ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង

​សាលា​រាជធានី​ភ្នំពេញ និង OCIC សិក្សា​ដាក់​សាឡាង​ឆ្លង​ពី​កោះ​ពេជ្រ ទៅ​កោះនរា ដើម្បី​រំដោះ​ចរាច​រណ៍​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ សាលា​រាជធានី​ភ្នំពេញ និង​ក្វិ​និយោ​គទុន អាណិកជន កម្ពុជា OCIC របស់​អ្នកឧកញ៉ា ពង់ ឃាវ​សែ បាន​សិក្សា​ដាក់ឱ្យ​ដំណើរការ​បណ្តោះអាសន្ន​សាឡា​ង​ឆ្លង​ពី​កោះ​ពេជ្រ ទៅ​កោះនរា ដើម្បី​ជួយ​រំដោះ​ការកកស្ទះ​ចរាច​រណ៍​លើ​កំណាត់​ផ្លូវជាតិ​លេខ​១​។​

​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​មន្ដ្រី​ជំនាញ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០២១​នេះ បាន​ចុះ​ពិនិត្យ​ទីតាំង ដើម្បី​រៀបចំ​ដាក់​ឲ្យ​ដំណើរការសាឡា​ង​នេះ​។​

​លោក ឃួ​ង ស្រេង បាន​គូសបញ្ជាក់ថា ដើម្បី​រំដោះ​បញ្ហា​កកស្ទះ​ចរាច​រណ៍​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​រៀបចំ​ដាក់ឲ្យ​មានសាឡាង​ឆ្លង​យានយន្ត​ជា​បណ្ដោះអាសន្ន​ចេញពី​កោះនរា ទៅ​កោះ​ពេជ្រ ហើយ​ក៏​គ្រោង​សាងសង់​ស្ពាន​១​ទៀត នៅ​ចំណុក​ព្រែកប្រា ឆ្ពោះ​ទៅ​ផ្លូវ​ជាតិ​លេខ​២​ផងដែរ​។​

​លោក ឃួ​ង ស្រេង បានបញ្ជាក់​ថា «​ដើម្បី​ដោះស្រាយ​ការកកស្ទះ​ចរាច​រណ៍​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​១ សាលា​រាជធានី​បាន​គិតគូរ​ជា​មួយ​ខាង​ក្រុមហ៊ុន OCIC ដើម្បី​ខ្ចី​ដី​កោះនរា ដាក់​សាឡាង ឆ្លង​ទៅ​កោះ​ពេជ្រ​។ បន្ថែម​លើ​នេះ​ទៀត​រដ្ឋបាល​រាជធានី​ក៏​គ្រោង​នឹង​សាងសង់​ស្ពាន​១​ទៀត នៅ​ភាគខាងត្បូង ដើម្បី​រំដោះ​ចរាចរណ៍​នៅលើ​ផ្លូវជាតិ​លេខ​១​ផង និង​ផ្លូវជាតិ​លេខ​២​ផង​»​។​

​គម្រោង​សាងសង់​ស្ពាន​នៅ​តំបន់​ព្រែកប្រា គឺជា​សមិទ្ធផល​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត​ក្នុង​ទឹកដី​ខណ្ឌ​ច្បារអំពៅ និង​ខណ្ឌ​មានជ័យ​។ ស្ពាន​នេះ​នឹង​ដើរតួនាទី​យ៉ាង​សំខាន់​ជួយ​សម្រួល​ដល់​ការឆ្លងកាត់​នៅ​តំបន់​ច្បារអំពៅ ព្រមទាំង​កាត់​បន្ថយ​ការកកស្ទះ​ចរាច​រណ៍ និង​ចំណេញ​ពេលវេលា​ក្នុងការ​ធ្វើ​ដំណើរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.