ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

អភិបាលខេត្តរតនគិរី ដឹកនាំប្រជុំបូកសរុបការងារ ចុះត្រួតពិនិត្យ និងធ្វើរដ្ឋបាលចំហរប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

អភិបាលខេត្តរតនគិរី ដឹកនាំប្រជុំបូកសរុបការងារ ចុះត្រួតពិនិត្យ និងធ្វើរដ្ឋបាលចំហរប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

រតនគិរី៖ លោក ញ៉ែម សំអឿន ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំបូកសរុបការងារចុះប្រតិបត្តិការស្រាវជ្រាវ រុករក ឆែកឆេរ ត្រួតពិនិត្យ និងបង្ក្រាបបទល្មើស Online Scams តាមរយៈការធ្វើរដ្ឋបាលចំហរនៅតាមក្រុមហ៊ុន សហគ្រាស សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួល និងទីតាំងរស់នៅប្រមូលផ្តុំ នៅទូទាំងខេត្ត បានចំនួនសរុប ២៤០លើក ស្មើនឹង ២៤០ទីតាំង។

លោក វ៉ាន់ សោភា អភិបាលរងខេត្ត អនុប្រធានអចិន្ត្រៃយ៍ និងជាប្រធានលេខាធិការដ្ឋាន នៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ រដ្ឋបាលខេត្តបានប្រើប្រាស់កម្លាំងសរុបចំនួន ៩៩៧នាក់ ចុះត្រួតពិនិត្យជនបរទេសសរុបចំនួន ១.៨៧០នាក់ (ស្រី ៣៤៤នាក់) ស្មីរនឹង១៨សញ្ជាតិ រួមមាន៖ ជនជាតិចិន វៀតណាម ហ្វីលីពីន ឥណ្ឌា ស្វីស អាមេរិក អង់គ្លេស បារាំង ជប៉ុន អ៊ីតាលី កូរ៉េ អូស្ត្រាលី ប៉ាពូយូគីណេ ប៊ែលហ្សិក ម៉ាឡេស៊ី ស្កុតលែន ថៃ និងឡាវ (មានឯកសារស្របច្បាប់ គ្រប់គ្រាន់)។

លោកថា នៅក្នុងអំឡុងកិច្ចសហប្រតិបត្តិការស្រាវជ្រាវ រុករក ឆែកឆេរ ត្រួតពិនិត្យ និងការធ្វើរដ្ឋបាលចំហរ ដែលមានរយៈពេល ២សប្តាហ៍ចុងក្រោយនេះ កម្លាំងសមត្ថកិច្ចមិនបានជួបប្រទះសកម្មភាព ឬរូបភាព ណាមួយមានការសង្ស័យជាប់ពាក់ព័ន្ធនឹងបទល្មើសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ឡើយ។

ថ្លែងក្នុងឱកាសនេះលោក ញ៉ែម សំអឿន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងក្រុង-ស្រុកទាំង៩ ដែល បានបើកប្រតិបត្តិការស្រាវជ្រាវ រុករក ឆែកឆេរ ត្រួតពិនិត្យ Online Scams និងធ្វើរដ្ឋបាលចំហរទទួលបានជោគជ័យ។

លោកអភិបាលខេត្ត បានជំរុញឲ្យបន្តការផ្សព្វផ្សាយច្បាប់ អនុក្រឹត្យ បទបញ្ជា និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ, បន្តការឆែកឆេរ រុករក ត្រួតពិនិត្យ និងការធ្វើរដ្ឋបាលចំហរនៅតាមក្រុមហ៊ុន រោងចក្រ សហគ្រាស កាស៊ីណូ សណ្ឋាគារ ផ្ទះសំណាក់ និងទីតាំងរស់នៅប្រមូលផ្តុំ ព្រមទាំងការត្រួតពិនិត្យ តាមគោលដៅទាំង២តាមដងផ្លូវ (ព្រំប្រទល់ខេត្តមណ្ឌលគិរី និងខេត្តស្ទឹងត្រង), ពង្រឹងការត្រួតពិនិត្យ ឆែកឆេរ នៅតាមតំបន់ដែល មានភូមិសាស្ត្រស្មុគ្រស្មាញ ដែលពួក ឧក្រិដ្ឋជនអាចបំបែកខ្លួនជាក្រុមតូចៗសម្ងំលាក់ខ្លួនប្រព្រឹត្តបទល្មើស ឬរត់គេចខ្លួនពីសមត្ថកិច្ច។

ដោយឡែកទាក់ទងនឹងទំនិញថៃ លោកឲ្យសមត្ថកិច្ចពាក់ព័ន្ធតាមក្រុងស្រុក ត្រូវធ្វើការចុះតាមទីហាងទំនិញ និងផ្សារនានាដើម្បី ទប់ស្កាត់កុំឲ្យមានការលក់ទំនិញរបស់ថៃខុសច្បាប់៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.