ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង

លោក តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត និង​លោក ស៊ូ ម៉ុល អភិបាលស្រុក​រមាស​ហែក ចុះ​ពិនិត្យ​ស្ថានភាព​នៃ​ការធ្វើ​ចត្តា​ឡីស័​ក​របស់​ពលរដ្ឋ ដែល​ទើប​មកពី​ប្រទេស​ថៃ នៅ​ស្រុក​រមាស​ហែក

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ស្វាយរៀង​)៖ យោង​តាម​ការណែនាំ​របស់លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង ក្នុងនាម​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវី​ដ​១៩​ខេត្ត លោក តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត និង​លោក ស៊ូ ម៉ុល អភិបាលស្រុក​រមាស​ហែក បាន​អញ្ជើញ​ជួប​សំណេះសំណាល​សួរសុខទុក្ខ​ប្រជាពលរដ្ឋ ទើប​ចំណាកស្រុក​វិលត្រឡប់​មក​ពី ប្រទេស​ថៃ ដែល​កំពុង​ធ្វើ​ចត្តា​ឡី​ស័ក និង​ត្រួតពិនិត្យ​កន្លែង​ចត្តា​ឡី​ស័ក​។​

​ការចុះពិនិត្យ​នេះ គឺ​ដើម្បី​ពង្រឹង​ការអនុវត្ត​ការធ្វើ​ចត្តា​ឡី​ស័កឲ្យ​មាន​ប្រសិទ្ធ​ខ្ពស់ ព្រមទាំង​សម្រាប់​ត្រៀម​រៀបចំ​ទទួល​ពលករ​ចំណាកស្រុក ក្នុងករណី​បង្ការ ក្រែង​មាន​ការវិលត្រឡប់​ចូល​ស្រុក​វិញ​ពី​សំណាក់​ចំណាកស្រុក បន្ទាប់ពី​មាន​ការ​ផ្ទុះឡើង​នូវ​ជំងឺ​កូវី​ដ​១៩ នៅ​ខេត្ត​សាមុត​សា​ខន ប្រទេស​ថៃ​។​

​ក្នុង​នោះ​ក្រុម​ការងារ​បាន​ត្រួតពិនិត្យ​បន្ទប់​សម្រាក បន្ទប់ទឹក បង្គន់​អនាម័យ និង​កន្លែង​សម្រាប់​របស់​ក្រុមគ្រូពេទ្យ និង​កម្លាំង​ការពារ នៅក្នុង​មណ្ឌល​ចត្តា​ឡីស័​ក​ថ្នាក់​ខេត្ត កម្រិត​២ ស្ថិត​នៅ​អតីត​ការិយាល័យ​កសិកម្ម​ស្រុក ស្ថិតនៅ​ឃុំ​មុខ​ដា ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង​។​

​គួរ​ជម្រាប​ថា សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ណែនាំ​ឲ្យ​ខេត្ត​ជាប់​ព្រំដែន​ថៃ​ទាំង​អស់ ក៏​ដូចជា​ខេត្ត​ដែល​មាន​ពលរដ្ឋ​ចំណាកស្រុក ត្រូវ​ពង្រឹត​ការការពារ​ការចម្លង​បន្ត​ពី​ការផ្ទុះ នូវ​ការឆ្លង​វីរុស​កូវី​ដ​-១៩ នៅ​ខេត្ត​សាមុត​សា​ខន​នៃ​ប្រទេស​ថៃ​។ រដ្ឋបាល​ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ តាម​ការណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល និង​ក្រសួង​សុខាភិបាល ក្នុង​ការប្រយុទ្ធ​និង​បង្ការ​ជំងឺ​កូវី​ដ​-១៩៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.