ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង

​លោក ខឹម មុនី​កុសល ជា​មន្ត្រី​ការិយាល័យ​បង្ការ​និង​គ្រប់គ្រង​ជំងឺ​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​ខេត្ត​ប៉ៃលិន​ចេញពី​ក្របខណ្ឌ​មន្ត្រី​សុខាភិបាល​ជាន់ខ្ពស់ ដោយសារតែ​មូលហេតុ​លោក​មាន​កំហុស និង​ការ​ឆ្គាំឆ្គង​ក្នុង​វិជ្ជាជីវ​:

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ប៉ៃលិន​) ៖ ប្រភព​ព័ត៌មាន​បង្ហើប​ចេញពី​មន្ត្រី​សាលាខេត្ត​ប៉ៃលិន បាន​ឱ្យដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​២០២១ នេះ​ថា ៖ មូលហេតុ​ដែល​លោក​ជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បណ្តេញ​លោក ខឹម មុនី​កុសល ជា​មន្ត្រី​ការិយាល័យ​បង្ការ និង គ្រប់គ្រង​ជំងឺ​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋ បាល​ខេត្ត​ប៉ៃលិន ចេញពី​ក្របខណ្ឌ​មន្ត្រី​សុខាភិបាល​ជាន់ខ្ពស់ ដោយសារតែ​មូលហេតុ​លោក​មាន​កំហុស និង ការ​ឆ្គាំឆ្គង​ក្នុង​វិជ្ជាជីវ​: ។​

​ប្រភព​បន្ត​ដដែល​បាន​បន្តទៀតថា មន្ត្រី​នៃ​មន្ទីរ​សុខាភិបាល​រូបនេះ មិន​បាន​មក​បំពេញ​ការងា​រ តួនាទី​របស់​ខ្លួន ឱ្យបាន​ទៀងទាត់ និង​ជាប់លាប់​នោះទេ គឺ​មក​ម្តងម្កាល ប៉ុណ្ណោះ ហើយ​ជា​រៀង​រាល់​ដង គេ​សង្កេតឃើញថា គាត់​តែងតែ​បង្ហោះ​សារ លើ​បណ្តាញ សង្គម​ហ្វេ​សប៊ុក ផ្សព្វផ្សាយ​បំភ្លៃ​ព័ត៌មាន អុជ​អាល ញុះញង់ បំបែកបំបាក់​សាមគ្គីរ​បស់ទ័ព​អាវ​ស ដែល​ពួកគាត់​កំពុង​តែ​បំពេញ​បេសកម្ម​យ៉ាង​មមាញឹក ក្នុង​ការប្រយុទ្ធប្រឆាំង​ទៅ​នឹង​ជម្ងឺ​កូវី​ដ​-១៩ ខណ​:​ដែល​ជម្ងឺ​មួយ​នេះ កំពុងតែ​ផ្ទុះឡើង និង​រាតត្បាត នៅតាម​បណ្តា​ខេត្ត​នានា ដូចជា ខេត្ត​កណ្តាល ខេត្ត​កំពង់ស្ពឺ ខេត្ត​ព្រះសីហនុ និង​រាជធានី​ភ្នំពេញ​ជា​ដើម ។

​ដូច្នេះ ទើប​នៅក្នុង​ខេត្ត​ប៉ៃលិន លោកជំទាវ​អភិបាលខេត្ត រួមជាមួយ​នឹង​មន្ត្រីរាជការ​មកពី​មន្ទីរ​ជុំវិញ​ខេត្ត សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​គ្រប់​ស្ថាប័ន ខិតខំ​សស្រាក់សស្រាំ ក្នុង​ការយកចិត្តទុកដាក់ យាមកាម​នៅតាម​ច្រកទ្វារ​អន្តរជាតិ និង​ច្រករបៀង ដើម្បី​ទទួល​ពលករ​ដែល​ឆ្លងដែន​មកពី​ប្រទេស​ថៃ ឱ្យ​ចូល​ធ្វើ​ចត្តា​ឡី​ស័ក ។

​រីឯ​ពលករ ប្រុស​ស្រី​ក្មេង​ចាស់ ដែល​មាន​ស្រុកកំណើត​រស់នៅ​ខេត្ត​ផ្សេងៗ ខាង​អាជ្ញាធរ​ខេត្ត​ប៉ៃលិន ក៏​បាន​ចាត់​បញ្ជូន​ឱ្យ​អ្នក​ទាំងនោះ ទៅ​ធ្វើ​ចត្តា​ឡីស័​កនៅ​ក្នុង​ខេត្ត​រៀងៗ​ខ្លួន ដោយឡែក​អ្នករស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន​ផ្ទាល់ គឺ​ចូល​ធ្វើ​ចត្តា​ឡីស័​កនៅ​តាម​មណ្ឌល​នានា​ក្នុង​ខេត្ត រយ​:​ពេល​១៤​ថ្ងៃ ទើប​អាច​អនុញ្ញាត​ឱ្យ​ជួបជុំ​ក្រុមគ្រួសារ ។​

​ប្រភព​បញ្ជាក់ថា តែ​ក្រោយ​ពី​ឃើញ​លោក ខឹម មុនី​កុសល ជា​មន្ត្រី​សុខាភិបាល​ខាងលើ បាន​បង្ហោះ​នូវ​ព័ត៌មាន នៅលើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក បំភ្លៃ​ការពិត ខណ​:​រូបគេ​យូរៗ ម្តង ទើប​ចូល​ទៅ​កន្លែង​ចត្តា​ឡី​ស័ក ក៏​ត្រូវបាន​លោក​ជំទាវ អភិបាលខេត្ត​ប៉ៃលិន ធ្វើ​ការបណ្តេញចេញ​ពី​ក្របខណ្ឌ​មន្ត្រី​តែម្តង ។

​បើ​យោង​តាម​ព្រះរាជក្រឹត្យ​ស្តីពី​លក្ខន្តិកៈ ដោយឡែក​សម្រាប់​បុគ្គលិក​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ មាត្រា​ទី​៦៣ ការអនុវត្ត​ខាង​ទណ្ឌកម្ម វិន័យ​ទី​២ ត្រូវ​សម្រេច​ដីកា​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ក្រោយពី​មាន​យោបល់​របស់​ក្រុមប្រឹក្សាវិន័យ ក៏​សម្រេច​ដក​បុគ្គល​រូបនេះ​ចេញពី​ក្របខណ្ឌ​តែម្តង ។ អាស្រ័យហេតុនេះ សូម​សារណៈ​មតិ និង​មហាជន​មេត្តា​ជ្រាប ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.