ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង

លោក​ឧត្តមសេនីយ៍ត្រី នូ ជី​វ័ន្ត ស្នងការរង ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​ដឹកនាំ​កម្លាំង​ធ្វើ​ការឃាត់ខ្លួន​ក្មេង​ទំនើង​ចំនួន​៣​នាក់​ករណី​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា​!!!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បន្ទាយមានជ័យ​៖​នា​ថ្ងៃ​ទី ២៦ ខែ មីនា ឆ្នាំ ២០២១ វេលា​ម៉ោង​២១:០០​នាទី​មាន​ករណី​ក្មេង​ទំនើង​មួយក្រុម​ធ្វើឱ្យ​ខូចខាត​ដោយ​ចេតនា​(​កាប់​រថយន្ត​សុីរ៉ែន​ពេទ្យ​ដឹក​អ្នកជម្ងឺ​) មាន​គ្នា​៣​នាក់ នៅ ចំណុច​ផ្លូវលំ ស្ថិតក្នុង​ភូមិ​ទួល​ពង្រ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត បណ្តាលឱ្យ​ដាច់​ថ្នាំ​ឡាន កំពិត​ទ្វា​ខាងស្តាំ និង​បែក​កញ្ចក់​ខាងមុខ ។​

​ដោយ​មាន​ការចង្អុលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាល​ខេត្ត​បន្ទាយមានជ័យ ដឹកនាំ​កំលាំង​ដោយ លោក​ឧត្តមសេនីយ៍ត្រី នូ ជី​វ័ន្ត ស្នងការរង ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​នៃ​ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ ដឹកនាំ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​បន្ទាយមានជ័យ សហការ​ជាមួយ​កម្លាំង​ជំនាញ​នគរបាល​ក្រុង​ប៉ោយ​ប៉ែត និង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ផ្សារកណ្តាល ចុះ​ធ្វើ​ការស្រាវជ្រាវ រហូត​ដល់​ថ្ងៃ​ទី ២៧ ខែ មីនា ឆ្នាំ ២០២១ បាន​កំណត់​មុខសញ្ញា និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ៣​នាក់ មានឈ្មោះ​៖
១/​ឈ្មោះ ខេង វាសនា ប្រុស អាយុ ១៨​ឆ្នាំ រស់នៅ ភូមិ​ទួល​ពង្រ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ​។​
២/​ឈ្មោះ ខេង សុ​ឃីម ប្រុស អាយុ ២០​ឆ្នាំ រស់នៅ ភូមិ​ទួល​ពង្រ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​
៣/​ឈ្មោះ ឈូ​ន វី​រះ ហៅ ម៉ូ​វ ភេទ​ប្រុស អាយុ ១៧​រស់នៅ​ភូមិ​អូរ​ឬ​ស្សី សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​
​ករណី​ជនសង្ស័យ​ទាំង​៣​នាក់​នេះ​យើង​កំពុង​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត បន្ទាយមានជ័យ ដើម្បី​. ចាត់ ការ​តាម​នីតិវិធី ច្បាប់ ។​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.