ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង

​បង្ក្រាប​មេខ្យល់​នាំ​ជនជាតិ​វៀតណាម​ឆ្លងដែន​ចូល​កម្ពុជា ឃាត់ខ្លួន​២​នាក់ ខណៈ​ជនជាតិ​វៀតណាម​៤​នាក់ ត្រូវ​បាន​បណ្តេញចេញ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ លោក​ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទ​មធុ​រិទ្ធ ស្នងការ​នគរបាល​ខេត្ដ​កំពត បាន​ថ្លែង​ប្រាប់​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែ​មីនា ឆ្នាំ​២០២១​នេះ​ថា នៅ​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០២១ កម្លាំង​នគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត បាន​ឃាត់ខ្លួន​មេខ្យល់ និង​បក្ខពួក​នាំ​មនុស្ស​ឆ្លងដែន​ខុសច្បាប់​ចូល​កម្ពុជា ចំនួន​២​នាក់​។​

​លោក​បន្តថា មេខ្យល់​ម្នាក់ ត្រូវបាន​នាំយក​ពី​សមត្ថកិច្ច​ខេត្ត​តាកែវ ជាមួយ​ជនជាតិ​វៀតណាម​ចំនួន​៤​នាក់​។ ចំណែក​ឯក​អ្នក​ជាប់​ពាក់ព័ន្ធ​មេខ្យល់​ម្នាក់ទៀត ត្រូវបាន​ឃាត់ខ្លួន នៅ​ស្រុក​កំពង់ត្រាច​។​

​លោក​ឧត្តមសេនីយ៍​បន្ត​ថា មេខ្យល់​នាំ​មនុស្ស​ឆ្លងដែន​ពី​វៀតណាម​ចូល​កម្ពុជា​នេះ ឈ្មោះ ជា សុ​វណ្ណា​រី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ហៅ​ចិន ជនជាតិខ្មែរ មុខរបរ​រត់​ឡាន​តាក់ស៉ី ដឹក​ភ្ញៀវ​ទៅ​កាស​ស៉ីណូ​ព្រែកចាក មាន​ទីលំនៅ​ភូមិ​ក្រសាំង ឃុំ​ឈូក ស្រុក​ឈូក ខេត្ត​កំពត និង​ឈ្មោះ នាង ខេង ភេទ​ស្រី​អាយុ​៥៨ ឆ្នាំ ហៅ បី​ហ៊ាន់ មុខរបរ​ដឹក​បារី​ហ៊ា​រ៉ូ​ទៅ​ប្រទេស​វៀតណាម មាន​ទីលំនៅ​ភូមិ ព្រែក​ក្រឹស ឃុំ​ព្រែក​ក្រឹស ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។ លោក​បន្តថា ចំពោះ​ជនជាតិ​វៀតណាម​ចំនួន​៤​នាក់ បាន​ប្រគល់ឲ្យ​ទៅ​ភាគី​វៀតណាម​វិញ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.