ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង

​នាយក ឧត្តមសេនីយ៍ សែម សុវណ្ណនី អញ្ជើញ​ចុះ​ពិនិត្យ សកម្មភាព​ស្រង់​គ្រាប់​មិន​ទាន់​ផ្ទុះ ពី​ទន្លេមេគង្គ នៅ​ស្រុក​ស្រី​សន្ធរ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កំពង់ចាម​) ៖ នៅ​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ ឆ្នាំ​២០២១ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធាន​ទី​១ អាជ្ញាធរ​មីន និង​ជា​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព បាន​អញ្ជើញ​ចុះ​ពិនិត្យ និង​សួរសុខទុក្ខ កងកម្លាំង​បោសសម្អាត​គ្រាបេ​មិនទាន​ផ្ទុះ ក្នុង​នាវាចម្បាំង​បាន​លិច​ក្នុង​ទន្លេមេគង្គ តាំងពី​ឆ្នាំ​១៩៧២ នៅ​ស្រុក​ស្រី​សន្ធរ ខេត្ត​កំពង់ចាម​។​

​ក្នុង​ប្រតិបត្តិការ​នេះ គ្រាប់​មិន​ទាន់​ផ្ទុះ​ជា​ង​៨​តោន ជា​ប្រភេទ​គ្រាប់​AK47, គ្រាប់​ត្បាល់​៦០​មី​លី​ម៉ែត្រ​, គ្រាប់​ត្បាល់​៨១​មី​លី​ម៉ែត្រ​, គ្រាប់​កាំភ្លើងយន្ត​១២,៧​មី​លី​ម៉ែត្រ សរុប​ជាង​៥០០​កេស​ធំ​តូច បាន​ស្រង់​ពី​នាវា ចម្បាំង​បាន​លិច​ក្នុង​សម័យ​សង្គ្រាម​នា​ឆ្នាំ​១៩៧២ នៅ​បាត​ទន្លេមេគង្គ នៅ​ស្រុក​ស្រី​សន្ធរ ខេត្ត​កំពង់ចាម​។​

​ក្នុង​ដំណើរ​ចុះ​ពិនិត្យ​សកម្មភាព​ការងារ​ស្រង់​គ្រាប់​មិន​ទាន់​ផ្ទុះ ពី​បាត​ទន្លេមេគង្គ​នៅ​ស្រុក​ស្រី​សន្ធរ ខេត្ត​កំពង់ចាម នៅ​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ ឆ្នាំ​២០២១ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ មានប្រសាសន៍ថា រហូតមកដល់​ពេលនេះ កម្លាំង​ជំនាញ​កំពុង​សម្រុក​កាន់តែខ្លាំង ដើម្បី​ស្រង់​គ្រាប់​ចេញពី​បាត​ទន្លេ ដែល​កប់​ក្នុង​នាវា​ច្រើន​តោន​។​

​ឯកឧត្តម​បន្តថា បើ​តាម​គ្រោងការណ៍ នឹង​បញ្ចប់​នៅ​ខែ​ឧសភា ឱ្យទាន់​មុន​រដូវវស្សា ប៉ុន្តែ ស្ថានភាព​ជាក់ស្តែង​ក្រុម​ការងារ​ជំនាញ​ពិបាក​សន្និដ្ឋាន ព្រោះ​ទំហំ​នាវា​នេះ មាន​ទំហំ​ធំ មិន​អាច​ប៉ាន់ប្រមាណ​ទម្ងន់​គ្រាប់​សរុប​នៅក្នុង​នាវា​នោះ​ទេ​។​

​ក្រុមការងារ​ប្រតិបត្តិការ​បោសសម្អាត​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ នៅក្រោម​ផ្ទៃ​ទឹក ឱ្យដឹងថា ជុំវិញ​ទីតាំង​នាវា​លិច​នេះ មាន​ទំហំ​១,០០០​ម៉ែត្រ គុណ​១,៥០០​ម៉ែត្រ នៅតាម​បណ្តោយ​ទន្លេ​ប្រមាណ​១៥០​ហិកតា​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.