ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង

​អភិបាលខេត្ត​ប៉ៃលិន ត្រៀម​រៀបចំ​ដាក់​ឧបករណ៍​ហាត់ប្រាណ​នៅ​លើ​សួន​កុមារ ដើម្បី​ជួយ​សម្រួល​ដល់​មនុស្ស​ក្មេង​ចាស់​នាំគ្នា​ហាត់ប្រាណ​ពេលទំនេរ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ប៉ៃលិន​) ៖ ដើម្បី​លើកកម្ពស់​ដល់​សុខភាព​និង​បំផុស​ឲ្យ​ពលរដ្ឋ​ឲ្យ​ព្យាយាម​ការ​ហាត់ប្រាណ​ដើម្ប​បង្កើន​កម្លាំងកាយ​ឲ្យមាន​សុខភាព​រឹងមាំ​ទើប លោកជំទាវ​បាន​ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន​គ្រោង​និង​រៀបចំ​ដាក់​ឧបករណ៍​ហាត់ប្រាណ នៅលើ​សួន​កុមារ ទល់មុខ​សាលាខេត្ត​ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ​។​

​នេះ​ជា​ដំណឹង​ល្អ​ដែល​ពលរដ្ឋ ម្នាក់ៗ រំភើប​ត្រេកអរ និង​សប្បាយ​ចិត្ត​យ៉ាងខ្លាំង ដោយ​សង្ឃឹមថា នឹង​មាន​ពេលវេលា ដើម្បី​នាំ​គ្នា​ទៅ​លេង​កម្សាន្ត និង​ហាត់ប្រាណ ដើម្បី​សុខភាព​រឹងមាំ កម្លាំង​មាំមួន ។​

​លោកជំទាវ​អភិបាលខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍​នៅលើ​បណ្ដាញ​ឱ្យដឹងថា ៖ ត្រៀមៗ បងប្អូន ចាប់ពី​ថ្ងៃស្អែក​នេះ​តទៅ នៅ​ទីប្រជុំជន លើ​សួន​កុមារ​នឹង​មាន​ឧបករណ៍ ហាត់ប្រាណ​ដាក់ជូន​ពុក​ម៉ែ​បងប្អួន សំរាប់​ហាត់ប្រាណ ដើម្បី​សុខភាព​ហើយ ជាពិសេស នៅ​ទីនេះ​មាន​លក់​ម្ហូបអាហារ បង្អែម​ឆ្ងាញ់ៗ និង​សំលៀកបំពាក់​ស្អាតៗ តែ​តំលៃ​ថោក សមរម្យ​ថែមទៀត​ផង ។​

​លោកជំទាវ​បន្តទៀតថា សូម​ចូលរួម​ថែរក្សា​អនាម័យ កុំ​ភ្លេចខ្លួន​ពី​វិធានការ​ការពារ មេរោគ​ជម្ងឺ​កូវី​ដ – ១៩ ។ លើសពីនេះ ការ​ហាត់ប្រាណ ត្រូវ​រក្សា​គម្លាត ១​ម៉ែត្រ​កន្លះ ត្រូវ​ពាក់​ម៉ាស់ លាងដៃ​អោយបាន​ញឹកញាប់ និង​សូម​បងប្អូន​ទាំងអស់ ចូលរួម​ថែរក្សា​អនាម័យ ឧបករណ៍​ហាត់ប្រាណ​របស់​យើង អោយបាន​ល្អ​អាច​ប្រើប្រាស់​បាន​យូរអង្វែង ។​

​សូម​បញ្ជាក់​ផង​ដែរ​ថា ៖ កាលពី​មុន​គេ​ធ្លាប់​ឃើញ​មាន​ការដាក់​ទោ​ង ប្រដាប់​ក្មេង​លេង និង​សម្ភារៈ​ហាត់ប្រាណ​មួយចំនួន​នៅ​លើ​សួន​កុមារ​ដែរ លុះ​ក្រោយមក​ក៍បាន​ខូចខាត​អស់ និង​ត្រូវបាន​លើក​ចេញ​តែម្តង ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.