ភ្នំពេញ) ÷ដោយពិនិត្យឃើញចរាចរណ៍នៅរង្វង់មូលគួចកាណុងកាំភ្លើង និង ស្ពានជ្រោយចង្វារ មានការកកស្ទះខ្លាំង ដោយមូលហេតុ បងប្អូនប្រជាពលរដ្ឋយើងយ៉ាងច្រើនកុះករ បានអញ្ជើញធ្វើដំណើរទៅលេងស្រុកកំណើត ដើម្បីជួបជុំគ្រួសារក្នុងឱកាស ពិធីបុណ្យភ្ជុំបិណ្ឌនេះ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះសម្រួលចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋ នៅទីតាំងដែលមានការកកស្ទះខ្លាំងរួមមានរង្វង់មូលគួចកាណុងកាំភ្លើង ផ្លូវលេខ៤៧ មហាវិថីព្រះមុនីវង្ស(មុខស្ថានទូតបារាំង) និង ផ្លូវជាតិលេខ៥ ដើម្បីសម្រួលដល់បងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរទៅជួបជុំគ្រួសារបានឆាប់រហ័ស និងប្រកបដោយសុវត្ថិភាព ។
លោក សុខ ពេញវុធ អញ្ជើញដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ចុះសម្រួលចរាចរនៅតំបន់គល់ស្ពានជ្រោយចង្វារ
ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat» | www.kap-news.com
Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55
Filed in: ព័ត៌មានជាតិ






