ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង

រដ្ធមន្ដ្រី​កសិកម្ម និង​សហការ​បាន​បន្តដំណើរ​មក​ខេត្ត​កែប ដើម្បី​មក​តាមដាន​ចលនា​ជម្រុញ​ផលិតកម្ម​ស្បៀង​តាមរយ​:​ការចិញ្ចឹម​ត្រី​អណ្ដែង និង​កង្កែប​របស់​កសិក​រ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កែប​) ÷​កម្ម​វិធី​ទី​៥៖
​នៅ​រសៀល​ថ្ងៃ​ដដែល ឯកឧត្តម​រដ្ឋមន្ត្រី និង​លោក សោម ពិសិដ្ឋ អភិបាល​នៃ​គណ​អភិបាល ខេត្ត​កែប និង​សហការី​បាន​បន្តដំណើរ​មក​ខេត្ត​កែប ដើម្បី​មក​តាមដាន​ចលនា​ជម្រុញ​ផលិតកម្ម​ស្បៀង​តាមរយ​:​ការចិញ្ចឹម​ត្រី​អណ្តែង និង​កង្កែប​របស់​កសិក​រ សែ​ត សា​រ៉េ​ន នៅ​ភូមិ​ដំណាក់​ចង្អើរ សង្កាត់​ជ្រៃ​ធំ ក្រុងកែប ដោយ​មាន​ការអញ្ជើញ​ចូលរួម​ផងដែរ​ពី​លោក សោម ពិសិដ្ឋ អភិបាល​នៃ​គណ​អភិបាលខេត្ត​កែប​។

​លោកពូ សា​រ៉េ​ន បានឲ្យដឹងថា លោកពូ​ទើប​ចាប់​ចូលរួម​ក្នុង​ចលនា ជម្រុញ​ផលិតកម្ម​ស្បៀង​តាមរយ​:​ការចិញ្ចឹម​ត្រី​អណ្តែង និង​កង្កែប​ក្នុង​វគ្គ​ទី​១​។

​បច្ចុប្បន្ន ចាប់ផ្តើម ប្រមូល​ផល​ជា​បណ្តើរៗ លក់​បាន​តម្លៃ​ត្រី​អណ្តែង ១២០០០​រ​/​គ​.​ក្រ និង​កង្កែប ១៥០០០​រ​/​គ​.​ក្រ​
​។ ចាប់​លក់​ទៅ​ដោយ​ថ្ងៃ ថ្ងៃ​ខ្លះ​រកចំណូលបាន ២៥-៣០​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ ទាំង​ត្រី​អណ្តែង និង​កង្កែប​។ ក្រៅពីនេះ​លោក​ពូ​អាច​រក​ចំណូល​បាន​ពី​ផល​ស្រូវ ដូង និង​មាន់ ដែល​អាច​ទ្រទ្រង់​ជីវភាព​បាន​ល្អប្រសើរ​។​

​ចេញពីផ្ទះ​លោកពូ សែ​ត សា​រ៉េ​ន ឯកឧត្តម​រដ្ឋមន្ត្រី និង​ឯកឧត្តម​អភិបាល​នៃ​គណ​អភិបាលខេត្ត​បាន​អញ្ជើញ​មក​សួរសុខទុក្ខ​សមាជិក​សហគមន៍​កសិកម្ម​ទំនប់​អង្គ​ភោគផល​។ ប​ច្ច​ប្បន្ន សហគមន៍​មាន​សមាជិក ៤៨​គ្រួសារ ប្រកប​របរ​សំខាន់ៗ​មាន​ធ្វើ​ស្រូវ ដាំ​បន្លែ ដំឡូងជ្វា​ចិញ្ចឹម​ត្រី​អណ្តែង ត្រី​ប្រា និង​ចិញ្ចឹម​មាន់ គ្រាន់​ជា​ប្រភព​ចំណូល​សម្រាប់​ទ្រទ្រង់​ជីវភាព​គ្រួសារ​។​

​ចេញ​ពី​សហគមន៍ ឯកឧត្តម​រដ្ឋមន្ត្រី និង​ឯកឧត្តម​អភិបាលខេត្ត បាន​អញ្ជើញ​មក​ពិនិត្យ​សកម្មភាព​ដាំ​បន្លែ​របស់​កសិករ សែម វ​ល័ក្ខ នៅ​ភូមិ​កំពង់ត្រឡាច សង្កាត់​ជ្រៃ​ធំ ក្រុងកែប​។ គាត់​ដាំ​បន្លែ​ស្ពៃ ក្រញាញ់ ត្រឡាច ត្រសក់​ទ្រើង ស្លឹកគ្រៃ និង​ល្ហុង ទុក​គ្រាន់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី និង​លោក​អភិបាលខេត្ត បាន​ចូលរួម​សាទរ​ចំពោះ​សមិទ្ធផល​ដែល​លោកពូ សែ​ត សា​រ៉េ​ន សមាជិក​សហគមន៍ និង​ប្អូន សែម វ​ល័ក្ខ ទទួលបាន​នា​ថ្ងៃនេះ​។ ទោះជា​យ៉ាងណា ឯកឧត្តម​រដ្ឋមន្ត្រី​បាន​លើកទឹកចិត្ត​ឲ្យ​ពួក​គាត់​បន្ត​ខិតខំ​ប្រឹងប្រែង​បន្ថែមទៀត ដើម្បី​លើកកម្ពស់​កម្រិត​ជីវភាព​ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង​។ មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត ត្រូវ​ចុះ​មក​ជួយ​លើ​ការងារ បច្ចេកទេស​ដាំ​ដុះ និង​ចិញ្ចឹម​ត្រី កង្កែន និង​សត្វ​បន្ថែម​ទៀត​ធ្វើ​យ៉ាងណា​ជម្រុញ​ផលិតភាព​ផលិតកម្ម​របស់​កសិក​រ​ឲ្យ​កាន់តែ​ល្អប្រសើរ​ថែម​ទៀត ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.