ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង

រយៈពេល​៣​ថ្ងៃ​នៃ​ពិធី​ចូលឆ្នាំ​ប្រពៃណី​ជនជាតិ​ចិន​-​វៀតណាម ខេត្ត​កំពត​ទទួល​ស្វាគមន៍​អ្នកទេសចរ​ជា​ង​១០​ម៉ឺន​នាក់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ យោងតាម​របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពត បានឲ្យដឹងថា នៅក្នុង​ឱកាស​ចូល​ឆ្នាំ​ប្រពៃណី​ជនជាតិ​ចិន​-​វៀតណាម​រយៈពេល​៣​ថ្ងៃ ខេត្ត​កំពត​មាន​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ​មក​ទស្សនា សម្រាកលម្ហែ​កម្សាន្ត​ចំនួន​១០២.០២៦​មុឺន​នាក់​។

​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពត លោក សយ ស៊ី​ណុល បាន​ប្រាប់​ឲ្យដឹង​ផងដែរ​ថា ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​-​វៀតណាម ចាប់ពី​ថ្ងៃ​ទី​១២ រហូត​ដល់​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០២១​នេះ ខេត្ត​កំពត មាន​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ មក​សម្រាកលម្ហែ​កម្សាន្ត សរុប​ចំនួន ១០២.០២៦ ក្នុងនោះ ភ្ញៀវ​ទេសចរណ៍​ជាតិ មាន​ចំនួន​១០១.៣០២​នាក់ ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ចំនួន ៧២៤​នាក់ ។

​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពត បាន​បន្ត​ប្រាប់​ឲ្យដឹង​ដែរថា ផ្ដើម​ចេញ​លទ្ធផល​ខាងលើនេះ ដោយសារ​មាន​ការជំរុញ និង​ចង្អុលបង្ហាញ ពី​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍ ក៏ដូចជា​ឯកឧត្តម ជាវ តា​យ អភិបាល​ខេត្ត​កំពត ដែល​តែងតែ​យកចិត្តទុកដាក់ កៀរគរ និង​លើកទឹកចិត្ត អ្នក​វិយោគ​នានា ជាពិសេស​អ្នកវិនិយោគ​លើ​វិស័យ​ទេសចរណ៍​ឲ្យមក​បោះទុន​រកស៊ី បាន​ធ្វើឲ្យ​ខេត្ត​កំពត សម្រេច​នូវ​សមិទ្ធិផល​ទេសចរណ៍​ដ៏​ទាក់ទាញ​ជាច្រើន​ក្នុង​រយៈពេល​ចុងក្រោយ​នេះ ហើយ​នឹង​មាន​កន្លែង​ដ៏​ទាក់ទាញ​ជាច្រើន​ទៀត​បាន​នឹង​កំពុង​ស្ថាបនា​។​

​ជាក់ស្តែង នៅក្នុង​ឱកាស​ចួល​ឆ្នាំ​ចិន​នេះ គឺ​ដោយសារ​មាន​ការចូលរួម​ប្រឹងប្រែង​ពី​មន្ត្រី​ជំនាញ​មន្ទីរ​ទេសចរណ៍ និង​ស្ថាប័ន​ពាក់ព័ន្ធ​ផង ក្នុង​ការការពារ សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ សុវត្ថិភាព អនាម័យ បរិស្ថាន​ស្អាត សេវាកម្ម​ល្អ ជា​ពិសេស​ការអនុវត្ត​តាម​គោលការណ៍​ណែនាំ​របស់​ក្រសួង​ទេសចរណ៍ ទាំង​៦​ចំណុច និង​ការចូលរួម​អនុវត្ត​របស់​សេវាករ​ទេសចរណ៍​ទូទាំង​ខេត្ត​ផង​នោះ បាន​បង្ក​ឱកាស​ឲ្យ​ខេត្ត​កំពត​ស្រូប​ទាញ​បាន​ទេសចរ​ច្រើនជាង​បណ្តា​ខេត្ត​ផ្សេងៗ​មួយចំនួន​ផង​ដែរ​។​

​លោក​ប្រធាន​មន្ទីរ​ក៏​បាន​បន្តថា នៅក្នុង​អំឡុង​ពេល​នេះដែរ មន្ទីរ​ទេសចរណ៍​ខេត្ត ក្រោម​ការណែនាំ​ចង្អុលបង្ហាញ របស់​ឯកឧត្តម​ជាវ តា​យ​អភិបាលខេត្ត​បាន​រៀបចំ​ក្រុម​ការងារ​ចំនួន ៤​ក្រុម ដើម្បី​ចុះ​តាម​គោលដៅ និង​កន្លែង​ផ្តល់​សេវាកម្ម​ទេសចរណ៏​ជា​ប្រចាំថ្ងៃ ដើម្បី​ពង្រឹង​គុណភាព​សេវាកម្ម អនាម័យ ការគ្រប់គ្រង​តម្លៃ សណ្តាប់ធ្នាប់ និង​ជំរុញ​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៏ ក្នុង​ការបង្ការ​ទប់ស្កាត់ ការឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ដ​១៩ តាម​ការណែនាំ​របស់​ក្រសួង​ទេសចរណ៏ និង​ក្រសួង​សុខាភិបាល ។​ក្រៅពីនោះ​មន្ទីរ​បាន​សហការ​ជាមួយ​សមត្ថកិច្ច​នានា ក្នុង​ការរៀបចំ​សណ្តាប់ធ្នាប់ សុវត្ថិភាព ទេសចរណ៍​លើ​ផ្ទៃ​ទឹក ដូច​ជា​ការ​ពាក់អាវ​ពោង​សុវត្ថិភាព និង ការ​ផ្ទុក​មនុស្ស​តាម​ទូក​ទេសចរណ៍​ជា​ដើម​។​

​លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់​ផងដែរ​ថា ទន្ទឹម​នឹង​ដំណើរ​កម្សាន្ត​របស់​ប្រជាពលរដ្ឋ​ក៏ដូចជា​ភ្ញៀវ​ទេសចរណ៍​ជាតិ​អន្តរជាតិ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន​នេះដែរ បើទោះបី​មាន​ការប្រព្រឹត្តិ​ទៅ​បាន​ដោយ​រលូន និង​ពោ​ពេញ​ដោយ​ភាពសប្បាយ​រីករាយ​ក៏ពិតមែន តែ​មន្ត្រី​ជំនាញ​នៅតែ​បន្ត​ត្រួតពិនិត្យ​និង​ធ្វើការ​ណែនាំ​ដល់​អ្នកទេសចរ​ឲ្យមាន​ភាពអនាម័យ​ជាប់ជាប្រ​ចាំ ដើម្បី​ទប់ស្កាត់​ការពារ​ជំងឺ​កូវី​ដ​១៩​។​

​ប៉ុន្តែ​ទោះបីជា​យ៉ាងណា លោក សយ ស៊ី​ណុល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពត ក៏​បាន​បញ្ជាក់ទៀតថា សរុប​ជា​រួម​ចំនួន​ភ្ញៀវទេសចរ​មក​ទន្សនា រយៈពេល​៣​ថ្ងៃនេះ គិត​ចាប់ពី​ថ្ងៃ​ទី​១២ រហូតដល់ ថ្ងៃទី​១៤​ខែ​កុម្ភៈ ឆ្នាំ​២០២១ មាន​លក្ខណៈ​ល្អប្រសើរ ចំពោះ​សភាព​ការណ៏​ទូទៅតាម​គោលដៅ និង​សេវាកម្ម​ទេសចរណ៏ នៃ​ខេត្ត​ខេ​កំពត បាន​ដំណើរការ​ទៅ​ដោយ​រលូន ពុំមាន​បញ្ហា​អ្វី​កើតឡើង គួរឲ្យ​កត់សម្គាល់​ឡើយ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.