ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ

​សម្ដេច ស ខេង នឹង​លោក​ជំទាវ ព្រម​ទាំង​ថ្នាក់​ដឹង​នាំ បាន​បន្ត​អញ្ជើញ​ចូលរួម​ពិធី​បុណ្យកាន់បិណ្ឌ​វេន​ទី​៦ នៅ​វត្តបុទ​ម​វ​តីរា​ជរា​រាម សង្កាត់​ចតុមុខ ខណ្ខដូនពេញ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​) ÷​នៅ​ព្រឹក​ថ្ងៃ​អង្គារ ៦​រោច ខែ​ភទ្របទ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​៨ ខែ​កញ្ញា ឆ្នាំ​២០២០​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​លោកជំទាវ ញ៉ែម សា​ខន ស ខេង បុត្រាបុត្រី ចៅប្រុស​ចៅស្រី ក្រុមគ្រួសារ ព្រមទាំង​ឯកឧត្តម លោកជំទាវ ជា​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​ស៊ីវិល និង​នគរបាល​ជាតិ​គ្រប់​ជាន់ថ្នាក់​នៃ​ក្រសួង​មហាផ្ទៃ បាន​បន្ត​អញ្ជើញ​ចូលរួម​ពិធី​បុណ្យកាន់បិណ្ឌ​វេន​ទី​៦ នៅ​វត្តបុទ​ម​វ​តីរា​ជ​វ​រា​រាម ស្ថិតក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ​ជូន​ដួង​វិញ្ញាណក្ខន្ធ​លោក​អ្នកមានគុណ បុព្វបុរស​ជាតិ មន្ត្រីរាជការ នគរបាល យុទ្ធជន យុទ្ធ​នារី ដែល​បាន​ពលី និង​ទទួលមរណភាព​ទៅកាន់​លោក​ខាងមុខ​។​

​ក្នុង​ទិវា​ប្រកប​ដោយ​មហាកុសល​នៃ​ពិធី​បុណ្យកាន់បិណ្ឌ​វេន​ទី​៦ នៅ​វត្តបុទ​ម​វ​តីរា​ជ​វ​រា​រាម​នេះដែរ សម្ដេច​ក្រឡាហោម ស ខេង និង​លោកជំទាវ ញ៉ែម សា​ខន ស ខេង បុត្រាបុត្រី ចៅប្រុស​ចៅស្រី ព្រមទាំង​ក្រុមគ្រួសារ បាន​អញ្ជើញ​ធ្វើ​ពិធីសែនព្រេន​ម្ហូបអាហារ មាន​បាយទឹក​នំចំណី បារី​ម្លូ​ស្លា អម​ដោយ​ទៀនធូប​ផ្កា​ភ្ញី​ដ៏​ប្រពៃ ដើម្បី​ឧទ្ទិស​ជូន​ចំពោះ​មាតា និង​បិតា​បង្កើត​របស់​សម្ដេច នៅក្នុង​ចេតិ​ដ៏ត្រជាក់ត្រជុំ​ឧត្តុងឧត្តម​ដែល​ស្ថិត​នៅក្នុង​បរិវេ​ណ​វត្តបុទ​ម​វត្តី​រាជវ​រាម ទៅ​តាម​ប្រពៃណី​ទំនៀម​ទំលាប់​ដូនតា នា​ដូវ​កាលបិ​ណ្ឌ​ភ្ជុំដ៏​ជ្រះថ្លា និង​រីករាយ​នេះ​។​

​នៅក្នុង​ឱកាស​ប្រកបដោយ​សេចក្ដី​ជ្រះថ្លា​នោះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​លោកជំទាវ ញ៉ែម សា​ខន ស ខេង បាន​បន្ត​អញ្ជើញ​បូជា​ទៀន ធូប ផ្កា ភ្ញី និង​គ្រឿង​សក្ការៈ​ថ្វាយ​ព្រះ​រតនត្រ័យ វត្ថុ​សក្ដិ​សិទ្ធ​ក្នុង​លោក ទេព្តា​អភិបាល​រក្សា​ទី​អារាម​វត្តបុទ​ម​វ​តីរា​ជ​វ​រា​រាម និង​បន្ត​ប្រារព្ធ​កិច្ច​នមស្ការ​ព្រះ​រតនត្រ័យ សមាទានសីល ដោយ​មាន​ព្រះសង្ឃ​និមន្ត​ស្វាធ្យាយ​ព្រះ​សត្តប្បករណាភិធម្ម​បង្សុកូល រាប់បាត្រ វេ​ភត្តាហារ ព​ហូ​ដារ​ឆ្លង និង​ផ្សាយ​ផល្លា​អានិ​សង្ឃ​ជូន​លោក​អ្នក​មាន​គុណ បុព្វបុរស​ជាតិ វីរៈ​ជនជាតិ មន្ត្រីរាជការ​ស៊ីវិល នគរបាល យុទ្ធជន យុទ្ធ​នារី ជា​អ្នក​មាន​គុណូប្បការៈ​ចំពោះ​ជាតិ និង​ប្រជាជន​កម្ពុជា ដែល​បាន​ពលី និង​ទទួលមរណភាព​ទៅកាន់​លោក​ខាងមុខ​។​

​សូមបញ្ជាក់​ថា ភ្ជាប់​នឹង​ចង្ហាន់​បិណ្ឌ​បាត្រ ថ្វាយ និង​ប្រគេន​សម្ដេច ព្រះ​រាជាគណៈ ព្រះ​មន្ត្រី​សង្ឃ និង​ព្រះសង្ឃ​ក្នុង​ពិធី​ឆ្លង​កាន់បិណ្ឌ​វេន​ទី​៦​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​លោកជំទាវ ញ៉ែម សា​ខន ស ខេង ព្រមទាំង​ឯកឧត្តម លោកជំទាវ ជា​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​ស៊ីវិល និង​នគរបាល​ជាតិ​គ្រប់​ជាន់ថ្នាក់​នៃ​ក្រសួង​មហាផ្ទៃ ក៏​បាន​ថ្វាយ និង​ប្រគេន​នូវ​ទេយ្យទាន គ្រឿង​បរិក្ខា ព្រមទាំង​បច្ច័យ ថ្វាយ ប្រគេន សម្ដេច ព្រះរាជ​គណៈ ព្រះ​មន្ត្រី​សង្ឃ និង​ព្រះសង្ឃ និង​មួយអន្លើ ទៀត ក៏​បាន​ប្រគេន​បច្ច័យ និង​គ្រឿង​បរិក្ខា​សម្រាប់​ការកសាង​ទី​សេនា​សេនៈ និង​ទ្រទ្រង់​ទី​អារាម​វត្តបុទ​ម​វ​តីរា​ជ​វ​រា​រាម​ផងដែរ​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.