នាព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០ អាវុធហត្ថរាជធានីភ្នំពេញបានចេញម៉ូតូកង់បីចំនួន១០០គ្រឿង រត់លើផ្លូវ ដូចសព្វមួយដង ដើម្បីត្រួតពិនិត្យលក្ខណៈបច្ចេកទេស រឺដាស់ម៉ាស៊ីន សាកអាគុយ និង ពង្រឹងដៃចង្កូត ប្រកបដោយសណ្តាប់ធ្នាប់។ ជានិច្ចកាល អាវុធហត្ថរាជធានីភ្នំពេញ ក្រោមការដឹកនាំបញ្ជាពីឧត្តមសេនីយ៍ឯក រ័ត្ន ស្រាង មេបញ្ជាការរងនកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ តែងតែម្ចាស់ការទទួលខុសត្រូវ ត្រៀមលក្ខណៈជាស្រេចទាំងកម្លាំងប្រតិបត្តិការ មធ្យោបាយ សម្ភារៈ ដើម្បីទុកប្រើប្រាស់ពេលមានហេតុការចាំបាច់ជាយថាហេតុផ្សេងៗ ក៏ដូចជាចេញបំពេញបេសកកម្មតាមបទបញ្ជាថ្នាក់លើផងដែរ៕
#PhnomPenhGRK
អាវុធហត្ថរាជធានីភ្នំពេញចេញម៉ូតូកង់បី១០០គ្រឿងត្រួតពិនិត្យលក្ខណៈបច្ចេកទេស!
ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat» | www.kap-news.com
Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55
Filed in: ព័ត៌មានជាតិ










