ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាតូច ប្រជាជនតិច តែជលផល ឬកសិផលមានផលច្រើនដែលជំរុញឱ្យរាជរដ្ឋាភិបាល ប្រឹងប្រែងរកទីផ្សារនាំចេញ បន្ទាប់ពីសល់ពីការហូប (Video inside) ==> ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ខែថ្មី សូមប្តូរផ្នត់គំនិត រៀនគិតអ្វីៗដែលជាវិជ្ជាមាន! ==> សិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការជំរុញការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិត ឱ្យកាន់តែមានផាសុកភាពនិងសុវត្ថិភាព និងការបិទស្ទីកគ័រសម្គាល់» នៅក្រុងបាវិត ==> លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំដាក់ផែនការណ៍បង្រាយកម្លាំងនគរបាល ការពារសន្តិសុខសណ្តាប់សណ្តាប់ និងសុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន..! ==> ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបង្ក្រាបបទល្មើសនេសាទនៅលើផ្ទៃបឹងទន្លេសាប ==> អភិបាលខេត្តកំពត បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យ ជាង១ម៉ឺនក្បាលដីជូនពលរដ្ឋ ក្នុងស្រុកទឹកឈូ ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី

ឯកឧត្តម ឃួ​ង ស្រេង​៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ត្រៀម​លក្ខណៈ​រួចហើយ ក្នុង​កិច្ចការពារ​សន្តិសុខ និង​សុវត្ថិភាព​សំរាប់​ព្រះរាជ​ពិធី​បុណ្យ​ឯករាជ្យ​ជាតិ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​) ៖ នា​ព្រឹក​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​បើក កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រា​ជ​ធានី​ភ្នំពេញ ក្រោម​វត្តមាន ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដើម្បី​រៀបចំ​ត្រៀមលក្ខណៈ លើ​កិច្ចការពារ​សន្តិសុខ សណ្តាប់ធ្នាប់ នៃ​ព្រះរាជ​ពិធី​បុណ្យ​ឯករាជ្យ​ជាតិ ដែល​ត្រូវ​ធ្វើឡើង​នៅ​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ខាងមុខនេះ ។​

ឯកឧត្តម ឃួ​ង ស្រេង បាន​លើកឡើង​ថា «​បញ្ហា​សន្តិសុខ សុវត្ថិភាព​នៅ​រាជធានី​ភ្នំពេញ យើង​បាន​គិតគូរ និង​វាយតម្លៃ​រួចហើយ គឺ​មិន​មាន​អ្វី​កើតឡើង​នោះទេ​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី ក៏​យើង​នៅតែ​បង្ការ​ទប់ស្កាត់​ចំពោះ​ឧបាយកល​របស់​ជន​អគតិ​មួយចំនួន ក្នុង​ការបំផ្លាញ​ព្រះរាជ​ពិធី​បុណ្យ​ឯករាជ្យ​ជាតិ​នេះ​»​។​

​ក្រៅពី​មាន​វិធានការ​ម៉ឺងម៉ាត់​ទៅលើ​កិច្ចការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់ ក្នុង​ព្រះរាជ​ពិធី​នេះ ឯកឧត្តម ឃួ​ង ស្រេង ក៏​បាន​ណែនាំ​ឲ្យ​មន្ទីរ​ពាក់ព័ន្ធ ពិសេស​មន្ទីរ​សារ​ធា​រណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ត្រូវ​រៀបចំ​សំអាត លាង​ផ្លូវ​លាប​កំបោរ​នៅតាម​ដើមឈើ​ជាមួយនឹង​ការសំអាត​បរិស្ថាន​នៅ​ជុំវិញ​កន្លែង​ពិធី​ផងដែរ​។​

​លោក ចេវ ហាក់ ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ ក៏បាន​លើកឡើង​ផង​ដែរ ជុំវិញ​វិធានការ​ចំពោះមុខ ដើម្បី​រក្សា​ឲ្យបាន​នូវ​សន្តិសុខ​សណ្ដាប់ធ្នាប់​នៅក្នុង​ព្រះរាជ​ពិធី​នេះ​។ លោក​បញ្ជាក់ថា ជុំវិញ​កន្លែង​ប្រារព្ធ​ពិធី ផ្លូវ​មួយចំនួន​យើង​ត្រូវ​ការបិទ​ជា​បណ្តោះអាសន្ន ដោយ​មិន​អនុញ្ញាត​ឲ្យធ្វើ​ចរាចរ​ណ៍​ឆ្លងកាត់​ព្រះរាជ​ពិធី​នេះ​ទេ ហើយ​ការងារ​នេះ នឹង​ចាប់ផ្ដើម​អនុវត្ត​ចាប់​ពី​ថ្ងៃ​ទី​៧ វិច្ឆិកា រហូត​ដល់​ថ្ងៃ​ទី​១១ ខែវិច្ឆិកា​។​

​លោក​បញ្ជាក់ថា «​យើង​ក៏​មាន​ដាក់​គោលដៅ ដើម្បី​ឆែកឆេរ​អាវុធជាតិផ្ទុះ​នៅ​ច្រក​ចេញ ចូល​រាជធានី​ភ្នំពេញ និង​ដាក់​គោលដៅ​ឆែកឆេរ​អាវុធ​នៅតាម​បណ្ដា​ខណ្ឌ ពាក់ព័ន្ធ​នៅ​ជាប់​ទីតាំង​ប្រារព្ធ ពិធី​នេះ​ផងដែរ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ព្រះរាជ​ពិធី​បុណ្យ​ឯករា​ជ្យជាតិ ៩ វិច្ឆិកា ដំណើរការ​ទៅ​ដោយ​រលូន និង​ទទួលបាន​នូវ​ភាពជោគជ័យ​»៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.