ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់

ឯកឧត្តម ខៀវ កាញារីទ្ធ ទទួល​ឯកសណ្ឋាន​បណ្ឌិត​កិត្តិយស​គរុកោសល្យ​សារព័ត៌មាន និង​មនុស្សសាស្ត្រ សង្គមសាស្ត្រ​ពី​សាកលវិទ្យាល័យ រ៉ា​ច្ច​មុង​ឃុន​តិច​ឡូ​ជី ប្រាក់​ណា​ខន ប្រទេស​ថៃ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ ដោយ​ពិនិត្យឃើញ​ពី​គុណ​តំលៃ និង​រាល់​ស្នាដៃ​ការងារ​ដែល​បាន​ប្រឹងប្រែង​បំពេញ និង​សម្រេចបាន​ក្នុង​រយះពេល​ជាច្រើន​ឆ្នាំ​កន្លងមកនេះ ពិសេស​នៅក្នុង​វិស័យ​ព័ត៌មាន ទើប សាកលវិទ្យាល័យ រ៉ា​ច្ច​មុង​ឃុន តិច​ឡូ​ជី ប្រាក់​ណា​ខន ប្រទេស​ថៃ បាន​សម្រេច​ផ្តល់​នូវ​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស គរុកោសល្យ សារព័ត៌មាន និង​មនុស្សសាស្ត្រ សង្គមសាស្ត្រ ជូន​ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​។​

​ជា​ជំហាន​ដំបូង​មុន​ទទួល​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ពី​ព្រះមហាក្សត្រ​ថៃ​ដែល​គ្រោង​ធ្វើ​នៅ​ប្រទេស​ថៃ​នា​ដើមឆ្នាំ​២០២១ ខាងមុខនេះ លោក Panyarak Poolthup ឯកអគ្គរាជទូត​ថៃ ប្រចាំ​កម្ពុជា បាន​នាំយក​មក​នូវ​ឯកសណ្ឋាន​បណ្ឌិត​កិត្តិយស​នេះ​មក​ប្រគល់ជូន​ដល់​ឯកឧត្តម​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ នៅ​ព្រឹក​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០២០ នា​ទីស្តីការ​ក្រសួង​ព័ត៌មាន​។​

​នៅក្នុង​ឱកាស​នោះ ឯកអគ្គរាជទូត​ថៃ​ប្រចាំ​កម្ពុជា លោក Panyarak Poolthup បាន​សំដែង​សេចក្តីសោមនស្ស​រីករាយ និង​មាន​កិត្តិយស​ដែល​បាន​ធ្វើ​ជា​តំណាងអោយ​សាកលវិទ្យាល័យ រ៉ា​ច្ច​មុង​ឃុន តិច​ឡូ​ជី ប្រាក់​ណា​ខន ប្រទេស​ថៃ​នាំយក​នូវ​ឯកសណ្ឋាន​បណ្ឌិត​កិត្តិយសម​កជូន​ឯក​ឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​សញ្ញាបត្រ​បណ្ឌិត កិត្តិយស​នេះ គឺជា​ការទទួលស្គាល់រ​បស់​សាកលវិទ្យាល័យ ចំពោះ​ឯកឧត្តម​រដ្ឋមន្ត្រី​ដែល​បាន​បម្រើ​ការងារ​ជា​យូរ​មក​ហើយ​ជូន​រាជរដ្ឋាភិបាល​ដើម្បី​ជួយ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ការនាំយក​សន្តិភាព ការផ្សះផ្សា​ជាតិ និង​ស្ថេរភាព​សម្រាប់​ប្រទេស​កម្ពុជា​តាមរយៈ​ការប្រើប្រាស់​សិល្បៈ​នៃ​ការផ្សព្វផ្សាយ​ព័ត៌មាន និង​ការទំនាក់ទំនង​នយោបាយ​នៅក្នុង​សមិទ្ធផល​ជា ច្រើន​របស់​ប្រទេស​កម្ពុជា​។ ក្រោម​ការដឹកនាំ​របស់ របស់​ឯកឧត្តម ខៀវ កាញារីទ្ធ បាន​ធ្វើ​អោយ​យល់​អំពី​សក្តានុពល​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម និង​ប្រើប្រាស់​វា​ឱ្យមាន​ប្រសិទ្ធភាព​ដើម្បី​ជា ប្រយោជន៍​ដល់​ប្រទេស និង​សង្គម​ទាំងមូល​។​

​ឯកឧត្តម​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បាន​សំដែង​នូវ​អំណរគុណ​ចំពោះ​សាកលវិទ្យាល័យ រ៉ា​ច្ច​មុង​ឃុន តិច​ឡូ​ជី ប្រាក់​ណា​ខន ប្រទេស​ថៃ ដែល​បាន​ផ្តល់​នូវ​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ជូន​នា ឱកាស​នេះ ដែល​បង្ហាញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការស្វែងយល់​ពី​ប្រទេស​កម្ពុជា និង​ការស្វែងយល់​ពី​យើងទាំងអស់គ្នា​ក្នុងការ​ប្រឹងប្រែង​កសាង​ចំណេះ​ជូន​ប្រជាជន​ក៏​ដូចជា​ការកសាង ចំណង​មិត្តភាព​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ ។​

​ទន្ទឹម​ជាមួយគ្នានេះ​ដែរ​ឯកឧត្តម​រដ្ឋមន្ត្រី បាន​សំដែង​នូវ​អំណរគុណ​ចំពោះ​ឯកអគ្គរាជទូត​ថៃ​ប្រចាំ​កម្ពុជា ក៏ដូចជា​សហការី​ដែល​ក្នុង​រយះ ពេល​កន្លងមក​នេះ បាន​ធ្វើ​ជា​ស្ពាន​ក្នុងការ​ធ្វើ​ជា​ចំណង​ទាក់​ទំនង​រវាង​ប្រជាជន​កម្ពុជា ថៃ ក៏​ដូច​ធ្វើ​ទំនាក់ទំនង​រវាង​រូបលោក និង​ឥស្សរជន​ជាន់ខ្ពស់​ថៃ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​បញ្ជាក់​ដែរ​ថា សញ្ញាបត្រ​បណ្ឌិត​កិត្តិយស ដែល​ឯកឧត្តម​ទទួលបាន​នា​ពេល​នេះ ក៏​ជា​ការចូលរួម​ប្រឹងប្រែង​ពី​សហការី​ទាំងអស់​ដែល​កន្លងមក​នេះ បាន​រួម​សហការ​គ្នា​ក្នុង​ការចូលរួម​កសាង​ជាតិ​និង​មាតុភូមិ កម្ពុជា ។​

​តាម​ការ​បញ្ជាក់ប្រាប់​អ្នកសារព័ត៌មាន លោក​បណ្ឌិត សាត ដា​រ៉ា អគ្គនាយករង គណ​:​កម្មា​ធិ​ការ​សិទ្ធិមនុស្ស​កម្ពុជា ដែល​បាន​ធ្វើ​កិច្ច​ការងារ​រហូត​បាន​សម្រេច ឈានដល់​មាន​ការប្រគល់​ជូន​សញ្ញា​ប​ត្រ​បណ្ឌិត កិត្តិយស​នេះ ជូន​ឯកឧត្តម ខៀវ កាញារីទ្ធ ពី​សាកលវិទ្យាល័យ រ៉ា​ច្ច​មុង​ឃុន តិច​ឡូ​ជី ប្រាក់​ណា​ខន តំណាង​ព្រះ​ម​រប​រាជវាំង​ប្រទេស​ថៃ ដោយ​គេ​មើលឃើញ​នូវ​គុណសម្បត្តិ​សំខាន់ៗ​ចំនួន​៥​របស់ ឯកឧត្តម​រដ្ឋមន្ត្រី រួមមាន​៖
* លក្ខន្តិក​:​ទី​១៖ មើល​ទៅលើ​សម្ព័ន្ធភាព​ក្នុង​ការចុះ​ទៅ​ធ្វើ​ការតស៊ូ​មតិ​ដោះស្រាយ​បញ្ហា​រវាង​កម្ពុជា ថៃ ដែល​មាន​បញ្ហា​នៅ​ព្រំដែន​ទាំង​ក្នុង​និង​ក្រៅប្រទេស​។​
* លក្ខន្តិក​:​ទី​២៖ គឺ​ការព្យាយាម ធ្វើ​ទំនាក់ទំនង​នូវ​រាល់​វិប្បត្តិ​ដែល​កើតមានឡើង​ផ្នែក​នយោបាយ​នៅក្នុង​ស្រុក ក៏​ដូច​ជា​មួយ​ថៃ ដោយ​បាន​ជួយ​កាត់បន្ថយ និង​នាំអោយ​មាន​ការឯកភាព​គ្នា​។​
* លក្ខន្តិក​:​ទី​៣៖ ឯកឧត្តម ខៀវ កាញារីទ្ធ មាន​វីរភាព ក្នុង​កិច្ចការ​ពង្រឹង​ខាង​ផ្នែក​សារព័ត៌មាន​អោយមាន​លក្ខណះ​ល្អប្រសើរ​។​
* លក្ខន្តិក​:​ទី​៤៖ និង ចំណុច​ទី​៥៖ ឯកឧត្តម​រដ្ឋមន្ត្រី គឺជា​មនុស្ស​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​ទុកចិត្ត និង​មើលឃើញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង បំពេញ​កិច្ច​ការងារ​នៅក្នុង​ក្រសួង​ព័ត៌មាន​បាន​ដោយ​រលូន និង​មាន​លទ្ធផល​ល្អ​។​

​បើ​តាម​ការបញ្ជាក់​រប​ស់លោក​បណ្ឌិត សាត ដា​រ៉ា បានអោយដឹងថា បើសិនជា​គ្មាន​ការប្រែប្រួល និង​បញ្ហា​នៃ​ជំងឺ​កូវី​ត​១៩ បាន​ធូរស្រាល​ទៅ​វិញ​នោះ សញ្ញាបត្រ​បណ្ឌិត កិត្តិយស​នេះ គ្រោង​នឹង ធ្វើ​ពិធី​ប្រគល់ជូន​ដល់​ឯកឧត្តម​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ នៅ​កំឡុង​ខែ​កុម្ភះ ឆ្នាំ ២០២១ នៅ​ព្រះបរមរាជវាំង​ប្រទេស​ថៃ ដោយ​ព្រះមហាក្សត្រ​ថៃ​តែម្តង​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.