ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាតូច ប្រជាជនតិច តែជលផល ឬកសិផលមានផលច្រើនដែលជំរុញឱ្យរាជរដ្ឋាភិបាល ប្រឹងប្រែងរកទីផ្សារនាំចេញ បន្ទាប់ពីសល់ពីការហូប (Video inside) ==> ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ខែថ្មី សូមប្តូរផ្នត់គំនិត រៀនគិតអ្វីៗដែលជាវិជ្ជាមាន! ==> សិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការជំរុញការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិត ឱ្យកាន់តែមានផាសុកភាពនិងសុវត្ថិភាព និងការបិទស្ទីកគ័រសម្គាល់» នៅក្រុងបាវិត

សកម្មភាព​និង​អំពើ​ល្អ​របស់​សមាជិក​គណបក្ស គឺជា​ការ​បន្ត​នាំនូវ​ការគាំទ្រ​របស់​ប្រជាពលរដ្ឋ​ចំពោះ​គណបក្ស​ប្រជាជន​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ ថ្លែង​នៅក្នុង​ពិធី​សំណេះសំណាល​ស្វែងរក​បញ្ហា ប្រឈម សំណូមពរ​និង​ការដោះស្រាយ នៅក្នុង​មូលដ្ឋាន​ជាមួយ​មន្ត្រី​បង្គោល​គណបក្ស​ប្រជាជន​និង​មន្ត្រី​អាជ្ញាធរ​ឃុំ សង្កាត់ ក្នុងស្រុក​ទឹល​ឈូ​និង​ក្រុង​កំពត​សរុប​ចំនួន ៩៤​នាក់ ក្នុងនោះ​មក​ពី​ស្រុក​ទឹកឈូ​ចំនួន​៥៣​នាក់​និង​ក្រុង​កំពត​ចំនួន​៤១​នាក់ កាលពី​ថ្ងៃ​ទី​២៦ ខែ​កញ្ញា​ឆ្នាំ​២០២០ លោក ជាវ តា​យ សមាជិក​គណៈកម្មាធិកា​រ​កណ្ដាល​និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពត បាន​មានប្រសាសន៍​បញ្ជាក់​ថា ស្ដែង​ចេញ​ពី​សកម្មភាព​និង​អំពើ​ល្អ​របស់​សមាជិក​គណបក្ស គឺជា​ការ​បន្ត​នាំមក​នូវ​ការគាំទ្រ​របស់​ប្រជាពលរដ្ឋ​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា​កាន់តែ​ខ្លាំង​ក្លា​ថែមទៀត ក្នុង​ដំណើរ​កិច្ចការ​ដឹកនាំ ការពារ និង​អភិវឌ្ឍ​ប្រទេសជាតិ​កាន់តែ​រីកចម្រើន​បន្ត​ទៅមុខ​ទៀត​។

​ពិសេស​នៅ​ពេល​ខាងមុខ​នេះ ការបោះឆ្នោត ជា​សាកល ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ​សង្កាត់​ឆ្នាំ​២០២២​និង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ឆ្នាំ​២០២៣ គឺជា​ការងារ​សំខាន់​ចាំបាច់ របស់​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ដណ្ដើម ឈាន​យក​ភាពជោគជ័យ​បន្តទៀត ក្នុង​ការដឹកនាំ និង​កិច្ច​អភិវឌ្ឍ សេដ្ឋកិច្ច​សង្គម​កម្ពុជា និង​ការបម្រើ​ប្រជាពលរដ្ឋ​ឲ្យបាន​កាន់តែ​មាន​ភាព​កាន់តែ ប្រសើរឡើង​ថែមទៀត ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេជោ​ហ៊ុន សែន ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​។

​ប្រធាន​គណបក្ស​ប្រជាជន​ខេត្ត​កំពត បាន​បន្តទៀតថា គណបក្ស​ប្រជាជន​កម្ពុជា គឺជា​គណបក្ស​តែមួយគត់ ដែល​តែងតែ​មាន​ភាពស្មោះសរ រួមសុខ​រួមទុក្ខ​នៅ​ជាប់​ជាមួយ​ប្រជាជន និង​ដោះស្រាយ​រាល់​ការលំបាក​សំណូមពរ បញ្ហា​ប្រឈម បញ្ហា​ធំៗ ក្នុង​ដំណើរការ​កសាង ការពារ​និង​កិច្ច​អភិវឌ្ឍ​ប្រទេសជាតិ មាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ​ជូន​ប្រជាជន​និង​ប្រទេសជាតិ​គ្រប់​កាលៈទេសៈ​កន្លងមក​។​

​ដូច្នេះ​ដើម្បី​បន្ត ដណ្ដើម​ភាព​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ឲ្យបាន​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត​នោះ មន្ត្រី​គណបក្ស និង​ជំនាញ​ពាក់ព័ន្ធ​អាជ្ញាធរ​គ្រប់​ថ្នាក់ បន្ត​ខិតខំ​យកចិត្តទុកដាក់​បំពេញ​តួនាទី​ភារកិច្ច​ដឹកនាំ គ្រប់គ្រង​ទាំង​រចនាសម្ព័ន្ធ​ក្នុង​បក្ស និង​បង្កើន វិធានការ​ដោះស្រាយ​រាល់​សំណូមពរ​ការលំបាក បញ្ហា​ប្រឈម​តម្រូវការ​នៅក្នុង​មូលដ្ឋាន​ជូន​ប្រជាពលរដ្ឋ និង​គណបក្ស​ឲ្យបាន​សម្រេច​លទ្ធផល​កាន់តែ​ល្អប្រសើរ​ឡើង​ថែម​ទៀត​។​

​ពិសេស​នៅ​ចំពោះ​មុខ​នេះ​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ស​ហ​ការ លើកកម្ពស់ អំពើ​ល្អ និង​គុណភាព​សេវាសាធារណៈ បង្កើន​ការទប់ស្កាត់​បទល្មើស​នា​នា ពិសេស​បញ្ហា​បទល្មើស​គ្រឿងញៀន និង​បង្កើន​ការយកចិត្តទុកដាក់ ដោះស្រាយ​បញ្ហា​ប្រឈម​នានា ក៏ដូចជា​បញ្ហា​តម្រូវការ​ខ្វះខាត​ជូន​ប្រជាពលរដ្ឋ​ឲ្យបាន​កាន់តែ​មាន​ប្រសិទ្ធភាព ក្នុងស្ថានភាព​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវី​ដ​១៩​។

​ប្រធាន​គណបក្ស​ខេត្ត​ក៏​បាន​ផ្ដាំផ្ញើ​ដល់​មន្ត្រី​គណបក្ស​គ្រប់​ថ្នាក់ បង្កើន​ស្មារតី រួមគ្នា​ថែរក្សា​សុខសន្តិភាព អរគុណ​សន្តិភាព គិតគូរ​ពី​ផលប្រយោជន៍​របស់​ប្រជាជន និង​គណបក្ស ពង្រឹង​គុណភាព មន្ត្រី​ឲ្យបាន​កាន់តែ​រឹងមាំ​ខ្លាំងក្លា​ថែម​ទៀត ដោយ​សមាជិក ម្នាក់ៗ​ត្រូវ​កសាង​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រជាជន លើកកម្ពស់​ការចូលរួម​ពង្រឹង​សមត្ថភាព​និង​អនុវត្ត​ការងារ​ប្រកប​ដោយ​គុណធម៌ ដើម្បី​សម្រេច​ភារកិច្ច​ជូន ប្រជាជន​និង​ជូន​ជាតិ​មាតុភូមិ​និង​គណបក្ស​ឱ្យបាន​សម្រេច​លទ្ធផល​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត​។​

​ក្នុងឱកាស​នោះ លោក ជាវ តា​យ ក៏​បាន​ឧបត្ថម្ភ ដល់​សមាជិក គណបក្ស​ក្រុម​កំពត​និង​ស្រុក​ទឹកឈូ​ដែល​មាន​ការចួលរួម​សរុប​ចំនួន​៩៤​នាក់ ក្នុង​ម្នាក់ៗ​ថវិកា​៥ ម៉ឺន​រៀល​នឹង​ឧបត្ថម្ភ​គណបក្ស​ស្រុក​ទឹកឈូ និង​ក្រុង​កំពត​ចំនួន​១​លាន​រៀល​ស្មើ​គ្នា​ផង​ដែរ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.