ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង

រដ្ឋបាល​ខេត្ត​កែប ដាក់​រនាំង​ត្រួតពិនិត្យ​អ្នកធ្វើដំណើរ​តាម​ដងផ្លូវ និង​ផ្អាក​ការរៀបចំ​ពិធីមង្គលការ ពិធីជប់លៀង និង​ពិធី​សាសនា​ផ្សេងៗ​មួយរយៈ ក្នុង​គោលបំណង​ទប់ស្កាត់​ការចម្លង​ជំងឺ​កូវី​ដ ១៩

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កែប​)៖ ដើម្បី​បញ្ចៀស​និង​បង្ការ ការពារ​ទប់ស្កាត់ កុំឲ្យ​មាន​ការ​ចម្លងជំងឺ​កូវី​ដ​១៩ នៅក្នុង​សហគមន៍ រដ្ឋបាល​ខេត្ត​កែប បាន​ណែនាំ​ដល់​សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ ដាក់​រនាំង​ដើម្បី​ត្រួតពិនិត្យ​ពលរដ្ឋ​ដែល​ធ្វើ​ចរាចរ​នៅតាម​ដងផ្លូវ​ជាតិ​លេខ​៣៣​។​ជាមួយគ្នានេះ រដ្ឋបាល​ខេត្ត​កែប​ក៏​បាន​ធ្វើ​សេចក្តីជូនដំណឹង ស្តី​ពី​ការផ្អាក​នូវ​កម្មវិធី​មង្គលការ ពិធីជប់លៀង ឬ​ពិធី​ជួបជុំ​បែប​សាសនា​ផ្សេងៗ​ផងដែរ ធ្វើ​បែប​នេះ​ក្នុង​គោលបំណង​បង្ការ ការពារ ទប់ស្កាត់ និង​បញ្ចៀស​បាន​នូវ​ករណី​ចម្លងជំងឺ​កូវី​ដ ១៩ ដែល​បច្ចុប្បន្ន​ជំងឺ​នេះ​បាន និង​កំពុង​កើនឡើង​គួរឲ្យ​បារម្ភ​។​

​ចំពោះ​ការដាក់​រនាំង​ស្ថិត​លើ​ដង​ផ្លូវជាតិ​លេខ​៣៣ ត្រូវបាន​អនុវត្ត​២៤​ម៉ោង ដែល​មាន​សមត្ថកិច្ច​នគ​រ​បាល និង​កងរាជអាវុធហត្ថ ព្រមទាំង​បុគ្គលិក​សុខាភិបាល ដោយ​តម្រូវឲ្យ​មាន​ការដាក់​រនាំង​ចំនួន​២​គោលដៅ​ក្នុង​ភូមិសាស្ត្រ​ខេត្ត ត្រង់​ចំណុច​ព្រំប្រទល់​រវាង​ខេត្ត​កែប និង​ខេត្ត​កំពត​។​

​ដោយឡែក​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែ​មីនា ឆ្នាំ​២០២១ នេះ គេ​សង្កេតឃើញ​វត្តមាន លោក ភូ លិ អភិបាលរង​ខេត្ត​កែប និង​លោក ម៉ែន សុធី​រ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កែប បាន​ដឹកនាំ​កម្លាំង​ចុះ​ពិនិត្យ​នៅ​តាម​ផ្សារ​នៃ​ទីប្រជុំជន សេះស នៃ​ភូមិសាស្ត្រ​ទឹកដី​ក្រុងកែប ដើម្បី​ត្រួតពិនិត្យ និង​ធ្វើ​ការណែនាំ​ដល់​អាជីវករ​លក់ដូរ ព្រម​ទាំង​អ្នកទិញ​ទំនិញ​ក្នុង​ផ្សារ​ឲ្យ​អនុវត្ត​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបា​ល និង​តាម​អនុសាសន៍​របស់​សម្តេច​តេជោ ហ៊ុន សែន គឺ​”៣​កុំ ៣​ការពារ​” ពិសេស​ការជំរុញ​ដល់​ពលរដ្ឋ​ត្រូវតែ​ពាក់​ម៉ាស លាង​សម្អាត​ដៃ​និង​អាល់កុល ឬ​សាប៊ូ ឲ្យបាន​គ្រប់ៗ​គ្នា​។​វិធានការ​បែប​នេះ គឺ​ដើម្បី​បញ្ចៀស​ឲ្យបាន​នូវ​ការ​ចម្លងជំងឺ​កូ​វីដ ១៩ នៅតាម​សហគមន៍​និមួយៗ ក្នុង​តំបន់​ភូមិសាស្ត្រ​ខេត្ត​កែប​ទាំងមូល​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.