ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាតូច ប្រជាជនតិច តែជលផល ឬកសិផលមានផលច្រើនដែលជំរុញឱ្យរាជរដ្ឋាភិបាល ប្រឹងប្រែងរកទីផ្សារនាំចេញ បន្ទាប់ពីសល់ពីការហូប (Video inside) ==> ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ខែថ្មី សូមប្តូរផ្នត់គំនិត រៀនគិតអ្វីៗដែលជាវិជ្ជាមាន! ==> សិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការជំរុញការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិត ឱ្យកាន់តែមានផាសុកភាពនិងសុវត្ថិភាព និងការបិទស្ទីកគ័រសម្គាល់» នៅក្រុងបាវិត

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចុះ​ពិនិត្យ ការងារ​សាងសង់​អាគារ​រដ្ឋបាល មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌដូនពេញ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​) ៖ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ អមដំណើរ​ដោយ​មេបញ្ជាការរង នាយរង​សេនាធិកា និង​មេបញ្ជាការ​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ បាន​ឆ្លៀតពេល​ចុះទៅពិនិត្យ ការងារ​សាងសង់​អាគារ​រដ្ឋបាល មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌដូនពេញ ជាថ្មី​ម្ដងទៀត នា​រសៀល​ថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ​២០២០ ដើម្បី​ត្រៀម​ដាក់​សម្ពោធ​ឲ្យប្រើ​ប្រា​ស់ជា​ផ្លូវការ ក្នុង​អំឡុង​ខែ​តុលា ឆ្នាំ​២០២០​ខាងមុខនេះ​។​

​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​លើកឡើង​ថា អាគារ​ដ៏​ប្រណិត និង​ប្រិតប្រៀង​គុណភាព​ស្របតាម​ស្តង់ដារ​បច្ចេកទេស​នេះ ត្រូវបាន​ស្ថាបនា​រួចរាល់​ជា​ស្ថាពរ​100% ក្រោម​ការតាមដាន​និង​ត្រួតពិនិត្យ​យ៉ាង​ម៉ត់ចត់ ពី​រូបលោក​ផ្ទាល់ បន្ទាប់​ពី​អាគារ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​៧​មករា ដែល​បាន​សម្ពោធ​ដាក់ឲ្យ​ដំណើរការ​ប្រើប្រាស់​ជា​ផ្លូវកា​ររួចមកហើយ ហើយ​អាគារ​ទាំងពីរ​នេះ និង​ក្លាយជា​គំរូ សម្រាប់​បន្ត​កសាង​ជួសជុល​កែលម្អ បណ្តា​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ដទៃទៀត ជា​បន្តបន្ទាប់ ដើម្បី​ឲ្យស្រប​តាម​ការរីកចម្រើនរ​បស់​ប្រទេសជាតិ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.