ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង

អភិបាលខេត្ត​ប៉ៃលិន បន្ត​នាំ​យក​ស្បៀងអាហារ សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូន​កងកម្លាំងប្រដាប់អាវុធ​ទាំង​៣

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន ឯកឧត្តម អ្នកតំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន អភិបាលរង​ខេត្ត និង​មាន​ការចូលរួម​ពី​លោក លោកស្រី ប្រធាន​មន្ទីរ​គ្រប់​អង្គភាព ក្រុមការងារ យុវជន​ស​.​ស​.​យ​.​ក​ខេត្ត និង​ក្រុមគ្រូពេទ្យ អញ្ជើញ​ចុះ​សួរសុខទុក្ខ និង​នាំយក​អំណោយ​គ្រឿងឧបភោគ​បរិភោគ និង​ថវិកា ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូន​ដល់​កងកម្លាំង​ទាំង​បី​ប្រភេទ ដែល​កំពុង​ឈរជើង​ការពារ​បូរណភាព​ទឹកដី និង​ទទួល​ពលករ​មកពី​ប្រទេស​ថៃ ព្រម​ទាំង​កំពុង​ចូលរួម​ប្រយុទ្ធប្រឆាំង​ការរីក​រាលដាល​វីរុស​កូវី​ដ​១៩ ។​

​ក្នុងឱកាស​នោះ លោកជំទាវ​បាន នាំ​បណ្តាំ​ផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សម្តេច​តេជោ ហ៊ុន សែន ជូន​កងកម្លាំង​ទាំងអស់ ដែល​ជានិច្ចកាល​សម្តេច​ទាំង​ទ្វេរ តែងតែ​គិតគូរ​ពី​សុខទុក្ខ គ្រប់​កាលៈទេសៈ ពិសេស​ក្នុង​គ្រា​ដែល​ប្រទេស​បាន​កំពុង​រង​វិបត្តិ​ពី​វីរុស​កូវី​ដ​១៩ ។

​លោកជំទាវ​បាន​រំលឹក​ដល់​កងកម្លាំង​ទាំងអស់​ថា ភារៈ​កងកម្លាំង​នៅពេលនេះ ក្រៅពី​ចូលរួម​ទប់ស្កាត់​វីរុស​កូវី​ដ​១៩ ក៏​មិន​ត្រូវ​ភ្លេច​ការពារ​បូរណភាព​ទឹកដី និង​គ្រប់​បទ​ល្មើស​ផ្សេងៗ​ផងដែរ ទន្ទឹម​នឹង​កិច្ចការងារ​ទាំងអស់​ខាងលើ សូម​ចូល​អនុវត្តន៍​អោយបាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ ៣​ការពារ និង​៣​កុំ របស់​ប្រមុខ​រាជរដ្ឋាភិបាល​សម្តេច​តេជោ ហ៊ុន​សែន និង​វិធាន​សុខាភិបាល ដើម្បី​រួម​គ្នា​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ ចូល​ក្នុង​សហគមន៍ ។ ស្បៀង​ដែល​បាន​ផ្តល់ជូន ក្នុង​មួយ​គោលដៅៗ​ទទួលបាន អង្ករ មី ផ្អក ទឹកស៊ីអ៊ីវ ត្រីខ ពង​ទា ទឹកបរិសុទ្ធ ម៉ាស់ ជែល​អាល់​កុល និង​ថវិកា​មួយចំនួន​។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.