ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង

​លោកស្រី ហ៊ុន ម៉ា​ណា និង​លោក ឌី វិជ្ជា ផ្តល់​អំណោយ​ដល់​ជនក្រីក្រ​ពីរ​គ្រួសារ នៅ​បន្ទាយមានជ័យ និង​បាត់ដំបង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ លោកស្រី ហ៊ុន ម៉ា​ណា និង​លោក ឌី វិជ្ជា បាន​ផ្តល់​អំណោយ​គ្រឿង​បរិភោគ សម្ភារ​ប្រើប្រាស់ និង​ថវិកា ជូន​ពលរដ្ឋ​ចាស់ជរា និង​មាន​ជីវភាព​ខ្វះខាត​ពីរ​គ្រួសារ​នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ និង​បាត់ដំបង​។​
​អំណោយ​នេះ​ត្រូវបាន​ក្រុមការងារ​មនុស្សធម៌រ​បស់​លោកស្រី ហ៊ុន ម៉ា​ណា និង​លោក ឌី វិជ្ជា ដឹកនាំ​ដោយ​លោក ជិន ប៊ុនធឿន រួមជាមួយ​អាជ្ញាធរ​ដែនដី​យក​ប្រគល់​ដល់​គ្រួសារ​ទាំង​ពីរ​នៅ​ថ្ងៃទី​១៦ ខែ​មករា ឆ្នាំ​២០២១​។​

​គ្រួសារ​ដែល​ទទួលបាន​អំណោយ​នេះ ទី​១៖ លោកយាយ អុឹម ឡាត់ មាន​អាយុ ១០១​ឆ្នាំ​រស់នៅ​ជាមួយ​ចៅ​កំព្រា​ម្នាក់ និង​ចៅទួត​តូចៗ​ចំនួន ០២​នាក់​ក្នុង​បន្ទុក គ្មាន​ទីពឹង​នៅក្នុង​ផ្ទះ​ខ្ទម​ចាស់​មួយ​ខ្នង​ក្នុង​ភូមិ​សាយ​សាម៉ន ឃុំ​ចំណោម ស្រុក​មង្គល​បូរី ខ​ខេត្តបន្ទាយមានជ័យ​។ ចៅស្រី​លោកយាយ ជា​ស្ត្រី​មេម៉ាយ មានមុខ​របរ​បន្តិច​បន្តួច​គ្រាន់​ចិញ្ចឹម​លោកយាយ​។​

​អំណោយ​ដែល​បាន​ផ្តល់ជូន​គ្រួសារ​លោកយាយ​រួមមាន​៖ ថវិកា​ចំនួន ៥០​ម៉ឺន​រៀល​, គ្រឿងឧបភោគ​-​បរិភោគ សំលៀក​បំពាក់ ស្បែកជើង និង​សម្ភារ​ប្រើប្រាស់​ក្នុង​ផ្ទះបាយ​មួយឈុត​ធំ ព្រមទាំង​បាន​ឱ្យ​ក្រុម​ការងារ​ផ្ទះ​ទេវតា​សិក្សា​ទីតាំង​ក្នុង​ការសាងសង់​ផ្ទះ​ទេវតា​ជូន ដើម្បី​សម្រួល​ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ​របស់​គ្រួសារ​ដ៏​សែន​កម្សត់​មួយ​នេះ​ផងដែរ​។​

​សព្វថ្ងៃនេះ យាយ អ៊ឺម ឡាត់ មាន​សុខភាព​កាន់តែ​ទ្រុឌទ្រោម​ពុំ​អាច​ធ្វើ​ការងារ​អ្វី​បាន​ឡើយ​ដោយ​រស់នៅ​ជាមួយ​ចៅស្រី​មេម៉ាយ ឈ្មោះ តឿ​ម សេរី មាន​មុខរបរ​ដាក់​អង្គប់​ចាប់​សត្វ​កណ្តុរ​ព្រៃ​យកទៅលក់​នៅ​រដូវប្រាំង និង​រដូវវស្សា​ដេីរ​ដាក់​បង្កៃ​ត្រី អាច​រក​ប្រាក់​បាន បន្តិច​តួច​ប៉ុណ្ណោះ ដើម្បី​ចិញ្ចឹម​គ្រួសារ ទើប​អ្នក​ជិតខាង​រស់ នៅក្នុង​មូលដ្ឋាន​ក្បែរ​គ្នា​មានចិត្ត​អាណិអាសូរ ជួយ​ចិញ្ចឹម​ឱ្យ​បាយ​ទឹក​ហូប​ប្រចាំថ្ងៃ ។​
​គ្រួសារ​ទី​២ គឺ​លោក យ៉ាន់ ហេង អាយុ​៥៨​ឆ្នាំ រស់នៅ​តែម្នាក់ឯង លើ​ដី​ភូមិ​ចាស់ ស្ថិតនៅ​ភូមិ​ខ្សោយ ឃុំ​រការ ស្រុក​សង្កែ ខេត្ត​បាត់ដំបង​។​

​អំណោយ​ដែល​បាន​ផ្តល់​ជូន​រួមមាន​៖ ថវិកា​ចំនួន ៥០​ម៉ឺន​រៀល​, គ្រឿងឧបភោគ​-​បរិភោគ សំលៀកបំពាក់​ជា​ច្រើន​សម្រាប់ និង សម្ភារ​ប្រើប្រាស់​ក្នុង​ផ្ទះបាយ​មួយឈុត​ធំ ព្រមទាំង​បាន​ជួសជុល​ផ្ទះ ត​សំ​យ៉ាប និង​ចាក់សាប​ស៊ីម៉ង់​ជុំវិញ​ផ្ទះ លើសពីនេះ​ក្រុម​ការងារ​បាន​ធ្វើ​ជើងសិប្បនិម្មិត​ជូន​លោកពូ​ដើម្បី​សំរួល​ក្នុង​ការធ្វើដំណើរ​ប្រចាំថ្ងៃ​។​

​លោក យ៉ាន់ ហេង ជា​អតីត​យោធិន ត្រូវ​ជំលៀស​ទៅ​រស់នៅ​ក្នុង​ជំរុំ​ឯ​ប្រទេស​ថៃ ហើយ​ទទួល​រង​គ្រោះថ្នាក់​ដោយ​ជាន់មីន បាត់បង់​ជើង​ម្ខាង ព្រមទាំង​ធ្វើអោយ​គាត់​វង្វេង​បាត់បង់​ស្មារតី តែ​គាត់​មិន ដែល​បង្ករ​ការភ័យខ្លាច រឺ​រំខាន​ការរស់នៅ​អ្នកដទៃ​នោះទេ​។
​សព្វថ្ងៃ​គាត់​រស់នៅ​ក្នុង​ផ្ទះ​តូច​មួយ​ក្នុង​ភូមិ​ក្បែរ​ផ្ទះ​ប្អូនស្រី​របស់​គាត់ ហើយ​ញាតិ្ត មិត្ត និង​អ្នកជិតខាង​មាន​ក្តីអាណិតអាសូរ តែងតែ​យកអាសា​គាត់ ដោយ​ផ្តល់​ជា​ចំណី អាហារ​អោយ​គាត់​ហូប​ដោយ​ការស្រលាញ់​រាប់អាន​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.