(ភ្នំពេញ)៖ អាវុធហត្ថរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអភិវឌ្ឍន៍ជាលំដាប់ ចាប់តាំងពីទីបញ្ជាការ រហូតទៅដល់ មូលដ្ឋានអាវុធហត្ថខណ្ឌ ជាបន្តបន្ទាប់ ដោយឈរលើគោលការណ៍អភិវឌ្ឍន៍ទាន់សម័យ តាមគំរូឯកភាពគ្នាប្រកបដោយភាពប្រណិត គុណភាពខ្ពស់តាមស្តង់ដាបច្ចេកទេស និង ស្របតាមការរីកចម្រើនរបស់ប្រទេសជាតិ។
ជាក់ស្តែងបន្ទាប់ពី ទើបតែបានសម្ពោធដាក់ឲ្យដំណើរការប្រើប្រាស់នូវអាគាររដ្ឋបាលមូលដ្ឋានអាវុធហត្ថខណ្ឌ៧មករា កាលពីពេលថ្មីៗ ក្នុងខែកក្កដា ឆ្នាំ២០២០ អាវុធហត្ថរាជធានីភ្នំពេញ បានត្រៀមដាក់សម្ពោធឲ្យដំណើរការប្រើប្រាស់នូវសមិទ្ធិផលថ្មីមួយបន្ថែមទៀត ក្នុងពេលដ៏ខ្លីខាងមុខនេះ បន្ទាប់ពីបានសាងសង់រួចរាល់ ១០០% ដោយប្រើពេលអស់៩ខែ នោះគឺអាគាររដ្ឋបាលមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ បានបង្ហាញរូបរាងយ៉ាងប្រណិត តាមគំរូឯកភាព ស្របតាមតម្រូវការប្រើប្រាស់ចាំបាច់ រំលេចនូវក្បូរក្បាច់រចនាបថបុរាណខ្មែរ គួរជាទីចាប់អារម្មណ៍។ សមិទ្ធិផលថ្មីនៃអាវុធហត្ថរាជធានីភ្នំពេញ ទាំងពីរខណ្ឌខាងលើ ក៏នឹងក្លាយជាគំរូ សម្រាប់ជួសជុលកែលម្អរ កសាងថ្មីបន្ត នូវមូលដ្ឋានអាវុធហត្ថខណ្ឌចំនួន12ផ្សេងទៀតជាបន្តបន្ទាប់ផងដែរ៕
អាវុធហត្ថរាជធានីភ្នំពេញ ត្រៀមសម្ពោធសមិទ្ធិផលថ្មី ក្រោយការសាងសង់ អស់ពេល៩ខែ
ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat» | www.kap-news.com
Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55
Filed in: ព័ត៌មានជាតិ









