ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង

​លោកឧ​ត្ត​មេ​នីយ៍ទោ សាត គឹម​សាន ដឹកនាំ​ប្រតិភូ​ចូលជួប​សម្តែង​ការគួរសម​និង​អបអរសាទរ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​វៀតណាម​នៅ​ស្ថាន​អគ្គ​កុងស៊ុល​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ប្រចាំ​ខេត្ត​បាត់ដំបង !

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បាត់ដំបង​) នៅ​ព្រឹក​ថ្ងៃទី​០៩ ខែ កុម្ភៈ ឆ្នាំ​២០២១​នេះ​លោក​ឧត្តមសេនីយ៍ទោ សាត គឹម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង បាន​ដឹកនាំ​ប្រតិភូ​របស់​ស្នងការដ្ឋាន​ដែលមាន​លោក​ស្នងការរង​និង​នាយការិយាល័យ​ពាក់ព័ន្ធ ចូលជួប​សម្តេង​ការគួរសម​និង​អប​អរសាទរ​ក្នុងឱកាស​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី វៀតណាម ដែល​នឹង​ឈាន​ចូល​មកដល់​នា​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ នៅ​បរិវេណ​ស្ថាន​អគ្គ​កុងស៊ុង​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម​ប្រចាំ​ខេត្ត​បាត់ដំបង ស្ថិតក្នុង​ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​។​

លោក PHAN TIEN DOUNG តំណាង​ឯកឧត្តម​អគ្គ​កុងស៊ុល​នៃ​សាធារណៈរដ្ឋ​សង្គមនិម​វៀតណាម​ប្រចាំ​ខេត្ត​បាត់ដំបង​បាន​សម្តែង​នូវ​ក្តី​រំ​ភេ​ី​ប​រីករាយ​ឥតឧបមា​ចំពោះ​វត្ត​មាន​ប្រតិភូ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ សាត គឹម​សាន អញ្ជេី​ញ​សម្តែង​ការគួរស​មនិ​ង​អបអរសាទរ​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​វៀតណាម​ដែល​ចូលមក​ដល់​នាពេលខាងមុខ ។​

លោក PHAN TIEN DOUNG បាន​គូសបញ្ជាក់ថា កន្លង​ទៅ​ថ្នាក់ដឹកនាំ​ស្នងការដ្ឋាន និង​ថ្នាក់ដឹកនាំ​គ្រប់​អង្គភាព​ចំណុះ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​តែងមាន​ទំនាក់ទំនង​ល្អ​ប្រ​សេីរ​ជា​មួយស្ថាន​អគ្គ​កុងស៊ុល​នៃ​សារ​ណ​រដ្ឋ​សង្គមនិយម​វៀតណាម​ប្រចាំ​នៅ​ខេត្ត​បាត់ដំបង​តាំងពី​ពេល​មុន​រហូត​ដល់ពេល​បច្ចុប្បន្ន​។​

ក្នុង​បរិយាកាស​ដ៏​ឧត្តុង្គឧត្តម​នេះ លោក​PHAN TIEN DOUNG​បាន​ជូនពរ​ដល់​លោក​ឧត្តមសេនីយ៍ទោ​ស្នងកា​រនិង​ប្រតិភូ​ក៏​ដូច​កងកម្លាំ​ង​នគរបាល​ទាំងអស់​សូម​ជួប​ប្រទះ​សេចក្តីសុខ សេចក្តី​ចម្រើន សូម​មាន​ប្រាជ្ញ​ភ្លឺ​ថ្លា​និង​ទទួលបាន​ជោគជ័យ​គ្រប់​ភារកិច្ច​ដើ​ម្បី​ប​ម្រើជាតិ បម្រើប្រជាពលរដ្ឋ​។​

លោក​ឧត្តមសេនីយ៍ទោ សាត គឹម​សាន បាន​សម្តែង​នូវ​ការ​នឹករលឹក​ចំពោះ​ថ្នាក់ដឹកនាំ​ស្ថាន​អគ្គ​កុងស៊ុល​នៃ​សាធារណរដ្ឋ​សង្គមនិម​វៀតណាម​ប្រចាំ​ខេត្ត​បាត់ដំបង​ព្រមទាំង​សហការី​ទាំងអស់ ដែល​ក្នុង​រយៈ​ពល​កន្លង​ទៅ​ក៏​ដូច​បច្ចុប្បន្ន តែង​មាន​ទំនាក់ទំនង​ការងារ​ល្អ​ជាមួយ​ថ្នាក់ដឹកនាំ​ស្នងការដ្ឋាន និង​អង្គភាព​នគរបាល​ចំណុះ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​។​

​ថ្ងៃ​នេះដើម្បី​អបអរសាទរ​ថ្ងៃ​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​វៀតណាម​ដែល​នឹង​ចូលមក​ដល់​នា​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ លោកឧ​ត្ត​មេ​នីយ៍ទោ​ស្នងការ ជំនួសមុខ​ឱ្យ​កងកម្លាំង​នគរបាល​ក្នុង​ខេត្ត​បាត់ដំបង​ទាំងអស់ សូម​ជូនពរ​ឯកឧ្តម​អគ្គ​កុងស៊ុល​ព្រមទាំង​សហកា​រី​ទាំងអស់​សូម​មាន​សុខភាព​ល្អ​បរិបូរណ៌ និង​សម្រេចបាន​ជោគជ័យ​ក្នុង​បេសកកម្ម​ការទូត​នៅលេ​ី​ទឹកដី​ខេត្ត​បាត់ដំបង​ជា​និច្ច​និ​រ​ន្ត៍​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.