ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង

​សម្តេច​តេជោ ហ៊ុន សែន បាន​ចេញ​លិខិត​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សប្បុរសជន ដែល​ជួយ​ឧបត្ថម្ភ ចូលរួម​ចំណែក​ទិញ​មន្ទីរពេទ្យ «​នគរ​ទេព​» ដែល​នឹង​ប្តូរ​ឈ្មោះ​ថា ជា​មន្ទីរពេទ្យ «​ហ្លួង​ម៉ែ​»

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​) សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ធមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​លិខិត​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ជីប​ម៉ុង ដែល​បាន​ជួយឧត្ថម្ភ​ថវិកា ២ លាន​ដុល្លារ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​សម្រាប់​ចូលរួម​ចំណែក​ទិញម​ន្ទីរ​ពេទ្យ «​នគរ​ទេព​» ដែល​នឹង​ប្តូរ​ឈ្មោះ​ថា ជា​មន្ទីរពេទ្យ «​ហ្លួង​ម៉ែ​» ។​

អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា ដែល​បាន​ជួយឧត្ថម្ភ​ថវិកា ៣.៥​លាន​ដុល្លារ ដល់​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​ចូលរួមចំណែក​ទិញ​មន្ទីរពេទ្យ «​នគរ​ទេព​» ដែល​នឹង​ប្តូរ​ឈ្មោះ​ថា​ជា​មន្ទីរពេទ្យ «​ហ្លួង​ម៉ែ​» ។​

​អ្នកឧកញ៉ា លី យ៉ុង​ផាត់ ដែល​បាន​ជួយឧត្ថម្ភ​ថវិកា ២​លាន​ដុល្លារ ដល់​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​ចូលរួមចំណែក​ទិញ​មន្ទីរពេទ្យ «​នគរ​ទេព​» ដែល​នឹង​ប្តូរ​ឈ្មោះ​ថា​ជា​មន្ទីរពេទ្យ «​ហ្លួង​ម៉ែ​» ។​

​សូមបញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា នឹង​ទិញ​យក​មន្ទីរពេទ្យ​ព្យាបាល​ជំងឺ​កូវី​ដ​១៩ ឈ្មោះ «​នគរ​ទេព​» ស្ថិតក្នុង​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ដោយ​ប្តូរ​ឈ្មោះ​ជា​មន្ទីរពេទ្យ «​ហ្លួង​ម៉ែ​» វិញ​។ បន្ទាប់​ពី​ទិញ​រួចរាល់​ម្ចាស់​មន្ទីរពេទ្យ​នគរ​ទេព នឹង​យក​ថវិកា​ពី​ការលក់​នេះ​ទៅ​សាង សង់​មន្ទីរពេទ្យ «​នគរ​ទេព​» ថ្មី​មួយទៀត​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.