ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង

សម្តេចក្រឡាហោម ស ខេង សូម​អំពាវនាវ​អ្នកពាក់ព័ន្ធ​ដោយផ្ទាល់ និង​ប្រយោល​ទាំងអស់ សូម​ធ្វើ​តេស្ត​រក​ជំងឺ​កូវី​ដ ១៩ និង​អនុវត្ត​ការដាក់​ខ្លួន​ឱ្យ​នៅ​ដាច់ដោយឡែក ដើម្បី​តាមដាន​សុខភាព​ក្នុង​រយៈពេល​១៤​ថ្ងៃ​ឱ្យបាន​ច្បាស់លាស់​បំផុត ដោយឡែក​ចំពោះ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​នគរបាល​ជាតិ ដែល​មិន​មាន​ការជាប់​ពាក់ព័ន្ធ​សូម​បន្ត​បំពេញ​ភារកិច្ច​ជា​ធម្មតា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បងប្អូន​ជនរួមជាតិ​ជាទី​គោរព​ស្រលាញ់​ដ៏​ជ្រាលជ្រៅ​!

​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​ស៊ីវិល និង​នគរបាល​ជាតិ នៃ​ក្រសួង​មហាផ្ទៃ និង​ថ្នាក់ដឹកនាំ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ជាទី​រាប់អាន​!

​ខ្ញុំ​សូម​ជម្រាបជូន​ថា ខ្ញុំ​ត្រូវ​បាន​ក្រុមគ្រូពេទ្យ​យក​សំណាក​ទៅ​ធ្វើ​តេស្ត​រក​មេរោគ កូវី​ដ​១៩ ដោយសារ​តែ​កាលពី​ម៉ោង ៨ និង​៣០​នាទី ថ្ងៃទី​២៤ ខែវិច្ឆិកា កន្លងទៅ ខ្ញុំ​បាន​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង ពិភាក្សា​លើ​សេចក្ដីព្រាង​ព្រះរាជក្រឹត្យ ស្ដីពី​ការបន្ធូរបន្ថយ​ទោស និង​លើកលែងទោស ដោយ​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ និង​មន្ត្រី​នៃ​ក្រសួង​មហាផ្ទៃ ក្រសួង​យុត្តិធម៌ និង​ទីស្ដីការគណៈរដ្ឋមន្ត្រី ។

​នៅក្នុង​កិច្ចប្រជុំ​អន្តរក្រសួង​នា​ថ្ងៃនោះ ឯកឧត្តម ឆែម សាវុធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធា​គារ ក្រសួងមហាផ្ទៃ ក៏​បាន​ចូលរួម​ដែរ ដោយ​គាត់​បាន​ពាក់​ម៉ាស់ ឆ្លងកាត់​ការ​វាស់​កំដៅ និង​បាញ់​អាល់កុល​សម្លាប់​មេរោគ ដូច​រូបខ្ញុំ ព្រមទាំង​អ្នកចូលរួម​អង្គប្រជុំ​ផ្សេងទៀត​ដែរ​។ ប៉ុន្តែ​នៅក្នុង​អំឡុងពេល​ប្រជុំ​នោះ គាត់​បាន​បង្ហើប​ម៉ាស់​ចេញ​ពី​មាត់​ចំនួន ១ ដង​ដើម្បី​មានមតិ​ខ្លី​មួយ​។

​បន្ទាប់​ពី​បញ្ចប់​កិច្ចប្រជុំ ខ្ញុំ​ក៏​បាន​ដើរចេញ​ពី​បន្ទប់​ប្រជុំ ដោយ​ឆ្លងកាត់​ពីក្រោយ​ខ្នង ឯកឧត្តម ឆែម សាវុធ ហើយ​ពេល​នោះ​ដែរ គាត់​ក៏​បាន​ក្រោកឈរ និង​មាន​ការ​ឆ្លើយឆ្លង​គ្នា​ខ្លី​មួយ​ម៉ាត់​ពីរ មុនពេល​ខ្ញុំ​ចាក​ចេញពី​បន្ទប់​ប្រជុំ​។

​ក្រោយ​ពី​កិច្ចប្រជុំ​នោះ​ដែរ តាម​ព័ត៌មាន​ដែល​ខ្ញុំ​ទទួលបាន ឯកឧត្តម ឆែម សាវុធ ក៏​បាន​បន្ត​បំពេញការងារ​ជាធម្មតា ប៉ុន្តែ​ក្នុង​ពេល​កន្លងមក ក៏​ធ្លាប់បាន​ធ្វើ​ដំណើរ​ទៅ​ខេត្ត​បន្ទាយមានជ័យ ដើម្បី​ត្រួតពិនិត្យ​ដំណើរការ​ផ្ទេរ​អ្នកទោស ដែល​បាន​ផ្ទេរ​ចេញ​មួយ​រយៈ​ដោយសារ​ជំនន់​ទឹកភ្លៀង​នោះ​ចូល​មក​កាន់​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ​វិញ​ផងដែរ ។

​ជា​ប្រការ​គួរឱ្យ​សោកស្ដាយ​ណាស់ នៅ​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ម្សិលមិញ​នេះ ភរិយា​ឯកឧត្តម ឆែម សាវុធ ត្រូវបាន​រកឃើញ​ថា​មាន​ជំងឺ​កូវី​ដ​-១៩ បន្ទាប់ពី​មាន​អា​ការៈមិន​ស្រួល​ខ្លួន​រយៈពេល​ជាង​មួយ​សប្ដាហ៍ ហើយ​លទ្ធផល​ជា​បន្តបន្ទាប់​ក៏​បង្ហាញថា ឯកឧត្តម ឆែម សាវុធ និង​សមាជិក​គ្រួសារ​មួយចំនួន​ទៀត​ក៏​បាន​ឆ្លង​ជំងឺ​នេះដែរ​។

​ដូច្នេះ​គឺជា​ការចាំបាច់​បំផុត​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​ចត្តា​ឡីស័​ក​រយៈពេល​១៤​ថ្ងៃ តាម​វិធាន​របស់​ក្រសួង​សុខាភិបាល​។ ទោះបីជា​យ៉ាងណា ខ្ញុំ​នៅតែ​បន្ត​បំពេញភារកិច្ច​ពិនិត្យ​សម្រេច​លើ​សំណើរ និង​សំណូមពរ​នានា​ពី​ថ្នាក់ដឹកនាំ​ក្រសួង និង​បងប្អូន​ជនរួមជាតិ​ជាធម្មតា​តាមរយៈ​គេហទំព័រ​ហ្វេ​សប៊ុក​នេះ ពី​បន្ទប់​ដាច់​ដោយឡែក​នៅ​ផ្ទះ​របស់ខ្ញុំ​។

​ខ្ញុំ​សូម​អំពាវនាវ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ស៊ីវិល និង​នគរបាល​ជាតិ ដែល​មាន​ការពាក់ព័ន្ធ​ដោយផ្ទាល់ និង​ប្រយោល​ទាំងអស់ សូម​ធ្វើ​តេស្ត​រក​ជំងឺ​កូវី​ដ​១៩ និង​អនុវត្ត​ការដាក់​ខ្លួន​ឱ្យ​នៅ​ដាច់​ដោយឡែក​ដើម្បី​តាមដាន​សុខភាព​ក្នុង​រយៈពេល​១៤​ថ្ងៃ​ឱ្យបាន​ច្បាស់លាស់​បំផុត ។

​ដោយឡែក​ចំពោះ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​នគរបាល​ជាតិ ដែល​មិន​មាន​ការជាប់​ពាក់ព័ន្ធ​សូម​បន្ត​បំពេញ​ភារកិច្ច​ជា​ធម្មតា ដោយ​ត្រូវ​ប្រកាន់ខ្ជាប់​វិធានការ​អនាម័យ ពាក់​ម៉ាស់ លាងដៃ រក្សា​គម្លាត ចៀសវាង​ការប្រមូលផ្ដុំ និង​តាមដាន​សុខភាព​ជា​ប្រចាំ​។

​ខ្ញុំ​ក៏​សូម​ថ្លែង​អរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ជូន​ចំពោះ​បងប្អូន​ជនរួមជាតិ​ទាំងអស់​ដែល​បាន​ផ្ញើ​សារ​ជូនពរ​ខ្ញុំ ព្រមទាំង​ក្រុមគ្រួសារ​។ ខ្ញុំ​ក៏​សូម​ជូនពរ​បងប្អូន​ជនរួមជាតិ​ទាំងអស់ សូម​មាន​សុខភាព​ល្អ និង​ចៀសផុត​ពី​គ្រោះ​ចង្រៃ​ជំងឺ​កូវី​ដ​-១៩​។

​សូម​អរគុណ​!

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.