ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង

អភិបាលខេត្ត​ប៉ៃលិន ចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ​រងគ្រោះ​៦៥​នាក់ សង្ស័យ​ពុល​បង្អែម ក្នុង​ពិធី​មង្គលការ នៅ​ស្រុក​សាលា​ក្រៅ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ប៉ៃលិន​) ៖ ក្រោយពី​ទទួលបាន​ដំណឹង​ថា មាន​ប្រជាពលរដ្ឋ​ជាច្រើន​នាក់ មក​ពី​ច្រើន​ភូមិ​ទទួលរង​នូវ​ការពុល​ម្ហូបអាហារ បណ្តាល​ឱ្យ​រាគ​រុស ក្អួតចង្អោរ បន្ទាប់ពី​ពួកគេ​បាន​ហូប​បង្អែម​នៅក្នុង​ពិធី​រៀប​អាពាហ៍ពិពាហ៍​មួយ​កន្លែង​នៅក្នុង​ភូមិ​ព្រៃ​សន្ទះ ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដោយ​ត្រូវ​បាន​គេ​ដឹក​បញ្ជូន​ទៅ​សង្គ្រោះបន្ទាន់​នៅ​មណ្ឌល​សុខភាព និង​សម្រាក​ព្យាបាល​នៅ​ក្នុង​គ្លីនិក​ឯកជន​ក្បែរៗ​នោះ ។

​រហូតមក​ដល់​ព្រឹក​ថ្ងៃទី​១៣ ខែ​មីនា ឆ្នាំ​២០២១ លោកជំទាវ បាន ស្រីមុំ អភិបាល​នៃ​គណ​:​អភិបាលខេត្ត​ប៉ៃលិន បាន​ដឹកនាំ​ក្រុមការងារ​ចុះ​សួរសុខទុក្ខ និង​ជួប​សំណេះ​សំ ណា​ល​ផងដែរ ។

​សូម​បញ្ជាក់​ផង​ដែរ​ថា ៖ ប្រជាពលរដ្ឋ​ជាច្រើន​នាក់ មក​ពី​ច្រើន​ភូមិ ដែល​កើត​មាន​បញ្ហា​រាគ​រុស ក្អួតចង្អោរ សង្ស័យ​ពុល​បង្អែម នៅ​ក្នុង​រោងការ​មួយ​ក្នុង​ភូមិ​ព្រៃ​សន្ទះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង​២០​នាទី​យប់​ថ្ងៃទី​១២ ខែ​មីនា ឆ្នាំ​២០២១ ស្ថិតនៅ​ភូមិ​ព្រៃ​សន្ទះ ភូមិ​អូរ​ដូនតា​លើ ភូមិ​អូរ​ដូនតា​ក្រោម ភូមិ​ភ្នំ​ព្រា​ល ភូមិ​កូនដំរី ភូមិ​ដីស ភូមិ​ផ្ទះស្បូវ ភូមិ​អូរ​គន្ធៀ​ង​វ៉ា និង​ភូមិ​ផ្សេងៗ ជាច្រើ ន​ទៀត សរុប​ចំនួន​៦៥​នាក់ ។

​ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹងថា ៖ នៅ​យប់​ថ្ងៃកើតហេតុ អ្នកភូមិ​បាន​រៀបចំ​អាពាហ៍ពិពាហ៍​កូនប្រុស​កូនស្រី​របស់​ខ្លួន ដោយ​ចាប់ផ្តើម អញ្ជើញ​ឱ្យ​ភ្ញៀវ​ហូប​អាហារ​ចាប់ពី​វេលា​ម៉ោង​៦​យប់ រហូតដល់​ម៉ោង​ប្រហែល​១០​យប់ លុះ​ក្រោយ​ពី​ហូប​អាហារ​រួច​ជា​បណ្តើរៗ ក្រុម​អ្នក​រត់​តុ បាន​លើក​បង្អែម ពី​កន្លែង​ចុងភៅ យកទៅ​ដាក់​ជូន​ឱ្យ​ភ្ញៀវ​ពិសា ។ ពេលនោះ អ្នកខ្លះ​ហូប​នៅនឹងកន្លែង​កម្មវិធី ខ្លះ​វេច​ខ្ចប់​យកទៅ​ផ្ញើ​អ្នកផ្ទះ ឪពុកម្តាយ កូនចៅ ។ លុះ​គេ​នាំគ្នា​ហូប​រួច ស្រាប់តែ​ម្នាក់ៗ មាន​អាការ​:​ឈឺក្បាល វិលមុខ ក្អួតចង្អោរ និង​រាគ​រុស បង្ក​ឱ្យមាន​ការភ្ញាក់ផ្អើល រហូត​ដល់​គេ​ប្រញាប់​នាំ​គ្នា​ដឹកយក​ទៅ​សម្រាក​នៅ​គ្លីនិក​ឯកជន​ក្នុង​ឃុំ​ស្ទឹងត្រង់ និង​មណ្ឌល​សុខភាព​ទាំង​យប់​តែម្តង ។ ប្រភព​បន្តទៀត ថា ក្រោយពី​ទទួលបាន​នូវ​ដំណឹង​ពុល​អាហារ​បែបនេះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បាន​ដឹកនាំ​ក្រុមការងារ ចុះ​ទៅ​សួរសុខទុក្ខ និង​ធ្វើការ​ពិនិត្យ​មើល​កន្លែង​សម្រាក​ព្យាបាល ព្រមទាំង​ចាត់​មន្ត្រី​ឱ្យ​សួរនាំ​នៅ​កន្លែង​រោងការ​ខាង​លើ​ផង​ដែរ ។​

​លោកជំទាវ អភិបាលខេត្ត ក៏​បាន​ណែនាំ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ចេះ​រក្សា​អនាម័យ​ម្ហូប អាហារ លាង​បន្លែ​នឹង​ទឹក​ស្អាត ព្រមទាំង​រស់នៅ​ស្អាត ហូប​ស្អាត ដើម្បី​សុខភាព​ល្អ ដោយ​ការពា​រប្រ សើរ​ជាង​ព្យាបាល ។ លើសពីនេះ លោកជំទាវ​អភិបាលខេត្ត ក៏​បាន​លើកទឹកចិត្ត​ឱ្យ​ជនរងគ្រោះ​ទាំងអស់ ត្រូវ​តែ​រក្សា​ការពារ​ខ្លួន​ពី​ជម្ងឺ​កូវី​ដ​-១៩ ដោយ​ត្រូវ​ពាក់​ម៉ាស​ជាប្រចាំ លាងដៃ​នឹង​ទឹក​អាល់កុល ឬ​ជែល រក្សា​គម្លាត​ពីគ្នា​ឱ្យបាន​១​ម៉ែត្រ​កន្លះ ។​

​ម្យ៉ាងវិញទៀត បើសិនជា​មាន​ករណី​សង្ស័យថា កើត​ជម្ងឺ​កូវី​ដ​១៩ ដ៏​កាច​សាហាវ​នេះ ត្រូវ​តែ​ទាក់ទង​ទៅ​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ប្រញាប់​យក​អ្នក​ជម្ងឺ​ទៅពិនិត្យ​ព្យាបាល ឱ្យបាន​ទាន់​ពេលវេលា ជៀសវាង​បន្ត​ការឆ្លង​រីក​រាលដាល​នៅក្នុង​សហគមន៍ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.