ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង

​សាលាខណ្ឌ​មានជ័យ​, អធិការ​ខណ្ឌ​មានជ័យ និង​ខណ្ឌ​ដូនពេញ ទទួលបាន​សម្ភារ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវី​ដ​-១៩ ពី​សប្បុរសជន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ លោក​ឧត្តមសេនីយ៍ទោ ប៊​ន សំអាត អនុប្រធាននាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ និង​លោកស្រី ស្រឿង វ៉ា​ន្នី នៅ​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០២០​នេះ បាន​នាំ​យក​សម្ភារ​ប្រយុទ្ធប្រឆាំង​ជាមួយ​ជំងឺ​កូវី​ដ​-១៩ ប្រគល់ជូន​រដ្ឋបាល​សាលាខណ្ឌ​មានជ័យ​, អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ និង​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​។​

​ពិធី​ប្រគល់ និង​ទទួល​នេះ ត្រូវបាន​ធ្វើឡើង​នៅ​រដ្ឋបាល​សាលាខណ្ឌ​មានជ័យ ដោយ​មាន​ការចូលរួម​ពី លោក ពេជ្រ កែវ​មុនី អភិបាលខណ្ឌ​មានជ័យ​, លោក ម៉េង វិមាន​តារា អធិការ​នគរបាល​ខណ្ឌមានជ័យ ព្រមទាំង​តំណាង​លោក​អធិការ​ខណ្ឌ​ដូនពេញ​ផងដែរ​។ ក្នុងនោះ​មួយ​អង្គភាព​ទទួលបាន ជែល​សម្រាប់​លាងដៃ ១,០៥០​ដប និង​ថវិកា​៥០​ម៉ឺន​រៀល​។​

​ក្នុងឱកាស​នោះ លោក ពេជ្រ កែវ​មុនី បាន​ថ្លែងអំណរគុណ​ដល់​លោក​ឧត្តមសេនីយ៍ទោ ប៊​ន សំអាត និង​លោកស្រី ស្រឿង វ៉ា​ន្នី ដែល​បាន​នាំយក​សម្ភារ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវី​ដ​-១៩ មក​ប្រគល់ជូន ក្នុង​គោលបំណង​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ដើម្បី​បង្ការ និង​ទប់ស្កាត់​ជំងឺ​កូវី​ដ​-១៩ កុំឲ្យ​រីក​រាលដាល​នៅក្នុង​ប្រទេស​កម្ពុជា​។​

​លោក ពេជ្រ កែវ​មុនី បាន​គូសបញ្ជាក់ថា លោក​នឹង​យក​សម្ភារ​ទាំងអស់នេះ ប្រគល់​ជូន​មន្ដ្រី​នៅ​តាម​ផ្នែក​នីមួយៗ​របស់​រដ្ឋបាល​សាលាខណ្ឌ​មានជ័យ ដើម្បី​ប្រើប្រាស់​ប្រចាំថ្ងៃ​។​

​ជាមួយគ្នានេះ លោក​ឧត្តមសេនីយ៍ទោ ប៊​ន សំអាត បាន​លើកឡើង​ថា អំណោយ​ទាំងអស់​នេះ គឺជា​ទឹកចិត្ត​របស់​លោក និង​ក្រុមគ្រួសារ ដើម្បី​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល គ្រា​ដែល​ពិភពលោក និង​ប្រទេស​កម្ពុជា កំពុង​ប្រឈម​ជាមួយ​ជំងឺ​កូវី​ដ​-១៩​។ លោក​បញ្ជាក់ថា កន្លងមក​លោក និង​ភរិយា បានធ្វើការ​ចែកចាយ​អាល់​កុល និង​ជែល​នេះ​ជូន​អង្គភាព​នានា​ជាច្រើន​រួចមក​ហើយ​ផង​ដែរ​។​

​បើ​តាម​លោក​ឧត្តមសេនីយ៍ទោ ប៊​ន សំអាត នៅពេល​នេះ​លោក​កំពុង​ត្រៀម​ជែល ចំនួន​៧​ម៉ឺន​ដប​ទៀត បន្ត​ចែក​ទៅ​អធិការដ្ឋាន​តាម​បណ្តា​ខណ្ឌ និង​ស្នងការ​ខេត្ត ដែល​អំណោយ​នេះ​ឧបត្ថម្ត​ដោយ​ក្រុមហ៊ុន មួយ​ទ្បេង​ប៊ី​យូធី​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.