូ​វ៉ាក់ ១.៥​លាន​ដុល្លារ កាលពី​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០២១ ដែល​ជា​ការបញ្ជាទិញរ​បស់​កម្ពុជា​។​

​នៅ​ថ្ងៃ​ទី​៣១ ខែ​មីនា កម្ពុជា នឹង​ទទួលបាន​វ៉ាក់សាំង​ស៊ីណូ​ហ្វាម​ចំនួន ៧០​ម៉ឺន​ដូស​បន្ថែមទៀត ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល​ចិន​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.