(ភ្នំពេញ)៖នៅថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២០ គិតត្រឹមម៉ោង១៦:៣០ នាទី ដោយមានការបញ្ជាផ្ទាល់ពី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សមាសភាពចូលរួម លោក យស យុទ្ធី អភិបាលរងខណ្ឌ លោក នី សាមិត្ត ប្រធានការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈខណ្ឌដូនពេញ លោក មុត ប៊ុនថន អនុប្រធានការិយាល័យ លោក ជួន ចិត្រ អធិការរងខណ្ឌ លោក គីម វុត្ថា ប្រធានផ្នែកប្រជាការពារខណ្ឌ លោក ម៉ៅ ពោធិ លោក កែម ហេង លោក ហោ ហឿន អនុប្រធានផ្នែក ចុះអនុវត្តការងារដូចខាងក្រោម÷
១/.ដាក់កម្លាំងចុះរៀបចំ អនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់តាមតម្រាយផ្លូវថ្នាក់ដឹកនាំហុងកាត់។
២/.បែងចែកកម្លាំងទប់ស្កាត់ការតវ៉ាបង្កភាពអនាធិបតេយ្យនៅមុខសាលាឧទ្ទរ តិរវិថីព្រះស៊ីសុវត្ថិ សង្កាត់ចតុមុខ។
៣/.បែងចែកម្លាំងចុះរៀបចំសន្តិសុខ អនាម័យ សណ្តាប់ធ្នាប់ក្នុងពិធីកាន់បិណ្ឌភ្ជុំបិណ្ឌ នៅតាមវត្តក្នុងមូលដ្ឋានខណ្ឌ។
៤/.ចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវក្នុងមូលដ្ឋានខណ្ឌដូនពេញមាន មហាវិថី ព្រះមុនីវង្ស មហាវិថី ព្រះនរោត្តម មហាវិថី ព្រះសីហនុ មហាវិថី ព្រះស៊ីសុវត្ថិ ផ្លូវលេខ ៤៧ ៨២ ៨០ ជុំវិញវត្តព្រះពុទ្ឌឃោសាចារ្យ ជាលទ្ធផល÷
-អប់រំណែនាំហាមមិនឱ្យមានការលក់ដូរលើចិញ្ចើមផ្លូវសាធារណៈ
៥/-សហការជាមួយភ្នាក់ងារអនាម័យសង្កាត់ទាំង១១ ចុះប្រមូលសំរាមសេសសល់ និងបាញ់ទឹកលាងសំអាតតាមដងផ្លូវ និងដេប៉ូសំរាមបណ្តោះអាសន្នមានមហាវិថី ព្រះមុនីវង្ស ព្រះនរោត្តម ព្រះសុរាម្រិត ព្រះសីហនុ ៩៣ ៦៨ ៧២ ៦១ ៦៣ ១១៨ ១២៦ ៥៣ ១៣៦ ១៤៤ ១៥៤ ១៧២ ១៧៨ ១៧៤ ៦១ ៦៣ ១១៨ ១២៦
៦/.ប្រើម៉ាស៊ីនបូមដី ស្លឹកឈើ សំរាម សម្អាតនៅសួនមុខព្រះបរមរាជវាំង រហូតដល់សួនមុខផ្សាររាត្រី។
អាជ្ញាធរខណ្ឌដូនពេញបន្តចុះរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន បាញ់លាងសំអាតតាមដងផ្លូវ និងប្រមូលសំរាម
ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat» | www.kap-news.com
Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55
Filed in: ព័ត៌មានជាតិ










