ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង

​អភិបាលខេត្ត​ប៉ៃលិន​ចុះ​ពិនិត្យ​កន្លែង​សំរាប់ធ្វើ​ចត្តា​ឡីស័​កនៅ​ច្រកទ្វារ​អន្តរជា​តិ​ព្រំ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​ប៉ៃលិន ) លោកជំទាវ បាន ស្រីមុំ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​ចុះ​ពិនិត្យ​កន្លែង​ធ្វើ​ចត្តា​ឡី​ស័ក​ច្រកទ្វារ​អន្តរជាតិ​ព្រំ កាលពី​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០២០ ស្ថិតនៅក្នុង​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។​

​ក្នុងឱកាស​នោះ​ដែរ លោកជំទាវ​បណ្ឌិត ក៍​បាន​ផ្តាំផ្ញេ​ី​ដល់​មន្ត្រី​ទៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ឱ្យ​ខិតខំ​យកចិត្ត្តទុកដា​ក់់​ធ្វើ​ការងារ​ចត្តា​ឡី​ស័ក ស្រប​តាម​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល និង​វិធានការ ការពារ​របស់​ក្រសួង​សុខាភិបាល ស្តីពី​ការទប់ស្កាត់ ការឆ្លង​រីក​រាលដាល​នៃ​វីរុស​កូវី​ដ​-១៩ ចូល​ក្នុង​សហគមន៍ ។​

​តាមរយៈ​ប្រជា​ពលករ​ដែល​ឆ្លងដែន​តាម​ច្រករបៀង​មួយ ខណៈ​ខាង​ភាគី​ថៃ​មិន​អនុញ្ញាតិ​ឱ្យ​ឆ្លង​តាម​ច្រកទ្វារ​អន្តរជាតិ ស្ថិតក្នុង​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​លោកជំទាវ បាន ស្រីមុំ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​រៀបចំ​ចាត់​មន្ត្រី​នៃ​មន្ទីរ អង្គភាព​ជំនាញ ចុះ​អនុវត្តន៍​ការធ្វើ​ចត្តា​ឡី​ស័ក​ចំពោះ​ពលករ ដែល​បាន​ចំណាកស្រុក​មកពី​ប្រទេស​ថៃ ចូលមក​ក្នុង​មាតុប្រទេស​វិញ ក្នុង​ភូមិសាស្ត្រ​ទឹកដី​ខេត្ត​ប៉ៃលិន ។​

​ក្នុង​នោះ​ក្រុម​ការងារ​បាន​ត្រួតពិនិត្យ​បន្ទប់​សម្រាក បន្ទប់ទឹក បង្គន់​អនាម័យ និង​កន្លែង​សម្រាប់​របស់​ក្រុមគ្រូពេទ្យ និង​កម្លាំង​ការពារ នៅក្នុង​មណ្ឌល​ចត្តា​ឡីស័​ក​ថ្នាក់​ខេត្ត ច្រកទ្វារ​អន្តរជាតិ​ព្រំ​ស្ថិតក្នុង​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។​

​ការ​ឆ្លងដែន​តាម​ច្រករបៀង​នេះ​គឺ​មិន​មាន​ច្រើន​នោះ​ទេ​ដោយ​ជន​កម្ពុុ​ថ្ងៃ 2 ទៅ 3 នាក់​ឬ​ថ្ងៃ​ខ្លះ​គឺ​បី​ទៅ​បួន​នាក់​ផង​ដែរ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ​អាជ្ញាធរខេត្ត​ក៏​ដូច​ជា​មន្ត្រី​ប្រចាំការ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ​គឺ​មាន​ការយកចិត្តទុកដាក់​ក្នុងការ​ធ្វើ​ចត្តា​ឡី​ស័ក​ដើម្បី​ឲ្យ​ពួកគាត់​ពិនិត្យ​កំដៅ​និង​រក្សា​កុំឲ្យ​មាន​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​19 ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.