ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង

សម្ដេច​តេជោ ហ៊ុន សែន បាន​បន្ដ​ផ្ដល់​ជំ​នួន​ថវិកា​ចំនួន​១៥០០​លាន​រៀល សម្ភារ​:​និង​ស្បៀង​មួយចំនួន​ទៀត​ដល់​ខេត្ត​ចំនួន​៤ នៅ​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ ដើម្បី​រៀបចំ​ធ្វើ​ចត្តា​ឡី​ស័ក សម្រាប់​ពលករ​ខ្មែរ​ដែល​វិលត្រឡប់ !

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​) សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០២១​នេះ បាន​បន្ត​ផ្តល់​ជំនួយ​ថវិកា​ចំនួន​១៥០០​លាន​រៀល សម្ភារៈ និង​ស្បៀង​មួយ ចំនួន​ទៀត​ដល់​ខេត្ត​ចំនួន​៤ នៅ​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ ដើម្បី​រៀបចំ​ធ្វើ​ចត្តា​ឡី​ស័ក សម្រាប់​ពលករ​ខ្មែរ​ដែល​វិលត្រឡប់ ។​

​លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​បានបញ្ជាក់​ថា ថវិកា សម្ភារ និង​ស្បៀង​ទាំងនេះ ត្រូវ​បាន​បែក ចែក​ដូចតទៅ​៖
១៖ ខេត្ត​បាត់ដំបង ទទួលបាន​ថវិកា ៣០០​លាន​រៀល​, ទឹក​សុទ្ធ​១០០០​កេស និង​មី​កញ្ចប់ ១០០០​កេស​
២៖ ខេត្ត​បន្ទាយមានជ័យ ទទួលបាន​ថវិកា ៣០០​លាន​រៀល និង​ឃី​ត​១០០០​សម្រាប់​
៣៖ ខេត្ត​ឧត្ដរមានជ័យ ទទួលបាន​ថវិកា ៤០០​លាន​រៀល​, ឃី​ត ៥០០​សម្រាប់ និង​ទឹក​សុទ្ធ​១០០០​កេស​
៤៖ ខេត្ត​ប៉ៃលិន ទទួលបាន​ថវិកា ៥០០​លាន​រៀល​, ទឹក​សុទ្ធ ១០០០​កេស និង​មី​កញ្ចប់​១០០០​កេស​

​ការផ្តល់​ជំនួយ​ដល់​បណ្តា​ខេត្ត​កម្ពុជា ដែល​នៅ​ជាប់​ព្រំដែន​ថៃ បាន​ធ្វើឡើង​ជា​បន្តបន្ទាប់ ដើម្បី​រៀបចំ​ការធ្វើ​ចត្តា​ឡីស័​ក​សម្រាប់​ពលករ​ខ្មែរ ដែល​ត្រឡប់​ពី​ប្រទេស​ថៃ ក្រោយ ពេល​ប្រទេស​ថៃ បាន​ផ្ទុះឡើង​នូវ​ការឆ្លង​ជំងឺ​កូវី​ដ​១៩ ក្នុង​សហគមន៍​យ៉ាង​ខ្លាំងក្លា ដែល​ផ្តើម​ចេញពី​ខេត្ត​សាមុត​សា​ខន ប្រទេស​ថៃ​។​

​គិត​ត្រឹម​ថ្ងៃទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០២១ កន្លងទៅនេះ មាន​ពលករ​ខ្មែរ​ជាង​៣.៥​ម៉ឺន​នាក់​ហើយ​បាន​ត្រឡប់​មក​ប្រទេស​កម្ពុជា ក្នុង​នោះ​អ្នក​កំពុង​ធ្វើ​ចត្តា​ឡី​ស័ក នៅតាម​ខេត្ត​ជាប់​ព្រំដែន​ទាំង​៧ មាន​ចំនួន ១១,៨៥៧​នាក់ ហើយ​ក្នុង ចំណោម​អ្នក​ឆ្លងដែន​ពី​ប្រទេស​ថៃ​នេះ ក្រសួង​សុខាភិបាល​បាន​រក​ឃើញ​អ្នក​កើត​ជំងឺ​កូវី​ដ​១៩ សរុប ៨៩​នាក់​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.