ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ឃួង ស្រេង និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ​ មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ​ បានអញ្ជើញចុះសួរសុខទុក្ខកងទ័ព​ នៃកងពលធំអន្តរាគមន៍លេខ៣​ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង... ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យខេត្តកំពង់ស្ពឺ! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត ==> រដ្ឋបាលខេត្តប៉ៃលិន ចេញសេចក្តីប្រកាសព័ត៌មាន​ ស្តីពីការប​ម្រើសេវាដឹក​ជញ្ជូនសាធា​រណៈរថ​យន្តក្រុង ដោយ​មិនគិតថ្លៃ រយៈពេល ​០៥ថ្ងៃ ចាប់​ពីថ្ងៃទី៩ ដ​ល់ថ្ងៃទី​១៣ ខែតុលា ​ឆ្នាំ២០២៦ ក្នុង​ឱកា​ស​ពិធីបុណ្យភ្ជុំបិណ្ឌ ​ប្រពៃ​ណីជាតិខ្មែរ ==> លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព អញ្ជើញចូលរួម "កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី" ==> ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឱ្យរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា​ និងឯកឧត្តមឧត្តមសេនីយ៍ត្រី វ៉ូ វ៉ាន់ឌៀន មេបញ្ជាការយោធាទីក្រុងហូជីមិញ តំណាងឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជេីញចូលរួមក្នុងពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអនុវត្តគម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម” ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម។ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ

ម៉ែ​អា​ម៉េង នៅតែ​បន្ត​នាំចូល​ស្លាបមាន់ ជង្គង់​មាន់ និង​ប្រហិត​ខូច​គុណភាព​ពី​ប្រទេស​សៀម​តាម​អំពើ​ចិត្ត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ឈ្មួញ​ឈ្មោះ ម៉ែ​អា​ម៉េង ល្បីល្បាញ​ខាង​រកស៊ី​នាំចូល​ជង្គង់​មាន់ ស្លាបមាន់ និង​ប្រហិត​ខូច​គុណភាព​ពី​ប្រទេស​សៀម​ចូល​ទឹកដី​ខ្មែរ​តាម​ខេត្តកោះកុង​ជាច្រើន​តោន​ក្នុង​មួយថ្ងៃៗ ដោយ​ពុំ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​បង្ក្រាប​នោះទេ​។ ជាងនេះទៅទៀត​ឈ្មួញ​ឈ្មោះ​ម៉ែ​អា​ម៉េង បាន​នាំ​ចូល​ទំនិញ​គេច​ពន្ធ​និង​ទំនិញ​ខុសច្បាប់​ជាច្រើន​ប្រភេទ​ពី​ប្រទេស​សៀម​តាម​ទូក​ធំៗ​មក​ឡើង​នៅ​ផែ​ក្នុង​តំបន់​ភូមិ​៤ សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ ខេត្ត​កោះកុង​។ ឈ្មួញ​តូចតាច​មួយ​ចំនួន​បាន​អះអាង​ថា​ការ​ដែល​ម៉ែ​អា​ម៉េង ហៅ​យាយ​ប្រហិត ហ៊ាន​នាំចូល​គ្រឿងឧបភោគ​បរិភោគ​ខូចគុណភាព ទំនិញ​គេច​ពន្ធ​និង​ទំនិញ​ខុសច្បាប់​តាម​អំពើ​ចិត្ត គឺ​មាន​ការឃុបឃិត​ជាមួយ​លោក សំ កុសល ប្រធាន​សាខាគយ​ខេត្ត​កោះកុង និង​មន្ត្រីនគរបាល​ជើង​ទឹក​ម្នាក់​ដែល​ជា​សាច់ញាតិ​របស់​ខ្លួន​។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​រស់នៅ​សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ បានឲ្យដឹងថា ស្លាបមាន់ ជង្គង់​មាន់ សាច់មាន់ និង​ប្រហិត​ខូច​គុណភាព​ដែល​ម៉ែ​អា​ម៉េង នាំចូល​ពី​ប្រទេស​សៀម​តាម​ទូក​ធំៗ​នោះ ត្រូវបាន​លើក​ដាក់​រថយន្ត​ធំៗ​ដឹកជញ្ជូន​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៤៨ និង​ផ្លូវជាតិ​លេខ​៤​មក​ចែកចាយ​ដល់​រាជធានី​ភ្នំពេញ​ផង​ដែរ​។ ឈ្មួញ​មួយចំនួន​បានឲ្យដឹង​ថា​ម៉ែអា​ម៉េង មាន​មន្ត្រី​នគរបាល​ជើង​ទឹក​ម្នាក់​ឈ្មោះ អាង ស្រៀ​ង ជា​ខ្នងបង្អែក​និង​ចេញមុខ​សម្របសម្រួល​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​មុខរបរ​របស់​ខ្លួន​។ មន្ត្រី​កាំកុងត្រូល​មិន​ត្រួតពិនិត្យ​គុណភាព​ទំនិញ​ដែល​ម៉ែ​អា​ម៉េង នាំចូល​ពី​ប្រទេស​សៀម​មក​ឡើង​នៅ​ផែ​ក្នុង​សង្កាត់​ដងទង់​នោះទេ គឺ​ពួកគេ​ពិនិត្យ​តែ​លុយ​របស់​ម៉ែ​អា​ម៉េង​ប៉ុណ្ណោះ​។​

​ប្រភព​ពី​ភ្នាក់ងារ​គយ​តូចតាច​ក្នុង​ខេត្ត​កោះកុង បានឲ្យដឹងថា មួយ​រយៈពេល​ចុងក្រោយ​នេះ ម៉ែ​អា​ម៉េង មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​លោក សំ កុសល ប្រធាន​សាខាគយ​ខេត្ត​កោះកុង ទើប​អាច​នាំ​ចូល​គ្រឿងឧបភោគ​បរិភោគ​ដូច​រៀបរាប់​ខាងលើ និង​នាំចូល​ទំនិញគេចពន្ធ​យ៉ាង​រលូន​។ ដោយសារ​តែ​អាង​មាន​លោក សំ កុសល និង​មន្ត្រីនគរបាល​ជើង​ទឹក​ម្នាក់ ជា​ខ្នងបង្អែក​បែបនេះហើយ ទើប​ម៉ែ​អា​ម៉េង ហ៊ាន​នាំចូល​ទំនិញ​គេច​ពន្ធ ទំនិញ​ខុសច្បាប់ ក៏ដូចជា​ជើងមាន់ ជង្គង់​មាន់ សាច់មាន់ និង​ប្រហិត​ខូច​គុណភាព យក​មក​ចែកចាយ​ដល់​រាជធានី​ភ្នំពេញ​តែម្តង​។ បញ្ហា​នេះ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ គួរពិនិត្យមើល​ភាព​អសកម្ម​របស់លោក សំ កុសល ប្រធាន​សាខាគយ​ខេត្តកោះកុង​ជាបន្ទាន់ ដោយហេតុ​ថា​ការ​ដែល​លោក សំ កុសល បើកដៃ​ឲ្យ​ម៉ែ​អា​ម៉េង នាំចូល​ទំនិញគេចពន្ធ បាន​ធ្វើ​ឲ្យ​រដ្ឋ​បាត់បង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ ហើយ​គ្រឿងឧបភោគ​បរិភោគ​ខូច​គុណភាព និង​មាន​ផ្ទុក​សារធាតុ​គីមី​កំពុង​ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សុខភាព​ប្រជាពលរដ្ឋ​ខ្មែរ ៕

 

 

IMG-20160216-WA0001 IMG-20160216-WA0003 IMG-20160216-WA0002

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.