ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង

​ឯកឧត្តម ឃួ​ង ស្រេង​៖ ខណ្ឌ​ណា​មាន​លួច​បើក​ក្លឹប​កម្សាន្ត និង​ខារ៉ាអូខេ ត្រូវ​ទទួលខុសត្រូវ​ចំ​ពោះ​មុខ​ក្រសួង​មហាផ្ទៃ និង​រាជរដ្ឋាភិបាល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ឯកឧត្តម ឃួ​ង ស្រេង បាន​ព្រមាន​ថា បើសិនជា​នៅ​ក្នុង​ខណ្ឌ​ណាមួយ មាន​លួច​បើក​ក្លឹប​កម្សាន្ត និង​ខារ៉ាអូខេ ដោយ​មាន​ភ្ញៀវ​ចូល​យ៉ាង​ពពា​ក់ព​ពួន ហើយ​ត្រូវ​បាន​កងកម្លាំង​មាន​សមត្ថកិច្ច​របស់​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ ធ្វើការ​បង្ក្រាប​បាន​ជាក់​ស្ដែង​នោះ អភិបាល​ខណ្ឌ​នោះ​នឹង​មាន​បញ្ហា​ជាមួយ​ក្រសួងមហាផ្ទៃ និង​រាជរដ្ឋាភិបាល​។​

​ការលើកឡើង​របស់​ឯកឧត្តម ឃួ​ង ស្រេង បែប​នេះ​បាន​ធ្វើឡើង នា​រសៀល​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០២០​នេះ ក្នុង​កិច្ចប្រជុំ​ស្តីពី​វិធានការ​ទប់ស្កាត់កា​ររីក​រាលដាល​នៃ​ជំងឺ COVID-19 តាម​ក្លឹប​កម្សាន្ត និង​ខារ៉ាអូខេ ក្នុង​រាជធានី​ភ្នំពេញ នៅ​សាលា​រាជធានី​ភ្នំពេញ ដោយ​មាន​ការចូលរួម​ពី​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ និង​មន្ទីរ​ពាក់ព័ន្ធ​មួយចំនួនទៀត​។​

​ឯកឧត្តម ឃួ​ង ស្រេង បាន​លើកឡើង​ថា អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ ចំណុះឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ត្រូវ​ចុះ​ពិនិត្យ ក្នុង​មូលដ្ឋាន​របស់​ខ្លួន ទៅ​លើ​ទីតាំង​ក្លឹប​កំសាន្ត និង​ខារ៉ាអូខេ​ដែល​បាន​កែប្រែ​ទៅជា​ភោជនីយដ្ឋាន ថា​តើ​ទីតាំង​ទាំង​នោះ បាន​អនុវត្ត​ទៅ​តាម​វិធាន​របស់​ក្រសួង​សុខាភិបាល​ដែរឬទេ​។ ប៉ុន្តែ​ផ្ទុយទៅវិញ បើ​ក្លឹប និង​ខារ៉ាអូខេ​ទាំងនោះ មិន​បាន​ប្រែ​ក្លាយទៅជា​ភោជនីយដ្ឋាន​ទេ តែ​បែរជា​លួច​បើក​ជា​ក្លឹប ខារ៉ាអូខេ ហើយ​ត្រូវបាន​កម្លាំង​មាន​សមត្ថកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ធ្វើការ​បង្ក្រាប​បាន​ជាក់​ស្តែង​នោះ នោះ​អាជ្ញាធរ​ខណ្ឌ​នោះ នឹង​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ក្រសួង​មហាផ្ទៃ និង​រាជរដ្ឋាភិបាល​ហើយ​។​

​ឯកឧត្តម​បន្តថា ក្លឹប​កម្សាន្ត និង​ខារ៉ាអូខេ ដែល​ប្តូរ​ទៅ​ជា​ភោជនីយដ្ឋាន អាជ្ញាធរ​ខណ្ឌ​ត្រូវ​ចុះ​ពិនិត្យមើល​ថា​តើ​បាន​គោរព​តាម​វិធាន របស់​ក្រសួង​សុខាភិបាល​ទេ ដូច​ជា​ការ​លាងដៃ​នឹង​អា​កុល ទឹកស្អាត និង​សាប៊ូ ការពាក់​ម៉ាស់ និង​ការរក្សា​គម្លាត​ពី​គ្នា​ជាដើម​។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ធ្លាប់បាន​លើក​ឡើង​ហើយ​ថា ក្នុងនាម​អាជ្ញាធរ កងកម្លាំង​មាន​សមត្ថកិច្ច ពាក់ព័ន្ធ​នឹង​កូវី​ដ​-១៩​នេះ យើង​កុំ​ហ៊ាន​ពេក ហើយ​ក៏​កុំ​ខ្លាច​ពេក​ដែរ ដែល​ធ្វើឲ្យ​បាត់បង់​ម្ចាស់ការ​។​

​ពាក់ព័ន្ឋ​នឹង​ការប្រែក្លាយពី​ក្លឹប​កំសាន្ត ខារ៉ាអូខេ មក​ជា​ភោជនីយដ្ឋាន ឯកឧត្តម ឃួ​ង ស្រេង ក៏​បាន​ជំរុញ​ដល់​អាជ្ញាធរ​ខណ្ឌ​ទាំងអស់ ត្រូវ​ចុះ​ពិនិត្យថា តើ​បាន​អនុវត្តតាម​វិធាន​របស់​ក្រសួង​សុខាភិបាល បាន​ត្រឹមត្រូវ​ឬទេ​។ ដូចជា​មាន​ដាក់​ម៉ាស៊ីន​វាស់​កំដៅ ត្រូវមាន​អាល់កុល​លាងដៃ ត្រូវ​រៀបចំ​តុ​អាហារ មាន​គម្លាត​អោយបាន​ត្រឹម ។​

​ជាមួយគ្នា​នោះ អភិបាល​រាជធានី​ក៏​បាន​ណែនាំ​ដល់​អភិបាល​គ្រប់​ខណ្ឌ សហការ​ជាមួយ​មន្ទីរ​សុខាភិបាល និង​ផ្សារ ដើម្បី​ចុះ​បាញ់​សម្លាប់​មេរោគ​តាម​ផ្សារ របៀប​វិលជុំ ។​

​ឯកឧត្តម ឃួ​ង ស្រេង បាន​លើកឡើង​ទៀត​ថា ចំពោះ​ផ្សារ​ទំនើប ត្រូវ​មាន​សន្តិសុខ​ចាំ​បើកទ្វារ ត្រូវ​មាន​ម៉ាស៊ីន​វាស់​កំដៅ ត្រូវមាន​អាល់កុល​លាងដៃ ។ ចំណែក​នៅ​តាម​ផ្សារ​រដ្ឋ ប្រធាន​ផ្សារ​ក៏​ត្រូវ​អនុវត្ត​តាម​វិធាន​រប​សើ​ក្រសួង​សុខាភិបាល​នេះ​ដែរ ។​

​ឯកឧត្តម​ក៏​បាន​បញ្ជាក់​ផងដែរ​ថា បញ្ហា​ជំងឺ Covid-19 មិនមែន​ជា​រឿង​របស់​ក្រសួង​សុខា​ពិ​បាល​តែ​មួយ​នោះ​ទេ តែ​វា​ជា​រឿង​របស់​យើងទាំងអស់គ្នា ដែល​ត្រូវ​រួមគ្នា​ក្នុង​ការទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​នេះ​។ អាជ្ញាធរ​ខណ្ឌ​ត្រូវ​ចុះ​តាមដាន​ដល់ទី​តាំងធ្វើ​ចត្តា​ឡី​ស័ក្កិ និង​ដល់​លំនៅដ្ឋាន​ប្រជាពលរដ្ឋ ដែល​ធ្វើ​ចត្តា​ឡី​ស័ក្តិ ហើយ​ធ្វើ​របាយការណ៍ មក​រដ្ឋា​បាល​រាជធានី​ភ្នំពេញ​ជាប្រចាំ​។​

​ឯកឧត្តម​បញ្ជាក់ទៀតថា «​យើង​អាច​ភ្លេចកូ​វីដ​១៩ ប៉ុន្តែ​កូវី​ដ​១៩ មិន​ភ្លេច​យើង​គ្រប់គ្នា​ទេ តែ​ហ៊ាន​ធ្វេសប្រហេស និង​មាន​ហានិភ័យ​ជា​កើតឡើង​ជា​មិន​ខាន​» ជាពិសេស​នៅ​តាម​ផ្សារ​នានា ត្រូវតែ​រៀបចំ​ធ្វើ​អនាម័យ និង​បាញ់​អាកុល​ជាប្រចាំ ដើម្បី​ការពារ​កុំឱ្យ​មាន​ការរីក​រាលដាល នៅក្នុង​សហគមន៍​របស់​យើង ដោយ​ផ្តើម​ការទទួលខុសត្រូវ​ចេញ​ពី​យើង​គ្រប់គ្នា សហគមន៍​យើង និង​ការយកចិត្តទុកដាក់​ខ្ពស់​ពី​អាជ្ញាធរ​មូលដ្ឋាន​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.