ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦)

​មហាជន​ក្នុងស្រុក​កំពង់ត្រាច កំពុង​ប្រតិកម្ម ខណៈ​មាន​គេ​ចាក់​ដី​លុប​ដៃ​ព្រែក ចំណុច​ក្រោយ​បន្ទាយ​ទាហាន​ចាស់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ មជ្ឈដ្ឋាន​ក្នុងស្រុក​កំពង់ត្រាច បាន​នឹង​កំពុង​នាំ​គ្នា​រិះគន់​ឥត​សំចៃ ខណៈ​ដៃ​ព្រែក​ចំណុច​ក្រោយ​បន្ទាយ​ទាហាន​ចាស់​(​ជាប់​គល់​ស្ពាន​កំពង់ត្រាច​) ស្រុក​កំពង់ត្រាច ខេត្ត​កំពត ត្រូវគេ​ចាក់​ដី​លុប​លយ​ចូល​ក្នុង​ទឹក​ព្រែក​ប្រហែល​៥០​ទៅ ៦០​ម៉ែត្រ​។​

​មជ្ឈដ្ឋាន​ដដែល​បាន​បង្ហើប​ផងដែរ​ថា ដី​បន្ទាយ​នេះ​មាន​ទំហំ​ប្រមាណ​បី​ហិកតា ហើយ​ក្រោយពី​បន្ទាយ​ទាហាន​(​វរ​:៣០២)​នេះ​ត្រូវបាន​ដោះដូរ​ពី​កន្លែងចាស់ ផ្លាស់​ទៅ​ទីតាំង​ថ្មី​រួចមក ដី​ក្នុង​បរិវេណ​បន្ទាយ​ទាំងមូល​ត្រូវ​ម្ចាស់​ដី​ដែល​ទិញ​បាន​ចាក់ដី​បំពេញ​ប៉ុន្តែ​ម្ចាស់​ដី​មិនទាន់​ចាក់ដី​ចូល​ក្នុង​ព្រែក​នោះទេ​។​រហូតមកដល់​ពេល​ថ្មីៗ​នេះ ក្រោយពី​បាន​ហ៊ុម​ព័ទ្ធ​បាំង​របង​ជុំជិត ស្រាប់តែ​ម្ចាស់​ដី​បាន​ជួល​គ្រឿងចក្រ​មក​ជីក​យក​អាចម៍ដី​ដែល​ចាក់​នៅ​ទីនោះ​ស្រាប់ ទៅ​ចាក់​បំពេញ​ចូល​ក្នុង​ព្រែក​កំពង់ត្រាច​ប្រហែល​៥០​ទៅ​៦០​ម៉ែត្រ​បន្ថែមទៀត​។​

​ប្រភព​ខាងលើ​បាន​លួច​ទម្លាយ​ទៀតថា ក្រៅពី​មាន​ករណី​ចាក់​ដី​ចូល​ក្នុង​ព្រែក​ក្រោយ​បន្ទាយ​ទាហាន​ចាស់ បើ​យើង​ក្រលេក​ទៅ​មើល​ចំណុច​បឹង​ផ្នែក​ខាងជើង​នៃ​ផ្លូវជាតិ​លេខ​៣៣ នៃ​ទីប្រជុំជន​ស្រុក​កំពង់ត្រាច​ដដែល ក៏​មាន​គេ​បោះបង្គោល​ព្រោងព្រាត​រហូតដល់​ពាក់កណ្តាល​បឹង ដើម្បី​ក្រសោប​យក​ធ្វើជា​កម្មសិទ្ធិ ហើយ​ចំពោះ​ករណីបែបនេះ គេ​មិន​ទាន់​ដឹងថា អាជ្ញាធរ​ក្នុង​តំបន់​ដឹង​ឬ​មិនដឹង​នោះ​ទេ​។​

​ជុំវិញ​ការរិះគន់​ដូចខាងលើ អភិបាល​ស្រុក​កំពង់ត្រាច លោក អូន ខន បាន​ប្រាប់​កម្ពុជា​ថ្មី តាម​ទូរស័ព្ទ នៅ​រសៀល​ថ្ងៃ​ទី​០៨ ខែ​កុម្ភៈ ឆ្នាំ​២០២១​នេះ​ថា ចំណុច​ដៃ​ព្រែក​ដែល​គេ​ចាក់​បំពេញ​នោះ គឺ​ម្ចាស់​ដី​មាន​ឯកសារ​គ្រប់គ្រាន់​រួច​ទៅ​ហើយ ទើប​គេ​ឈូសឆាយ​ដី​ដែល​ចាក់​ពី​មុន​ចុះ​ក្រោម​តែម្តង​។​ដោយឡែក ចំពោះ​បង្គោល​ដែល​គេ​បោះ​នៅក្នុង​បឹង​កំពង់ត្រាច​នោះ​លោក​ដឹង​ហើយ ដោយ​លោក​បាន​ឲ្យ​អភិបាលរង​ស្រុក​កោះហៅ​មក​ប្រជុំ​២​លើក​ផង​ដែរ ហើយ​ក៏​តម្រូវ​ឲ្យ​អ្នក​បោះបង្គោល​ក្នុង​បឹង​យក​ឯកសារ​ពាក់ព័ន្ធ​មក​បង្ហាញ​ដើម្បី​ងាយស្រួល​ធ្វើ​របាយការណ៍​ជូន​ថ្នាក់លើ​។​

​លោក អូន ខន អភិបាល​ស្រុក​កំពង់ត្រាច បាន​សង្កត់ធ្ងន់ថា ទោះជា​យ៉ាងណា ដី​បឹង​ធម្មជាតិ​ដែល​ជា​កេរ្ត៍ដំណែ​លពី​ដូនតា ពិតជា​មិន​អាច​ចេញ​ប្លង់​កម្មសិទ្ធិ​ជូន​បាន​ឡើយ បើ​ទោះ​ជា​ពលរដ្ឋ​ដែល​បោះបង្គោល​ក្នុង​បឹង អះអាង​ថា​គាត់​កាន់កាប់​តាំងពី​ឆ្នាំ​១៩៨០​ក៏ដោយ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.