ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង

ហាង​កាហ្វេ​១​កន្លែង ត្រូវបាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប ចុះ​ធ្វើ​កិច្ចសន្យា​អប់រំ​ណែនាំ​ឲ្យ​អនុវត្ត​កាតព្វកិច្ច​គម្លាត​តាម​វិធានការ​ការពារ​ការឆ្លង​រាលដាល​ជំងឺ​កូវី​ដ​-១៩ !

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​សៀមរាប​) នៅ​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០២១ អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប បាន​ចាត់​កម្លាំង​ចុះ​ពិនិត្យ​ហាង​កាហ្វេ លឹម ឆាយ ស្ថិតនៅ​ជិត​ស្ពាន​អាង​ក្រពើ​។ ក្រោយ​ពី​ការពិនិត្យ​ឃើញ​ថា ទីតាំង​នេះ មិន​បាន​អនុវត្ត​វិធានការ​គម្លាត​ស្របតាម​ប្រការ​៤ នៃ​ប្រកាស​លេខ​៨១​ស​.​ន​ក​.​ប្រក ចុះ​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០២១ ស្តីពី​កាតព្វកិច្ច​ពាក់​ម៉ាស និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព​ក្នុង​អំឡុងពេល​នៃ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ ក្នុង​សហគមន៍​។​

​ជា​វិធានការ​ដំបូង គឺជា​ការព្រមាន​លើក​ទី​១ ដែល​ត្រូវ​ធ្វើ​កិច្ចសន្យា​អប់រំ​ណែនាំ​ដល់​ដល់​ម្ចាស់​ទីតាំង​ហាង​កាហ្វេ​នេះ​ឲ្យ​អនុវត្ត​នូវ​វិធានការ​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព​។ ក្នុងករណី បន្ត​អនុវត្ត​បំពាន​នឹង​ច្បាប់ និង​អនុក្រឹត្យ​លេខ​៣៧​អនក្រ​.​បក ចុះ​ថ្ងៃទិ​២២ ខែ​មីនា ឆ្នាំ​២០២១ ព្រម​ទាំង​ខ្លឹមសារ​នៃ​ប្រកាស​លេខ​៨១​ស​.​ន​ក​.​ប្រក ចុះ​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០២១ នោះ​ម្ចាស់​ត្រូវ​រង​ការផ្តន្ទាទោស​ជា​ការពិន័យ​អន្តរការណ៍​ពី​២​លាន​រៀល​ទៅ​១០​លាន​រៀល​។ ដោយឡែក​ចំពោះ​បុគ្គល​ដែល​មិន​អនុវត្ត ក៏​ត្រូវ​ទទួល​ទណ្ឌកម្ម​ដូចគ្នា​ផងដែរ ដោយ​លើក​ទី​១ ដោយ​គ្រាន់តែ​ជា​ការព្រមាន ហើយ​លើក​ទី​២ ត្រូវ​រង​ការផ្តន្ទាទោស​ជា​ការពិន័យ​អន្តរ​ការណ៍​ផងដែរ​។​

គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត ក្រោម​ការដឹកនាំ​របស់ ឯកឧត្តម ទៀ សីហា ជា​ប្រធាន និង​ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត ណែនាំ​ឲ្យ​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង ស្រុក ឃុំ សង្កាត់ ចុះ​ចាត់​វិធានការ​អនុវត្ត​តាម​ខ្លឹមសារ​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​នឹង​ការពង្រឹង​ការចាត់វិធានការ​តឹងរ៉ឹង​បំផុត​ចំពោះ​ការឆ្លង​រាល​ជំងឺ​កូវី​ដ​-១៩​។​
​រដ្ឋបាល​បន្ត​ទទូច​ដល់​បងប្អូន​ប្រជាពលរដ្ឋ​អនុវត្ត​វិធានការ​ការពារ #៣​ការពារ​_​ត្រូវ​ពាក់​ម៉ាស់​_​ត្រូវ​លាងដៃ​_​ត្រូវ​រក្សា​គម្លាត​បុគ្គល និង #៣​កុំ​_​កុំ​នៅ​បន្ទប់​បិទ​ជិត​_​កុំ​នៅ​កន្លែង​កុះករ​_​កុំ​ប៉ះពាល់​គ្នា ។​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.