ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ណែនាំឱ្យស្រាវជ្រាវរក អ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា​ ព្រមទាំងណែនាំឱ្យអ្នករកស៊ីបែបនេះ ដកខ្លួនជាបន្ទាន់

សម្ដេចតេជោ ហ៊ុន សែន ណែនាំឱ្យស្រាវជ្រាវរក អ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា​ ព្រមទាំងណែនាំឱ្យអ្នករកស៊ីបែបនេះ ដកខ្លួនជាបន្ទាន់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(បាត់ដំបង)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦នេះ បានណែនាំឱ្យស្រាវជ្រាវ រកអ្នកពាក់ព័ន្ធនឹងនាំសាច់បង្កករបស់ថៃ ចូលកម្ពុជា ដោយក្នុងនោះ សូម្បីតែអ្នកបើកឡាន ក៏មិនឱ្យរួចខ្លួនដែរ។

ការណែនាំបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចុះត្រួតពិនិត្យរោងចក្រផលិតឯកសណ្ឋានយោធា DSS នៅក្នុងខេត្តបាត់ដំបង នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦។

សម្តេចតេជោ ហ៊ុន សែន​ បានបញ្ជាក់យ់ាងដូច្នេះថា «ខ្ញុំប្រកាសពីកន្លែងនេះទៅ រកឃើញនូវសាច់បង្កក ដែលចេញពីថៃចូលកម្ពុជា ធ្លាយដល់ភ្នំពេញ ស្រាវជ្រាវអត់ឲ្យមានរួចខ្លួនទេ ហើយប្រមូលទាំងអ្នកបើកឡាន និងអ្នកពាក់ព័ន្ធទាំងអស់»។

សម្តេចតេជោ ហ៊ុន សែន បានផ្ដាំទៅអភិបាលរាជធានីភ្នំពេញ និងអគ្គស្នងការនគរបាលជាតិ ត្រូវបើកការស៊ើបអង្កេត ស្វែងរកអ្នកដែលពាក់ព័ន្ធ។ បន្ថែមពីនោះទៀត សម្តេចតេជោ ហ៊ុន សែន ក៏បានប្រាប់ឱ្យអ្នកលក់សាច់បង្កកពីប្រទេសថៃ ឱ្យដកខ្លួនជាបន្ទាន់ និងឈប់ប្រកបមុខរបរនេះទៀត។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ថៅកែដែលនាំឱ្យសាច់បង្កកថៃ ចូលមកកម្ពុជា សម្តេចនឹងជួបផ្ទាល់ សួរចម្លើយឱ្យដឹងថា នរណាដែលអនុញ្ញាតឱ្យនាំចូលមកកម្ពុជា ហើយនាំយកមកពីណា ព្រោះខាងថៃ ថាកម្ពុជាលួចនាំចូលរបស់គេ។

ថ្លែងក្នុងឱកាសសំណេះសំណាលជាមួយមន្ត្រីក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានា នៅខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសចាត់វិធានការ លើក្រុម​ឈ្មួញនាំសាច់បង្កកពី​ប្រ​ទេស​​ថៃផងដែរ។

សម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការ មិនត្រឹម​អ្នកនាំ​ចូលនោះទេ គឺសម្តេច នឹងចាត់វិធានការចំពោះ​មន្ត្រី ដែលបានគប់គិតជាមួយឈ្មួញ ដែលនាំសាច់​បង្កកទាំងនេះចូលមក​កម្ពុជា។ សម្តេចតេជោថែមទាំងបញ្ជាក់ទៀតថា សម្តេចនឹងហៅឈ្មួញមកសួរដោយផ្ទាល់ រកមុខមន្ត្រី​ដែល​ពាក់ព័ន្ធការនាំសាច់បង្កកទាំងនេះ ចូលមកកម្ពុជា។

សម្តេចតេជោ បានបញ្ជាក់ទៀតថា សម្តេចនឹងតាមរកមុខរាល់ឈ្មួញ ដែលនាំទំនិញពីប្រទេស​ថៃ។ សម្តេចតេជោ បានចាត់ទុកវិធានការនេះ ជាការឆ្លើយតបនឹងវិធានការរបស់ថៃ ដែលបានធ្វើសកម្មភាព ដាក់សម្ពាធសេដ្ឋកិច្ចកម្ពុជា តាមរយៈការប្រកាសកាត់ផ្តាច់ថាមពលអគ្គិសនី បិទការនាំប្រេងមកកម្ពុជា តាំងពីពេលមានបញ្ហាព្រំដែនដំបូងៗ។

សម្តេចតេជោ ក៏បានបញ្ជាក់ថា រយៈពេលមួយឆ្នាំហើយ ដែលថៃបានបិទព្រំដែនជាមួយកម្ពុជា តែមិនបានបង្កបញ្ហាណាមួយ មកលើកម្ពុជាពាក់ព័ន្ធបញ្ហាទំនិញនោះទេ។ តែផ្ទុយទៅវិញ ថៃ បានបាត់បង់ថវិកាប្រមាណ១០ពាន់លានដុល្លារ តាមរយៈការលក់ទំនិញមកកម្ពុជា៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.