ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តកំពត បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យ ជាង១ម៉ឺនក្បាលដីជូនពលរដ្ឋ ក្នុងស្រុកទឹកឈូ ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា!

​លោក​ឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ​ស្នងការ​នគរបាល បន្ទាយមានជ័យ​បាន​អញ្ជើញ​ចូលរួម​គោរព​ទង់ជាតិ​ដោយ​បាន​ប្រសាសន៍​ទៅកាន់​កងកម្លាំង​ត្រូវ​បន្ត​អនុវត្ត​ការងារ​ជា​ប្រចាំ​.!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បន្ទាយមានជ័យ ៖ នា​ព្រឹក​ថ្ងៃ​ច័ន្ទ ១២​រោច ខែ​ភទ្របទ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែ​កញ្ញា ឆ្នាំ​២០២០ លោក​ឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​អញ្ជើញ​ចូលរួម ពិធី​គោរព​ទង់ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ណែនាំ​ដល់​កងកម្លាំង​អោយ​បន្ត​អនុវត្ត​ការងារ​ប្រចាំថ្ងៃ​អោយបាន​ល្អ​បន្ថែមទៀត ជាពិសេស​គោរព​វិន័យ​០០៦​របស់​កងកម្លាំង​នគរបាលជាតិ​បាន​ល្អ ។​

លោក​ឧត្តមសេនីយ៍ត្រី​សិទ្ធិ ឡោះ បាន​បន្ថែមទៀតថា ត្រូវមាន​សាមគ្គីភាព​ផ្ទៃក្នុង រួម​គ្នា​សហការ​គ្នា​ល្អ​លើ​ការបំរើ​ប្រជាពលរដ្ឋ​ឱ្យ​អស់ពី​ចិត្ត ។​

លោកស្នងការ​បាន​ក្រើនរំលឹក ដល់​មន្ត្រី​តាម​មូលដ្ឋាន​ថា ប្រសិន​មាន​បងប្អូន​ប្រជាពលរដ្ឋ​មក​សុំ​ការអន្តរាគមន៍ គឺ​ត្រូវតែ​មាន​វត្តមាន​នគរ​បាល​ប្រចាំការ និង​ត្រូវ​ទទួល​ពួកគាត់​
២៤​ម៉ោង​លើ​២៤​ម៉ោង​ដើម្បី​នឹង​ការឆ្លើយតប​ដោយ​វិជ្ជាជីវៈ​ខ្ពស់ មិន​ត្រូវ​ធ្វើឱ្យ​ពលរដ្ឋ​មានការ​អាក់​អន់លើ​ការផ្តល់​ព័ត៌មាន​ណា​ផងដែរ​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.