ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង

​សម្ដេច​ក្រឡាហោម ស ខេង​៖ ត្រួតពិនិត្យ និង​លុបបំបាត់ឲ្យបា​នរាល់​ការប្រើប្រាស់​យាន​យន្ត​កែច្នៃ​បំពង់​ស៊ី​ម៉ាំង ឬ​ដោះ​បំពង់ ស៊ី​ម៉ាំង និង​ណែនាំ​ដល់​អ្នក​បញ្ជ​យានយន្ត​បង្ក​សម្លេង​រំខាន​ដល់​ប្រជាពលរដ្ឋ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ​៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​មានប្រសាសន៍​នៅក្នុង​សេចក្តី ណែនាំ​គឺ​ឲ្យ កងកម្លាំង​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់​ថ្នាក់ ពិសេស​ស្នងការដ្ឋាន​នគរបាល​រាជធានី ខេត្ត ត្រូវ​ចាត់វិធានការ​បន្ទាន់ ណែនាំ​ដល់​កម្លាំង​ដែល​មាន​សមត្ថកិច្ច​ក្រោម​ឱវាទ​ទាំងអស់ ធ្វើការ ត្រួតពិនិត្យ និង​លុបបំបាត់ឲ្យបា​នរាល់​ការប្រើប្រាស់​យាន​យន្ត​កែច្នៃ​បំពង់​ស៊ី​ម៉ាំង ឬ​ដោះ​បំពង់ ស៊ី​ម៉ាំង និង​ណែនាំ​ដល់​អ្នក​បញ្ជ​យានយន្ត​បង្ក​សម្លេង​រំខាន​ដល់​ប្រជាពលរដ្ឋ ដោយ​ត្រូវ ៖
– យកចិត្តទុកដាក់​ត្រួតពិនិត្យ​លើ​ដងផ្លូវ ទីប្រជុំជន និង​ធ្វើ​ការឃាត់​អប់រំ​ជា​បឋម​ឲ្យ​បញ្ឈប់ សកម្មភាព ព្រមទាំង​ធ្វើ​កិច្ចសន្យា​យក​យានយន្ត​ទៅ​បំពាក់​បំពង់​ស៊ី​ម៉ាំង​តាម​លក្ខណៈ បច្ចេកទេស​ឲ្យបាន​ត្រឹមត្រូវ​។ ទន្ទឹម​នោះ ត្រូវ​ណែនាំ​អំពី​សីលធម៌ សុជីវធម៌​ក្នុង​ការបញ្ជា យានយន្ត​ចំពោះ​អ្នកប្រើប្រាស់​យានយន្ត​ដែល​មាន​កម្រិត​សម្លេង​ខ្លាំង ដើម្បី​ជៀសវៀង​ធ្វើ ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍ និង​សិទ្ធិ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ទូទៅ និង​រក្សា​បាន​ភាពថ្លៃថ្នូ​រ​ក្នុងសង្គម​។​
– ណែនាំ​ដល់​កម្លាំង​មាន​សមត្ថកិច្ច ត្រូវ​បំពេញ​តាម​តួនាទី ភារកិច្ច​របស់​ខ្លួន​ឲ្យបាន​ម៉ឺងម៉ាត់ ហ្មត់ចត់​ប្រកបដោយ​ក្រមសីលធម៌​វិជ្ជាជីវៈ និង​គ្មាន​ការលើកលែង​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.