ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង

​សម្ដេច​ក្រឡាហោម ស ខេង ៖ សមត្ថកិច្ច​ជំនាញ​ទាំងអស់​ត្រូវ​សិក្សា​ពី​ប្រភព​អោយ​ច្បាស់ លើ​ករណី​ការ​ចរាចរណ៍​គ្រឿងញៀន​មក​កាន់​កម្ពុជា​ដែល​សមត្ថកិច្ច​ទើប​បង្ក្រាប​បាន​កន្លង​ទៅ​ថ្មីៗ​នេះ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង ជា​ប្រធាន​លេខាធិការដ្ឋាន អនុប្រធាន សមាជិក និង​ក្រុម​ជំនួយការ នៃ​លេខាធិការដ្ឋាន​គ្រប់គ្រង​គ្រោះមហន្ដរាយ​ក្រសួងមហាផ្ទៃ នា​ព្រឹក​ថ្ងៃទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០២១ នៅ​ទី​ស្ដី​ក្រសួងមហាផ្ទៃ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ មានប្រសាសន៍​ថា​សមត្ថ​កិច្ច​ជំនាញ​ទាំងអស់​ត្រូវ​សិក្សា​ពី​ប្រភព​អោយ​បាន​ច្បាស់​លើ​ករណី​ការ​ចរាចរណ៍​គ្រឿងញៀន​មក​កាន់​កម្ពុជា ដែល​សមត្ថកិច្ច​ទើប​បង្ក្រាប​បាន​កន្លង​ទៅ​ថ្មីៗ​នេះ​។

​សម្តេច​ក្រឡាហោម បញ្ជាក់​ដូច្នេះ​ថា «​ឥឡូវនេះ​យើង​ឃើញថា គ្រឿងញៀន ហាក់បីដូចជា មាន​ចរាចរណ៍​កាន់តែច្រើន យើង​ចាប់​បាន​កាន់តែ​ច្រើន ហើយ​ឥឡូវនេះ យើង​បន្ដ​សិក្សា​បន្ដទៀត តើ​មូលហេតុ​អ្វី​ខ្លះ​?​។ ប៉ុន្មាន​ថ្ងៃមុន​នេះ​ចាប់​បាន​គ្រឿងញៀន​ជាង​៥០០​គីឡូក្រាម យក​ទៅ​លាក់ទុក​នៅ​លើ​កោះ ក្នុង​ខេត្ត​ព្រះសីហនុ ឥឡូវ​សមត្ថកិច្ច បាន​ប្រមូល​ទុក​អស់ហើយ​»​។​

​សម្ដេច​ក្រឡាហោម បន្ដថា គ្រឿងញៀន​ជាង​៥០០​គីឡូ​ក្រោម ដែល​រឹបអូស​យក​មក​បាន​នៅ​ខេត្ត​ព្រះសីហនុ មិនមែន​ប្រើប្រាស់​នៅ​កម្ពុជា​ទាំងអស់​នោះ​ទេ តែ​ក្រុម​ទាំងនោះ​បាន​យក​ទៅ​បន្ដ​បែងចែក​តាម​បណ្ដា​ប្រទេស​ផ្សេងៗ​ទៀត ដូចជា វៀតណាម ថៃ ជាដើម ដែល​ធ្វើឡើង​តាមផ្លូវ​សមុទ្រ​។​ស្របពេលនោះ​ផង​ដែរ​សម្ដេច​ក្រឡាហោម​ស​ខេង​ក៏​បាន​ណែនាំ​ទៅ​ដល់​សមត្ថកិច្ច​ទាំងអស់​ទូទាំង​ប្រទេស​ត្រូវ​បន្ដ​ពង្រឹង​ការប្រយុទ្ធប្រឆាំង​គ្រឿងញៀន​នៅ​ប្រទេស​កម្ពុជា​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​បន្ថែមទៀត​៕
​ដោយ ៖ នាយកដ្ឋាន​ព័ត៌មានវិទ្យា​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.