ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់​ផ្ទះ​១​ខ្នង ជូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​បំផ្លាញ​ផ្ទះ​ទាំង​ស្រុង ក្នុង​ពេល​កន្លង​ទៅ និង​ផ្តល់​អំណោយ​មនុស្សធម៌ ដល់​ប្រជាពលរដ្ឋ​ចំនួន​១៩​គ្រួសារ​ទៀត ដែល​រងគ្រោះ​ដោយសារ​វិបត្តិកូ​វីដ​១៩

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នា​ព្រឹក​ថ្ងៃទី​១៤ ខែ​មីនា ឆ្នាំ​២០២១ លោកជំទាវ បាន ស្រីមុំ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ប៉ៃលិន និង ឯកឧត្តម សៅ សារ៉ាត់​អ្នកតំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត យុវជន​កាកបាទក្រហម យុវជន ស ស យ ក រួម​នឹង​ក្រុមការងារ បាន​អញ្ជើញ​ចូលរួម​ក្នុង​ប្រគល់​ផ្ទះ​ចំនួន ១​ខ្នង និង​ផ្តល់​អំណោយ​មនុស្សធម៌​ជូន​ប្រជាពលរដ្ឋ​ចំនួន ១៩​គ្រួសារ ដែលមាន​ជីវភាព​ខ្វះខាត ដោយសារ​វិបត្តិកូ​វីដ​១៩ នៅ​ភូមិ​អូរ​ដីស្អិត ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។​

​ថ្លែង​នៅក្នុង​ពិធី​នេះ លោកជំទាវ បាន​ពាំនាំ​នូវ​ក្តី​នឹករលឹក របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ចំពោះ លោកតា លោកយាយ ពុក​ម៉ែ​បងប្អូន ដែល​កំពុង​ជួប​ការលំបាក​គ្រប់​ទីកន្លែង​។ លោកជំទាវ ក៏​បាន​អំពាវនាវ​ដល់​ពុក​ម៉ែ​បងប្អូន​ទាំងអស់​នៅក្នុង​ដំណាក់កាល​នៃ​ការឆ្លង​ជំងឺ​កូវី​ដ​១៩ នេះ ត្រូវការ​រស់នៅ​បែប​គន្លង​ថ្មី ដោយ​រក្សា​អនាម័យ​ឱ្យ​បាន​ជាប់​ជានិច្ច មិនត្រូវ​មាន​ការជួប​ជុំគ្នា​នោះទេ ជា​ពិសេស​ត្រូវ​គោរព​តាម​វិធានការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល​។

​សូមបញ្ជាក់​ថា ផ្ទះ​១​ខ្នង​នេះ ត្រូវបាន​ប្រគល់ជូន​លោកតា ដើ​ក ថា អាយុ​៦០​ឆ្នាំ ដែល​ផ្ទះ​របស់​គាត់​ពីមុន​នៅ​ភូមិ​ដីស ឃុំ​ស្ទឹងត្រង់ ត្រូវបាន​ជំនន់​ទឹកភ្លៀង​បាន​វាយបំផ្លាញ និង​អូស​យកទៅ​ទាំងស្រុង​កាលពី​ខែ​កញ្ញា ឆ្នាំ​២០២០​កន្លងទៅ ។ លោកតា​មាន​ចិត្ត​សប្បាយរីករាយ និង​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ដ​ម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ថ្នាក់ដឹកនាំ​ខេត្ត និង​ក្រុមការងា ចុះជួយ​ភូមិ ឃុំ ដែល​បាន​ជួយ​ដោះស្រាយ​ទុក្ខលំបាក​លោកតា អោយបាន​ធូរស្រាល​ឡើងវិញ ។​

​អំណោយ​ដែល​ត្រូវ​ចែក​ជូន​ប្រជាពលរដ្ឋ​ចំនួន ១៩​គ្រួសារ និង​ម្ចាស់ផ្ទះ​នាពេលនេះ រួមមាន អង្ករ ២៥​គី​ឡូ ត្រីខ ១​យួរ ទឹក​ស៊ី​អ៉ីវ ១​យួរ មី​១​កេស និង​អាវ​រងារ​១ និង​ថវិកា​មួយចំនួន ។​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.