ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង

ឯកឧត្តម ជា ពិសី តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ នាំយក​អំណោយ​ដ៏​ថ្លៃថ្លា​បំផុត​របស់ សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ផ្តល់ជូន​ប្រជាពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត ចំនួន ៧៨​គ្រួសារ មក​ពី​សហគមន៍​ក្រីក្រ នៃ​សង្កាត់​ចំនួន​បី​ក្នុង​ខណ្ឌប្ញស្សីកែវ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ ៖ ព្រឹក​ថ្ងៃ​អាទិត្យ ៤ កើត ខែ​មាឃ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែ​មករា ឆ្នាំ​២០២១ ឯកឧត្តម ជា ពិសី អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌប្ញស្សីកែវ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​នាំយក​អំណោយ​ដ៏​ថ្លៃថ្លា​បំផុត​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ផ្តល់ជូន​ប្រជាពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត ចំនួន ៧៨​គ្រួសារ រស់នៅ​ក្នុង​សហគមន៍​ផ្លូវ​រថភ្លើង និង​សហគមន៍​A ក្នុង​សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឫស្សីកែវ ក្នុង​ពិធី​សំណេះសំណាល សួរសុខទុក្ខ ព្រមទាំង​ណែនាំ អប់រំ ពី​បញ្ហា​សុខភាព ។​

​ក្នុង​ពិធី​នេះដែរ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី លោក ថោង វ៉ាន់​ថា តំណាង​រាជធានី​ភ្នំពេញ លោក​អភិបាលរង​ខណ្ឌ លោក លោកស្រី អធិការរង​ខណ្ឌ ក្រុមប្រឹក្សា​សង្កាត់​ទួល​សង្កែ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ សង្កាត់​ឫស្សីកែវ ប្រធាន​-​អនុប្រធាន​ការិយាល័យ យុវជន និង​គ្រួសារ​ប្រជាជនមាន​ជីវភាព​ខ្វះខាត សរុប​ប្រមាណ ១២៩​នាក់​។ អំណោយ​ដ៏​ថ្លៃថ្ល​បំផុត​របស់​សម្ដេច​ទាំង​ទ្វេ​ផ្តល់ជូន​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ខ្វះខាត​ទាំង​៧៨​គ្រួសារ នា​ឱកាស​នេះ​រួមមាន ៖ គ្រឿង​បរិភោគ និង​ថវិកា​មួយចំនួន​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.