ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦

អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នៅថ្ងៃចន្ទទី១៥ ខែមិថុនា ឆ្នាំ២០២៦នេះ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង បានរៀបចំពិធីអបអរសាទរ «ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩» យ៉ាងគគ្រឹកគគ្រេង ក្រោមប្រធានបទ «TVET ផ្តល់ជំនាញការងារ និងប្រាក់ចំណូល»។
ពិធីដ៏មានសារៈសំខាន់នេះ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក ម៉ែន អេង អភិបាលរងខេត្ត
តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាលក្រុង-ស្រុក លោកនាយកវិទ្យាស្ថាន លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ តំណាងក្រុមហ៊ុន សហគ្រាស ព្រមទាំងសិស្សានុសិស្ស និងនិស្សិតយ៉ាងច្រើនកុះករ។

នៅក្នុងឱកាសនោះដែរ​ លោកអភិបាលរងខេត្ត បានថ្លែងទៅកាន់អង្គពិធីទាំងមូល ដោយបានគូសបញ្ជាក់ថា ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) គឺជាសសរស្តម្ភដ៏មានសារៈសំខាន់មិនអាចខ្វះបាន ក្នុងការអភិវឌ្ឍធនធានមនុស្ស ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន និងទៅអនាគត។ លោកបានបន្ថែមថា ស្របតាមប្រធានបទឆ្នាំនេះ «TVET ផ្តល់ជំនាញការងារ និងប្រាក់ចំណូល» គឺពិតជាឆ្លុះបញ្ចាំងពីតថភាពសង្គម ដែលយុវជនមានជំនាញពិតប្រាកដនឹងទទួលបានឱកាសការងារខ្ពស់ មានលំនឹងសេដ្ឋកិច្ចគ្រួសារ និងរួមចំណែកយ៉ាងសកម្មក្នុងការជម្រុញកំណើនសេដ្ឋកិច្ចជាតិ ក៏ដូចជាសេដ្ឋកិច្ចនៅក្នុងខេត្តស្វាយរៀងផ្ទាល់។

លោក ម៉ែន អេង ក៏បានជម្រុញនិងលើកទឹកចិត្តដល់ប្អូនៗសិស្សានុសិស្ស និស្សិតទាំងអស់ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ក្រេបជញ្ជក់ចំណេះដឹង និងជំនាញបច្ចេកទេសទាំងនេះឱ្យបានច្បាស់លាស់ ដើម្បីក្លាយជាកម្លាំងពលកម្មមានជំនាញខ្ពស់ និងមានភាពប្រកួតប្រជែងនៅក្នុងយុគសម័យឌីជីថល បង្កើតឱកាសមាសសម្រាប់ខ្លួនឯង និងសង្គមជាតិទាំងមូល។

បន្ទាប់ពីកម្មវិធីផ្លូវការ លោកអភិបាលរងខេត្ត រួមជាមួយគណៈប្រតិភូ និងភ្ញៀវកិត្តិយសទាំងអស់ បានអញ្ជើញដើរទស្សនាការតាំងពិព័រណ៍ស្នាដៃ និងបច្ចេកវិទ្យារបស់និស្សិតនៃវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង។ នៅក្នុងការតាំងពិព័រណ៍នោះ លោកអភិបាលរងខេត្ត បានបង្ហាញការចាប់អារម្មណ៍ និងកោតសរសើរយ៉ាងខ្លាំងចំពោះគំនិតច្នៃប្រឌិត និងសមត្ថភាពរបស់ប្អូនៗនិស្សិត ដែលបានបង្កើតឡើងនូវសមិទ្ធផលបច្ចេកវិទ្យាទំនើបៗ។

ពិធីអបអរសាទរទិវាជាតិ TVET លើកទី៩ នេះ បានបញ្ចប់ទៅក្រោមបរិយាកាសស្និទ្ធស្នាល រីករាយ និងសាមគ្គីភាពខ្ពស់ ព្រមទាំងបានបន្សល់ទុកនូវរូបភាពអនុស្សាវរីយ៍រួមគ្នាយ៉ាងមានអត្ថន័យ រវាងថ្នាក់ដឹកនាំខេត្ត គណៈគ្រប់គ្រងវិទ្យាស្ថាន និងប្អូនៗយុវជនជំនាន់ក្រោយ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.