ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាតូច ប្រជាជនតិច តែជលផល ឬកសិផលមានផលច្រើនដែលជំរុញឱ្យរាជរដ្ឋាភិបាល ប្រឹងប្រែងរកទីផ្សារនាំចេញ បន្ទាប់ពីសល់ពីការហូប (Video inside) ==> ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ខែថ្មី សូមប្តូរផ្នត់គំនិត រៀនគិតអ្វីៗដែលជាវិជ្ជាមាន! ==> សិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការជំរុញការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិត ឱ្យកាន់តែមានផាសុកភាពនិងសុវត្ថិភាព និងការបិទស្ទីកគ័រសម្គាល់» នៅក្រុងបាវិត ==> លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំដាក់ផែនការណ៍បង្រាយកម្លាំងនគរបាល ការពារសន្តិសុខសណ្តាប់សណ្តាប់ និងសុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន..!

ឯកឧត្ដម ប៊ូ ឡាំ តំណាងរាស្ត្រ​មណ្ឌល​រតនគិរី​និង​លោកជំទាវ ធ្វើ​ពិធី​អក​អំបុក សំពះ​ព្រះ​ខែ នៅ​វត្ត​គិរី​រុក្ខា​រាម

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​រតនគិរី ៖ ពិធីបុណ្យ​ប្រណាំងទូក អក​អំបុក សំពះ​ព្រះ​ខែ និង​បណ្តែតប្រទីប តែង​ត្រូវបាន​រៀបចំ​ធ្វើឡើង​ជា​រៀងរាល់ឆ្នាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។ ការ​ប្រណាំងទូក មាន​រយៈពេល ៣​ថ្ងៃ គឺ​ចាប់ពី ថ្ងៃ​១៤ .១៥​កើត ដល់​ថ្ងៃ ១​រោច ខែ​ក​ក្តិក ហើយ​ពេល​យប់ ក៏​មាន​ការ​បណ្តែតប្រទីប​ផងដែរ​។ ចំណែក​ឯ​ពិធី​បុណ្យ​អក​អំបុក សំពះ​ព្រះ​ខែ​វិញ គេ​ប្រារព្ធ​ធ្វើឡើង​នៅ​ថ្ងៃទី​២ នៃ​ថ្ងៃ​បុណ្យ​អំ​ទូក គឺ​នៅ​ពាក់​កណ្តាលរាត្រី នៃ​ថ្ងៃ​១៥​កើត ខែ​ក​ក្តិក​។​

​ចំណែក​ខេត្តរតនគិរី​ឯណេះ​វី​ញ នៅ​ល្ងាច​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង​៥.២០​នាទី ត្រូវ​នឹង​ថ្ងៃ​១៥​កើត ខែ​ក​ត្ដិក ឆ្នាំ​ជូត ពស​.២៥៦៤ ឯកឧត្ដម ប៊ូ ឡាំ តំណាងរាស្ត្រ មណ្ឌល​រតនគិរី និង​លោកជំទាវ លោក ទន់ ពៅ ចៅ​សង្កាត់​កា​ចាញ ព្រមទាំង​ព្រះចៅអធិការ វត្ត​គិរី​រុក្ខា​រាម ហៅ វត្តភ្នំ​បេង ស្ថិតក្នុង​ភូមិ​២ សង្កាត់​កា​ចាញ ក្រុង​បាន​លុង ខេត្ត​រតនគិរី បាន​ធ្វើ​ពិធី​បុណ្យ​អក​អំបុក មាន​សម្រក់​ទាន ដើមឆ្នាំ កណ្ដាល​ឆ្នាំ និង​ចុងឆ្នាំ ដើម្បី​ផ្សង​មើល​ទឹកភ្លៀង ព្រមទាំង​បង្ហោះគោម​ចំនួន ២០០​គោម​ផងដែរ​។​

​ក្នុង​ពិធីបុណ្យ​អកអំបុក​នេះ មាន​ការចូលរួម​យ៉ាង​កុះករ ពី​សំណាក់​ប្រជាពលរដ្ឋ ឧបាសក់ ឧបាសិកា​ចំណុះ​ជើងវត្ត ព្រមទាំង​មន្ត្រីរាជការ​នៅក្នុង​ខេត្ត​រតនគិរី​ផងដែរ​។​

​គួរំលឹកថា ពិធី​បុណ្យ​អុំទូក​នេះ មាន​ដើមកំណើត​តាំងពី​រជ្ជកាល​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​មក​ម្លេះ ក្នុង​អំឡុង​ឆ្នាំ ១១៧៧ ពួក​ចាម​បាន​លើកទ័ព​មក​ធ្វើការ​លុកលុយ និង​ត្រួតត្រា​ប្រទេស​កម្ពុជា​អស់​រយៈពេល​ប្រមាណ​ជា​៤​ឆ្នាំ​។ គ្រា​នោះ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ បាន​បង្រួបបង្រួម​ជាតិ និង​ចំណាយ​ពេលវេលា​រៀបចំ​យុទ្ធសាស្ត្រ​កងទ័ព ដើម្បី​ប្រយុទ្ធប្រឆាំង​ចំពោះ​ពួក​ចាម រហូត​ទទួលបាន​ជ័យជម្នះ ហើយ​ព្រះអង្គ​បាន​ឡើង​គ្រង​រាជសម្បត្តិ ដឹកនាំ​ប្រទេសជាតិ នៅ​ឆ្នាំ​១១៨១ និង​បាន​ធ្វើឱ្យ​ប្រទេសជាតិ​មាន​ការរីកចម្រើន រុងរឿង​ដល់​កម្រិត​កំពូល​ថែមទៀត​ផង​។ ប្រវត្តិសាស្ត្រ​ត្រង់​នេះហើយ ទើប​នាំឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា ប្រារព្ធ​ធ្វើ​ពិធីបុណ្យ​នេះ​ឡើង ដើម្បី​រម្លឹក​ដល់​គំរូ​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់​កងទ័ពជើងទឹក​របស់​ខ្មែរ ដែល​បាន​រំដោះ​ទឹកដី ឲ្យ​រួចផុត​ពី​ការជិះជាន់​របស់​ពួក​ចាម ដែល​ជា​ខ្មាំងសត្រូវ​របស់​ខ្មែរ​នា​សម័យ​នោះ​។​

​ពិធី​នេះ​បាន​ទទួល​ការគាំទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ​គ្រប់​ទិស​ទី គ្រប់​ស្រទាប់វណ្ណៈ ហើយ​តែង​នាំ​គ្នា​ប្រារព្ធ​ជា​រៀងរាល់ឆ្នាំ ដោយ​មាន​ការ​ប្រណាំងទូក​អុំ និង​ទូក​ចែវ​បុរស​-​នារី​។ ពិធី​បុណ្យ​អុំទូក ក៏​បាន​ភ្ជាប់​នឹង​ពិធី​ផ្សេងៗ ទៀត​ផង​ដែរ គឺ​ការ​បណ្ដែតប្រទីប អក​អំបុក និង​សំពះ​ព្រះ​ខែ ដែល​ជា​ការឆ្លុះបញ្ចាំង​ពី​ជំនឿ​សាសនា​យ៉ាង​មុតមាំ​។ ថ្ងៃទី​២ នៃ​ថ្ងៃ​បុណ្យ​អំ​ទូក គឺ​ថ្ងៃ​១៥ ខែ​កត្តិក ជា​ពិធី​អក​អំបុក និង​សំពះ​ព្រះ​ខែ ត្រូវបាន​ប្រជាពលរដ្ឋ​ខ្មែរ​ធ្វើ​ឡើង ដើម្បី​រម្លឹក​ដល់​ព្រះ​ពោធិ​សត្វ ដែល​យាង​យក​កំណើត​ជា​ទន្សាយ ដោយ​គ្រានោះ ព្រះអង្គ​បាន​លះបង់​អាយុសង្ខារ​ដល់​ព្រះ​ឥន្ទ្រាធិរាជ ដើម្បី​បំពេញ​ទាន​បារមី​។ រឿងរ៉ាវ​នៃ​ព្រះ​ពោធិសត្វ​នេះហើយ ដែល​នាំ​ឲ្យ​អ្នកស្រុ​កតែងតែ​រៀបចំ​ប្រារព្ធ​ពិធី​អក​អំបុក សំពះ​ព្រះ​ខែ​នេះ ជា​រៀងរាល់ឆ្នាំ នៅ​តាម​វត្ត​អារាម ភូមិ​ស្រុក និង​ទីប្រជុំជន​នានា ដោយ​មាន​ចេក អំ​បុក ទឹកដូង ផ្លែឈើ ជាដើម ដើម្បី​រម្លឹក​ដល់​ព្រះ​ពោធិ​សត្វ ដោយសារតែ​មាន​ជំនឿ​បែប​នេះ​ឯង​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.