ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ ==> ម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការលើអ្នកនាំសាច់បង្កកពីថៃ និងតាមរកមុខមន្ត្រីគប់គិត ==> ប្រសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពរោងចក្រ DSS ខេត្តបាត់ដំបង ==> សម្ដេចតេជោ ហ៊ុន សែន ណែនាំឱ្យស្រាវជ្រាវរក អ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា​ ព្រមទាំងណែនាំឱ្យអ្នករកស៊ីបែបនេះ ដកខ្លួនជាបន្ទាន់ ==> អភិបាលខេត្តរតនគិរី ដឹកនាំប្រជុំបូកសរុបការងារ ចុះត្រួតពិនិត្យ និងធ្វើរដ្ឋបាលចំហរប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

សាលា​រាជធានី​ភ្នំពេញ មិន​អនុញ្ញាត​ឲ្យ​មនុស្ស​មួយ​ក្រុម​ធ្វើបាតុកម្ម​នោះឡើយ ក្រោម​ហេតុផល​មិន​កំណត់​សមាសភាព និង​អ្នកចូលរួម​ច្បាស់លាស់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ រដ្ឋបាល​រាជធានី​ភ្នំពេញ មិន​អនុញ្ញាត​ឲ្យ​មនុស្ស​មួយ​ក្រុម​ដឹកនាំ​ដោយ​លោក មាន ព្រហ្ម​មុនី លោក ថា ឡា​វី និង​កញ្ញា អេង ម៉ាឡៃ ធ្វើ​បាតុកម្ម​ដោយ​អហិង្សា​នោះទេ ដែល​ពួកគេ​ធ្វើ​នឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃ​ទី​០៧ ដល់​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០២០ នៅ​ទីលាន​ប្រជាធិបតេយ្យ​។ នេះ​បើ​តាម​សេចក្ដីជូនដំណឹង​មួយ ចុះ​ថ្ងៃ​ទី ០២​ខែ​កញ្ញា ឆ្នាំ​២០២០ របស់​សាលា​រាជធានី​ភ្នំពេញ ។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បង្ហាញ​ពី​មូលហេតុ​ដែល​ពុំ​អនុញ្ញាត​ឲ្យ​ថា ក្រុម​អ្នក​គ្រោង​ធ្វើ​បាតុកម្ម​មិន​អាច​កំណត់​សមាសភាព និង​ចំនួន​អ្នកចូលរួម​បានច្បាស់លាស់ ដែល​ការធ្វើ​បាតុកម្ម​នេះ​នឹង​អាច​បង្ក​គ្រោះ​ថ្នាក់​ណាមួយ ឬ​នឹង​អាច​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សន្ដិសុខ សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​សង្កត់ធ្ងន់ថា ក្នុង​ករណី​លោក លោកស្រី មិន​គោរ​តាម​ស្មារតី​កិច្ចប្រជុំ ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០២០ ត្រូវ​ទទួលខុសត្រូវ​ទាំងស្រុង​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.