ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ ==> ម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការលើអ្នកនាំសាច់បង្កកពីថៃ និងតាមរកមុខមន្ត្រីគប់គិត ==> ប្រសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពរោងចក្រ DSS ខេត្តបាត់ដំបង ==> សម្ដេចតេជោ ហ៊ុន សែន ណែនាំឱ្យស្រាវជ្រាវរក អ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា​ ព្រមទាំងណែនាំឱ្យអ្នករកស៊ីបែបនេះ ដកខ្លួនជាបន្ទាន់ ==> អភិបាលខេត្តរតនគិរី ដឹកនាំប្រជុំបូកសរុបការងារ ចុះត្រួតពិនិត្យ និងធ្វើរដ្ឋបាលចំហរប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ព្រមទាំង​ក្រុមគ្រួសារ អមដំណើរ​ដោយ​ថ្នាក់ដឹកនាំ​-​មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់ និង​ពុទ្ធបរិស័ទ​ជាច្រើន​នាក់ បាន​អញ្ជើញ​បូជា​ទៀន ធូប ផ្កា​ភ្ញី ថ្វាយ​ព្រះ​រតនត្រ័យ និង​នាំយក​នូវ​គ្រឿងឧបភោគ​-​បរិភោគ ចង្ហាន់​បិណ្ឌ​បាត្រ និង​បច្ច័យ ទៅ​កាន់បិណ្ឌ​ទី ៤ នៅ​វត្ត​លង្កា​ព្រះកុសុមា​រាម ដែល​ស្ថិតនៅ​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ពិធី​នេះ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ អាទិត្យ ៤​រោជ ខែ​ភទ្របទ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ៦ ខែ​កញ្ញា ឆ្នាំ​២០២០ ត្រូវ​នឹង​វេន​កាន់បិណ្ឌ​ទី​៤ ស្របពេល​ដែល​ប្រជាពលរដ្ឋ​ជា​ពុទ្ធសាសនិកជន​ទូទាំង​ប្រទេស​កម្ពុជា កំពុង​ចូលរួម​សប្បាយ រីករាយ​ប្រកប​ដោយ​សទ្ធា​ជ្រះថ្លា ក្នុង​ការនាំយក​នូវ​ទេយ្យទាន និង​គ្រឿងឧបភោគ​-​បរិភោគ ទៅ​វេរ​ប្រគេន ព្រះសង្ឃ​នៅ​គ្រប់​ទី​អារាម​ទូទាំងប្រទេស ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ​ដល់​ដួង​វិញ្ញាណក្ខន្ធ​ជីដូន​ជីតា បុព្វការី​ជន ញាតិ​ការ​ទាំង​៧​សន្តាន ដែល​បាន​ចែក​ឋាន​ទៅកាន់​បរលោក​។​

​សូមបញ្ជាក់​ថា ទេយ្យទាន និង​ទេយ្យវត្ថុ របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ព្រមទាំង​បុត្រា បុត្រី ចៅប្រុស ចៅស្រី ក្នុងឱកាស​កាន់បិណ្ឌ​វេន​ទី​៤ នា​វត្ត​លង្កា​ព្រះកុសុមា​រាម រួម​មាន​ដូចខាងក្រោម ៖
១/ ទេយ្យវត្ថុ ចំនួន ១៤​មុខ ៖ អង្ករ មី ត្រីខ ស្ករស តែ ទឹកដោះគោ​ខាប់ មៀន​កំប៉ុង អូ​វ៉ាន់​ទីន ទឹកក្រូច ទឹកបរិសុទ្ធ ត្រីងៀត សាច់ក្រក អាល់​កុល និង​ម៉ាស់​ពាក់​មុខ​។
២/ បច្ច័យ​កាន់បិណ្ឌ ចំនួន ៥​លាន​រៀល និង​បច្ច័យ​រៀបចំ​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​។
៣/ ទេយ្យទាន​ប្រគេន​ព្រះសង្ឃ ១៧០​អង្គ ក្នុង​មួយ​អង្គៗ ទទួលបាន ទេយ្យវត្ថុ ១​កញ្ចប់ និង​បច្ច័យ ៥​ម៉ឺន​រៀល​។
៤/ ជូន​យាយជី តាជី ១៥០​នាក់ ក្នុង​ម្នាក់ៗ ទទួលបាន ក្រណាត់ស ១​ដុំ និង​ថវិកា ៥​ម៉ឺន​រៀល​។

​ដោយឡែក បច្ច័យ​ចូលរួម​ពី​ពុទ្ធបរិស័ទ​ក្នុង​ឱកាស​នេះ​មាន​សរុប​ចំនួន ១៨,៥៧០,០០០​រៀល និង ៦,២២០​ដុល្លារ​អាមេរិក ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.