ស្រុកស្អាង ៖ កាលពីកន្លងមកមានសារព័ត៌មានបានចុះផ្សាយថា ក្រុមហ៊ុន ឧកញ៉ា ឈាង ប៉ាក់សួ និង អាជ្ញាធរឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល នៅតែ ឃាត់ឃាំងប្រជាពលរដ្ឋ មិនអោយអាស្រ័យ ផលនៅដីរបស់ពួកគាត់ដែលបាន ធ្វើការដាំដុះ តាំងពីជំនាន់សម្តេច តេជោ កាត់ឡូនេសាទ អោយប្រជាពលរដ្ឋ ប្រជាពលរដ្ឋភូមិទួលក្តី ហៅ ពាមសូស្ថិតក្នុងឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល បានសំដែងការខឹងសម្បា និង អាជ្ញាធរឃុំត្រើយស្លា ក៏ដូចក្រុមហ៊ុន ក្រុមហ៊ុន ឧកញ៉ា ឈាង ប៉ាក់សួ ដែលបានធ្វើទុក្ខ បុកម្និញ ដល់ការប្រមូលផល ចំការរបស់ពួកគាត់ ខណៈដែល ដំណាំបន្លែ ទាំងនោះ ត្រូវបានចងការលុយពីធនាគារ។ប្រជាពលរដ្ឋនិយាយថា ចំពោះដីធ្លីដែលមានទំនាស់នេះគឺពួកគាត់បានកាប់ឆ្ការអាស្រ័យផលតាំងពីសម័យសម្តេចតេជោ ហ៊ុន សែន កាត់រំសាយឡូត៍នេសាទមកម្លេះពីព្រោះដីនេះស្ថិតនៅតំបន់ឡូត៍លេខ ៣ ជាដីសម្បទានរបស់រដ្ឋ ។
ទើបតែបច្ចុប្បន្ននេះ ស្រាប់តែមានខាងតំណាងក្រុមហ៊ុន ឈាង ប៉ាក់សួ-ឈ្មោះ លន់ ឡា មកអះអាងថា ដីនេះជាដីរបស់ឧកញ៉ាឈាងប៉ាក់សួហើយបានហាមមិនឲ្យពួកគាត់ធ្វើការដាំដុះនៅលើដីនោះ បន្តទៀតទេប្រសិនបើនៅតែរឹងទទឹងធ្វើការដាំដុះបន្តទៀតនឹងប្តឹងទៅសមត្ថកិច្ចចាប់ដាក់គុកតែម្តង ។ ថែមទាំងប្តឹងចោទប្រកាន់ពួកគាត់ថា ប្រជាពលរដ្ឋបានរំលោភយកដីរបស់ លោកឧកញ៉ា ឈាង ប៉ាក់សួទៅវិញ ហើយរឿងដែល អាជ្ញាធរឃុំ ស្រុក ហាក់ដាក់គំនាមទៅលើពួកគាត់ទៀតកន្លងមកនេះ។
លោកមេឃុំ ប៉ាវ ប៉េង បានសម្តែងនូវមិនសប្បាយចិត្តទេ លោកបានបញ្ជាក់ប្រាប់អ្នកយកព័ត័មានកាសែត ទូរទស្សន៍ មកសម្ភាសថា កន្លងមក ប្រជាពលរដ្ឋមកជួបគាត់មួយចំនួនដែលមានដីអនុផលស្រែប្រាំងស្ថិតនៅជិតបឹងឡូនេសាទ អាងយុវជននេះ បាននាំគ្នាមកអោយគាត់ជួយធ្វើកិច្ចសន្យាលក់ដីស្រែប្រាំងនេះតម្លៃទៅតាមទំហំដីតូធំ ។ លោកមេឃុំ ប៉ាវ បេង បានពន្យល់ប្រាប់ហើយថា បើបងប្អូនលក់ដីអោយទៅក្រុមហ៊ុន បងប្អូនប្រយត្ន័អស់ដីធ្វើស្រែ ។ ចំណែកប្រជាពលរដ្ឋបានប្រប់លោកមេឃុំវិញថា មិនអ្វីទេ ដីស្រែពួកគាត់ពិបាកនិងធ្វើណាស់ ពីព្រោះពូកគាត់នៅឆ្ងាយ ពិបាកមកធ្វើ ខ្លះរស់នូវឆ្លងទន្លេ រហូតដល់ឃុំព្រែកគយ នៅឃុំកោខ្លាច់ជន្លាប្រជាពលរដ្ឋនិយាយបែបនេះហើយ ទើបលោកមេឃុំសម្រាច់ចិត្តធ្វើលិខិតកិច្ចសន្យារឲ្យ ។ បន្ទាប់មកទៀត ក៏បានដឹងថា មានក្រុមហ៊ុនហ្វ័រ សួរ ទិញលើផ្ទៃដីចំនួន១៥០០ហិកតា ស្ថិតក្នុងឃុំត្រើយស្លា ដើម្បីធ្វើកន្លែងកសិដ្ឋានចិញ្ចឹមគោ ប្រពលវប្បកម្មសរីរាង្គ វារីវប្បកម្ម ។ ឥឡូវបានជាមានរឿងរាវទំនាស់ដីធ្លីដូចព័ត៌មានផ្សាយខាងលើលោក ប៉ាវ ប៉េង ចេញលិខិតបិទប្រកាស់អញ្ជើញ ឬកោះហៅបុគ្គលនោះ មកដាក់ពាក្យបណ្តឹងនូវសាលាឃុំ អាជ្ញាធរនិងសមត្ថកិច្ចគួរចាត់លិខិតធ្វើការដោស្រាយជូន ។ បន្តមក លោកមេឃឃុំ ប៉ាវ ប៉េងក៏រាយការណ៍ដល់ថ្នាក់សាលាស្រុកស្អាង សាលាខេត្តកណ្តាល ដើម្បីអញ្ជើញក្រុមការងាម្រុះចុះមកពិនិត្យដើម្បីស្វែងរកចំណុចដោស្រាយ ។
សូមបញ្ជាក់ថា កាលពីព្រឹកនៅថ្ងៃទី៥ ខែ កក្កដាឆ្នាំ ២០១៦ លោក ខឹម ចន្ទ័គិរី អភិបាលរងខេត្តកណ្តាល បានអញ្ជើញមកបើកអង្គប្រជំុជាក្រុមការងារចម្រុះ ថ្នាក់ស្រុកថ្នាក់ខេត្ត នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និនេសាទ និងមន្ទីពាក់ព័ន្ធជាច្រើន និងក្រុមប្រឹក្សារឃុំមេភូមិគ្រប់ឃុំអញ្ជើញចូលរួមពិភាគសារគ្នាជាមួយនិងក្រុមហ៊ុន ហ្វរ័ សួរ ដែរមានលោកឧញ៉ា ឈាង ប៉ាក់សួរ និងតណាងក្រុមហ៊ុនមួយចំនួនទៀត។
បើយោងតាមរបាយការណ៍ប្រវត្តិទីតាំងដីដែរស្ថិតនៅភូមិពោធិ៍លើ ពោធិ៍កណ្តាល ពោធិ៍ក្រោម ព្រែកតាឯក ភូមិព្រែក ព្រែកប៉ាន ព្រែកប៉ាឡាត់ឆឹង ភូមិថ្កុល ភូមិទួលក្តី ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាលសរុបរួមមានប្រាំបួនភូមិទីតាំងដី ប្រជាពលរដ្ឋរស់នៅកាន់កាប់តាំងពីឆ្នាំ១៩៧៩ បានដាំដុះរួចហើយក្នុងក្ខណៈក្រុមសាមគ្គី ក្រោមរបបសាធារណៈរដ្ឋប្រជាមានិតកម្ពុជា លុះរហូតដល់ឆ្នាំ១៩៩៣ បានបែងចែកបានបែងចែកដីទាំងនេះជាដីរបបគ្រួសារ របបកម្មសិទ្ធឯកជន តាមសេចក្តីណែនាំលេខ០៣។ឆ្នាំ១៩៨១ ដល់ឆ្នាំ១៩៨៧/១៩៩៣/ ១៩៩៤និងឆ្នាំ ១៩៩៥ ដោយប្រឡាយរីងរាក់អាងទឹកធ្លុញធ្លាយ ពេលនោះ ក៏មានអន្តរាគមន៍ពីគណៈបក្សប្រជាជនកម្ពុជាខេត្តជួយឧបត្ថមបូមទឹកផងដែរ ។ ហើយចាប់ពីពេលនោះមក ប្រជាពលរដ្ឋក៏បានកា់កាប់ប្រើប្រាស់ដីរបស់រៀងៗខ្លួន និងមានបញ្ជីស្ថិតិប្រជាពលរដ្ឋត្រឹម ។ ដល់ឆ្នាំ២០០៦/២០០៧ ប្រជាពលររដ្ឋបាននាំគ្នារៀបលក់អោយក្រុមហ៊ុន លោកឧញ៉ ឈាង ប៉ាក់សួរ ។
នៅថ្ងៃទី៥ខែកក្កដាឆ្នាំ២០១៦ឯកឧត្តម ខឹម ចន្ទ័គិរី អភិបារងខេត្តកណ្តាល លោកក៏បានផ្តាំផ្ញើដល់លោកក្រុមប្រឹក្សាឃុំត្រើយ ស្លាមេភូមិគ្រប់ភូមិមេត្តាជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ដែលមានទំនាស់ដី ដូចមានហេតុទំនាស់ដីធ្លីខាងលើនេះ ក៏ដូចជាករណីអសន្តិសុខ និងតម្រូវការងារបស់ពួកគាត់អោយបានល្អផង និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានដីទំនាស់ពាក់ពន្ធ័នឹងក្រុមហ៊ុន ហ្វរ័ សួរ ដែរមានច្បាប់សូមការអភិវឌ្ឃន៍ដែររដ្ឋបានកំណត់ លោកបានបញ្ជាក់ផងដែរ ។ សូមអោយក្រុមហ៊ុន ហ្វរ័ សួរ មិនត្រូវរំលោភលើដីជំរកត្រី និងបឹងអាងយុវជន ជាកន្លែងសម្រាប់បងប្អូនប្រជាពលរដ្ឋប្រកបរបរប្រចាំថ្ងៃនោះឡើយ ។
ប្រជាពលរដ្ឋក៏សូមមេតាយោគយល់ដោយក្តីអនុគ្រោះ បើមានករណីក្រុមហ៊ុនរំលោភសិទ្ធបំពាន លើប្រជាពលរដ្ឋសូមបងប្អូនដាក់ពាក្យបណ្តឹងទៅតាមច្បាប់មានប្រព័ន្ធ អជ្ញាធរ សមត្ថកិច្ច និងប្រពន្ធ័ផ្សព្វផ្សាយនានា ជៀសវាងប្រើអំពើហឹង្សាណាមួយ និងបង្កអសន្តិសុខ និងប៉ះពាល់ដល់សង្គមជាតិយើងទាំងមូល ៕
ដោយ ហុក វិបុល





