ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង

អធិការ​ស្រុក​កំរៀង ត្រូវបាន​ថ្នាក់លើ ផ្អាក​ការងារ បណ្តោះអាសន្ន ក្រោយ​សង្ស័យថា អនុវត្ត​ការងារ​ខុស​នីតិវិធី​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​បាត់ដំបង ៖ លោក​វរសេនីយ៍ឯក គឹម ពន្លក អធិការនគរបាល​ស្រុក​កំរៀង ត្រូវបាន​លោក​ស្នងការ​ខេត្ត​បាត់ដំបង​ចេញ​លិខិត​បង្គាប់​ការសម្រេច ផ្អាក​ការងារ​បណ្តោះអាសន្ន ក្រោយ​សង្ស័យថា អនុវត្ត​ការងារ​ខុស​នីតិវិធី ជាប់​ពាក់ព័ន្ធ​នឹង​ការដោះលែង​មេខ្យល់ ដែល​នាំ​ពលករ​ចេញ​ចូល​ប្រទេស​ថៃ ។​

​យោងតាម​លិខិត​បង្គាប់ការ លេខ​៖ ១៦/​លប​ក​.​ន​ប ចុះ​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០២១​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ស្តី​ពី​ការផ្អាក​ការងារ​បណ្ដោះអាសន្ន​នាយ​នគរបាលជាតិ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ចុះហត្ថលេខា​ដោយ​លោក​ឧត្តមសេនីយ៍ទោ សាត គឹម​សាន ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង បានសម្រេច ផ្អាក​ការងារ​បណ្ដោះអាសន្ន​ចំពោះ​លោក​វរសេនីយ៍ឯក គឹម ពន្លក អត្តលេខ​៖ ១០១៦៨ អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កំរៀង ដោយ​មូលហេតុ​អនុវត្ត​ការងារ​ខុស​នីតិវិធី និង​តម្រូវ​អោយ​បុគ្គល​ខាងលើ​ត្រូវ​មក​បង្ហាញ​មុខ​នៅ​ការិយាល័យ​បុគ្គលិក រៀង​រាល់​ម៉ោង​ធ្វើការ​ដើម្បី​កែប្រែ​កំហុសឆ្គង និង​រងចាំ​ការសម្រេច​ជាថ្មី ។​

​គួរបញ្ជាក់​ថា ការសម្រេច​ផ្អាក​ការងារ​បណ្តោះអាសន្ន​ទៅលើ​អធិការ​ស្រុក​កំរៀង​រូបនេះ ធ្វើឡើង​ក្រោយ​មាន​បទបញ្ជា​បន្ទាន់​ពី​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន​សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឲ្យ​ស្រាវជ្រាវ​បន្ទាន់ ករណី​ដោះលែង​មេខ្យល់​នាំ​ពលករ​ខ្មែរ​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ដែល​ត្រូវបាន​កម្លាំង​ទាហាន​ចាប់បាន​ប្រគល់​ជូន​ទៅ​មន្ត្រីនគរបាល តែ​ក៏​ត្រូវបាន​មន្ត្រីនគរបាល ដោះលែង​ទៅវិញ ដោយ​មាន​ទាំង​ភស្តុតាង​រូបភាព និង​ឯកសារ​មួយចំនួន​ទៀត​ផង ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.