ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន

​លោក សុខ ពេញវុ​ធ បាន​ដឹកនាំ​មន្ត្រីក្រោមឱវាទ​ចុះ​ប្រមូល​សំរាម​កកស្ទះ​តាម​ដេប៉ូ​សំរាម​និង​សំរាម​កកស្ទះ​តាម​ដងផ្លូវ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​) ៖ នៅ​ថ្ងៃ​អាទិត្យ ទី​០៤ ខែតុលា ឆ្នាំ​២០២០ គិត​មក​ដល់​ម៉ោង​១៧.០០ នាទី លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ បាន​ដឹកនាំ​មន្ត្រីក្រោមឱវាទ កម្លាំង​ប្រជា​ការពារ​ខណ្ឌ និង​ភ្នាក់ងារ​អនាម័យ​សង្កាត់​ទាំង​១១ ដោយ​សហការ​ជាមួយ​កម្លាំង​រដ្ឋាករ​ស្វយ័ត​គ្រប់គ្រង​សំរាម និង​សំណល់​រឹង​រាជធានី​ភ្នំពេញ ចុះ​ប្រមូល​សំរាម​កកស្ទះ​តាម​ដេប៉ូ​សំរាម និង​សំរាម​កកស្ទះ​តាម​ដងផ្លូវ នៅក្នុង​មូលដ្ឋាន​ខណ្ឌ ក្នុងអំឡុងពេល​ដែល​បុគ្គលិក និង​កម្មករ​ក្រុមហ៊ុន​ស៊ីន​ទ្រី​កំពុង​ធ្វើ​កូដកម្ម បាន​ស្អាត​៨០% និង​ជម្រុញ​បន្ត​ឱ្យបាន​ស្អាត​១០០% នៅ​យប់​នេះ​។​

​ចំពោះ​ប្រតិបត្តិ​ការប្រមូល​សំរាម​នេះ រដ្ឋបាល​ខណ្ឌដូនពេញ បាន​ឧបត្ថម្ភ​តៃកុង​រថយន្ត​សំរាម​របស់​សាលា​រាជធានី​ភ្នំពេញ​ចំនួន ៥០.០០០៛/​នាក់ ប្រជា​ការពារ​ខណ្ឌ​ចំនួន ២០.០០០៛/​នាក់ ប្រេងសាំង ៣០​លីត្រ ប្រេងម៉ាស៊ូត ៥០​លីត្រ ក្នុង​មួយ​គោលដៅ ចំនួន ០៥​គោលដៅ និង​ភ្នាក់ងារ​អនាម័យ​សង្កាត់​ទាំង​១១​ចំនួន ២០.០០០៛/​នាក់ ប្រេងសាំង ២០​លីត្រ សម្រាប់​ម៉ូតូ​អនាម័យ​មួយគ្រឿង ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.